Month: April 2025

សូមឪពុកម្តាយកុំអោយកូនផឹកគ្រឿងកំប៉ុង ! ក្មេងប្រុសអាយុ១១ឆ្នាំ នៅស្រុកកំពង់ត្រាច ខេត្តកំពត ដែលកើតជំងឺទឹកនោមប្រៃដើរលែងរួច ព្រោះតែលួចផឹកគ្រឿងកំប៉ុងពេលទៅរៀន ត្រូវបានគ្រូពេទ្យបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា

សូមឪពុកម្តាយកុំអោយកូនផឹកគ្រឿងកំប៉ុង ! ក្មេងប្រុសអាយុ១១ឆ្នាំ នៅស្រុកកំពង់ត្រាច ខេត្តកំពត ដែលកើតជំងឺទឹកនោមប្រៃដើរលែងរួច ព្រោះតែលួចផឹកគ្រឿងកំប៉ុងពេលទៅរៀន ត្រូវបានគ្រូពេទ្យបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា KCSM2025-04-28 04:54pm (កំពត)៖​ ក្មេងប្រុសម្នាក់ដែលកើតជំងឺទឹកនោមប្រៃ ដើរលែងរួចព្រោះតែលួចផឹកគ្រឿងកំប៉ុងពេលទៅរៀននោះ ត្រូវបានក្រុមគ្រូពេទ្យទៅដឹកមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាហើយ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។ ក្មេងប្រុសកំសត់ម្នាក់នេះ ត្រូវបានគេចែកចាយតាមបណ្តាញសង្គម ព្រោះតែអាយុទើប១១ឆ្នាំ តែបានកើតជំងឺទឹកនោមប្រៃដើរលែងរួច និងខានទៅរៀនសូត្រ។ ក្មេងប្រុស វី ឆៃយុត អាយុ១១ឆ្នាំ រៀនថ្នាក់ទី៤ រស់នៅភូមិត្រពាំងជ្រៃ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច…

អ៉ីស្រាអែល នឹងត្រូវប្រឈមចំពោះការចោទប្រកាន់ពីបទបំពានច្បាប់អន្តរជាតិ ដោយសារតែការរារាំងជំនួយមនុស្សធម៌ ចូលក្នុងតំបន់ហ្កាហ្សា

អ៉ីស្រាអែល នឹងត្រូវប្រឈមចំពោះការចោទប្រកាន់ពីបទបំពានច្បាប់អន្តរជាតិ ដោយសារតែការរារាំងជំនួយមនុស្សធម៌ ចូលក្នុងតំបន់ហ្កាហ្សា KCSM 2025-04-28 04:28pm (អាំស្ទែដាំ)៖ អ៉ីស្រាអែល នឹងត្រូវប្រឈមមុខចំពោះការចោទប្រកាន់ ពីបទបំពានច្បាប់អន្តរជាតិ ដោយសារតែការបដិសេធអនុញ្ញាត ឱ្យជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សា គ្រាដែលប្រទេសជាច្រើនគ្រោងបង្ហាញទឡ្ហីករណ៍ នៅឯតុលាការយុត្តិធម៌អន្តរជាតិ (ICJ) អំឡុងសវនាការរយៈពេលមួយសប្តាហ៍ ដែលចាប់ផ្តើមពីថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ តាំងពីថ្ងៃទី២ ខែមីនាមក អ៉ីស្រាអែលបានកាត់ផ្តាច់ការផ្គត់ផ្គង់ទាំងស្រុង សម្រាប់ប្រជាជន ២.៣លាននាក់…

ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ ១៧៩គ្រួសារ នៅស្រុកបាទី ទទួលបានអំណោយមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ

ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ ១៧៩គ្រួសារ នៅស្រុកបាទី ទទួលបានអំណោយមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ KCSM2025-04-28 01-01pm តាកែវ៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានអញ្ជើញនាំយកអំណោយមនុស្សរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ១៧៩គ្រួសារ មកពីឃុំចំនួន៥ ក្នុងស្រុកបាទី ដែលរងគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិ…

អគ្គិភ័យឆេះរោងចក្រ Taica ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខណ្ឌកំបូល បណ្ដាលឲ្យកម្មករ៤នាក់រងរបួស

អគ្គិភ័យឆេះរោងចក្រ Taica ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខណ្ឌកំបូល បណ្ដាលឲ្យកម្មករ៤នាក់រងរបួស KCSM 2025-04-28 11:31am (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨​ ខែមេសា​ ឆ្នាំ២០២៥​នេះ មានករណីអគ្គីភ័យឆេះរោងចក្រ​ Taica មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស​ ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល ភ្នំពេញ។ បានឲ្យដឹងថា ក្នុងហេតុការណ៍នេះបណ្តាលឲ្យកម្មករ-កម្មការិនី ចំនួន៤នាក់រងរបួស​ (ប្រុស១នាក់​ និងស្រី៣នាក់) ក្នុងនោះ​២នាក់រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យព្រះកុសមៈ​ (ស្រីទាំង២) និង២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសុខាកំបូល​(ឯកជន)។ ភ្លាមៗ កម្លាំងសមត្ថកិច្ចបានចេញអន្ដរាគមន៍ដើម្បីបាញ់ពន្លត់ ក្នុងនោះមានរថយន្ដមកពី…

