សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ អង្គការវិជ្ជាជីវៈ
KCSM2025-04-27 01-26pm
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា។
ពិធីនេះរៀបចំឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
ក្នុងពិធី នាព្រឹកថ្ងៃនេះ មានអ្នកចូលរួមសរុបជិត ៦ពាន់នាក់។ ក្នុងនោះមកពីសេដ្ឋកិច្ចក្រៅប្រព័ន្ធជិត៤០០នាក់ ថ្នាក់ដឹកនាំសហព័ន្ធសហជីពជាង ៥០០នាក់ ថ្នាក់ដឹកនាំសហជីពមូលដ្ឋានចំនួនជាង៤ពាន់នាក់ មកពីសហជីពមូលដ្ឋានជាង១ពាន់នាក់ មកពីក្រុមហ៊ុន៨៣៩ មានមូលដ្ឋាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពង់ចាម កំពង់ឆ្នាំង កំពត ព្រះសីហនុ ព្រៃវែង និងស្វាយរៀង៕
ប្រភពៈ ទូរទស្សន៍មហាផ្ទៃ