🔊សេចក្តីប្រកាស÷ ក្រសួងព័ត៌មាន ស្នើដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមសហការទប់ស្កាត់ និងបញ្ឈប់នូវការផ្សព្វផ្សាយពាណិជ្ជកម្មឱសថបុរាណ និងឱសថគ្រប់ប្រភេទដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល

🔊សេចក្តីប្រកាស÷ ក្រសួងព័ត៌មាន ស្នើដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមសហការទប់ស្កាត់ និងបញ្ឈប់នូវការផ្សព្វផ្សាយពាណិជ្ជកម្មឱសថបុរាណ និងឱសថគ្រប់ប្រភេទដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការនិងសាសនា សហការរៀបចំសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងធម្មការនិងសាសនា»

ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការនិងសាសនា សហការរៀបចំសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងធម្មការនិងសាសនា» KCSM2025-04-28 11-09am (ភ្នំពេញ)ខណៈនេះ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការនិងសាសនា បានសហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងធម្មការនិងសាសនា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ នៅទីស្តីការក្រសួងធម្មការនិងសាសនា។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១)…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យក្រុមគ្រួសាររបស់ ចៅស្រី ស៊ុន ស្រីតី (ចៅស្រីតូច លក់ផ្កា) ចូលជួប និងបានសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ។ ដើម្បីសម្រួលដល់ការរស់នៅរបស់ គ្រួសារចៅស្រីតី សម្ដេចតេជោ បានផ្ដល់ប្រាក់ដុល្លារចំនួន 10,000$ និង ប្រាក់រៀលចំនួន ៣០លានរៀល ដោយដាក់ចូលគណនីធនាគារអោយ។ សម្ដេចតេជោ ក៏នឹងផ្ដល់១លានរៀលក្នុង១ខែ (រយៈពេល៣ឆ្នាំ) ព្រមទាំងទិញដីសម្រាប់ធ្វើផ្ទះឱ្យ និងដីសម្រាប់ធ្វើចំការដែលនៅខាងក្រោមភ្នំគិរីរម្យជាប់ផ្លូវធំ ដែលអាចប្រកបរបរលក់ចាប់ហួយ និងអាចធ្វើចំការ ចញ្ចឹមសត្វបាន ពិសេសគឺកាន់តែងាយស្រួលសម្រាប់កូនៗទៅសាលារៀន។

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យក្រុមគ្រួសាររបស់ ចៅស្រី ស៊ុន ស្រីតី (ចៅស្រីតូច លក់ផ្កា) ចូលជួប និងបានសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ។ ដើម្បីសម្រួលដល់ការរស់នៅរបស់ គ្រួសារចៅស្រីតី សម្ដេចតេជោ បានផ្ដល់ប្រាក់ដុល្លារចំនួន 10,000$ និង ប្រាក់រៀលចំនួន ៣០លានរៀល ដោយដាក់ចូលគណនីធនាគារអោយ។ សម្ដេចតេជោ ក៏នឹងផ្ដល់១លានរៀលក្នុង១ខែ (រយៈពេល៣ឆ្នាំ) ព្រមទាំងទិញដីសម្រាប់ធ្វើផ្ទះឱ្យ និងដីសម្រាប់ធ្វើចំការដែលនៅខាងក្រោមភ្នំគិរីរម្យជាប់ផ្លូវធំ ដែលអាចប្រកបរបរលក់ចាប់ហួយ និងអាចធ្វើចំការ ចញ្ចឹមសត្វបាន ពិសេសគឺកាន់តែងាយស្រួលសម្រាប់កូនៗទៅសាលារៀន។

អភិបាលខេត្តកំពង់ធំ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ប្រគល់ជូនដល់គ្រួសារដែលរងគ្រោះដោយភ្លៀង និងខ្យល់កន្ត្រាក់ នៅស្រុកបារាយណ៍

អភិបាលខេត្តកំពង់ធំ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ប្រគល់ជូនដល់គ្រួសារដែលរងគ្រោះដោយភ្លៀង និងខ្យល់កន្ត្រាក់ នៅស្រុកបារាយណ៍ ៀ KCSM2025-04-27 03-26pm (រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ក្រុមការងារថ្នាក់ស្រុក ថ្នាក់ឃុំ ភូមិ បានចុះពិនិត្យមើលការខូចខាតដំបូលផ្ទះប្រជាពលរដ្ឋចំនួន ៦៣ខ្នង ដែលបណ្ដាលមកពីភ្លៀង និងខ្យល់កន្ត្រាក់ ប៉ះពាល់ចំនួន ០៥ភូមិ ក្នុងឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ កាលពីវេលាម៉ោង១៥…

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែ ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញអធិបតីភាពបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តវេឡុវ័ន (ហៅវត្តព្រែកសាម៉ាន់) ស្ថិតនៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែ ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញអធិបតីភាពបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តវេឡុវ័ន (ហៅវត្តព្រែកសាម៉ាន់) ស្ថិតនៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ អង្គការវិជ្ជាជីវៈ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ អង្គការវិជ្ជាជីវៈ KCSM2025-04-27 01-26pm ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា។ ពិធីនេះរៀបចំឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។ ក្នុងពិធី នាព្រឹកថ្ងៃនេះ មានអ្នកចូលរួមសរុបជិត ៦ពាន់នាក់។ ក្នុងនោះមកពីសេដ្ឋកិច្ចក្រៅប្រព័ន្ធជិត៤០០នាក់…