Month: April 2025

នគរបាលចរាចរណ៍ខេត្តកណ្ដាល៧រូប ត្រូវបានដាក់ពិន័យ ក្រោយបង្កបញ្ហាពេលដាក់គោលដៅចាប់ផាកពិន័យពលរដ្ឋនៅលើផ្លូវជាតិ៣

នគរបាលចរាចរណ៍ខេត្តកណ្ដាល៧រូប ត្រូវបានដាក់ពិន័យ ក្រោយបង្កបញ្ហាពេលដាក់គោលដៅចាប់ផាកពិន័យពលរដ្ឋនៅលើផ្លូវជាតិ៣ KCSM 2025-04-03 04:27pm (កណ្ដាល)៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានកោះហៅកងកម្លាំងនគរបាលចរាចរផ្លូវគោកចំនួន៧នាក់ ឲ្យចូលខ្លួនមកបំភ្លឺ ពាក់ព័ន្ធនឹងការផ្សាយតាមបណ្តាញសង្គម ដែលក្រុមមន្រ្តីនគរបាលចរាចរទាំងនេះ បានបង្កបញ្ហាដល់ពលរដ្ឋពេលដាក់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកកាលពីព្រឹកថ្ងៃទី២ ខែមេសា នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្រោយពីសាកសួរ និងឆ្លើយបំភ្លឺរួច, មន្រ្តីនគរបាលចរាចរដែលមានការពាក់ព័ន្ធក្នុងហេតុការណ៍ខាងលើ ត្រូវបានព្រមានជាលាយលក្ខណ៍អក្សរលើកទី១ ចំនួន៤នាក់ និងអប់រំធ្វើកិច្ចសន្យាចំនួន៣នាក់…

លោក ត្រាំ នឹងដាក់​ពន្ធ​ឆ្លើយតប​ទ្រង់ទ្រាយ​ធំលើដៃគូពាណិជ្ជកម្មពិភពលោក​ ដែល​បង្កើន​ភាព​តានតឹង​ពាណិជ្ជកម្ម​សកល

លោក ត្រាំ នឹងដាក់​ពន្ធ​ឆ្លើយតប​ទ្រង់ទ្រាយ​ធំលើដៃគូពាណិជ្ជកម្មពិភពលោក​ ដែល​បង្កើន​ភាព​តានតឹង​ពាណិជ្ជកម្ម​សកល KCSM 2025-04-03 12:25pm (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងដាក់ពន្ធឆ្លើយតបថ្មីលើដៃគូពាណិជ្ជកម្មពិភពលោកនៅថ្ងៃពុធនេះ ដែលជាវិធានការមួយដែលត្រូវបានគេមើលឃើញថា នឹងបង្កើនភាពតានតឹងពាណិជ្ជកម្មសកលយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ ២០២៥។ សេចក្តីលម្អិតនៃផែនការពន្ធដែលលោក ត្រាំ បានដាក់ឈ្មោះថាជា «ទិវារំដោះអាមេរិក»​ នៅបន្តស្ថិតក្រោមការរៀបចំ នៅមុនសេចក្តីប្រកាសជាផ្លូវការដែលគ្រោងធ្វើឡើងនៅសេតវិមាននាពេលរសៀលនេះ។ ពន្ធថ្មីៗទាំងនេះ នឹងចូលជាធរមានភ្លាមៗបន្ទាប់ពីប្រធានាធិបតី…

ចំនួនអ្នកស្លា-ប់បន្តកើនដល់២៨៨៦នាក់ និងរបួស៤៦៣៩នាក់ ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​

ចំនួនអ្នកស្លា-ប់បន្តកើនដល់២៨៨៦នាក់ និងរបួស៤៦៣៩នាក់ ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​ KCSM2025-04-02 02:59pm (ណៃពិដោ)៖ នៅថ្ងៃពុធ ទី២ ខែមេសា របបសឹកនៃប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី បានបន្តកើនដល់ជិត២៩០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Xinhua។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បាននិយាយថា តួលេខអ្នកបាត់បង់ជីវិត បានឡើងដល់២៨៨៦នាក់ ខណៈតួលេខនេះ ត្រូវបានរំពឹងថា នឹងបន្តកើនដល់លើស៣០០០នាក់។ ជាមួយគ្នានេះដែរ អ្នករងរបួស ក៏បានបន្តកើនដូចគ្នា ដល់ចំនួន៤៦៣៩នាក់ រីឯ៣៧៣នាក់ នៅបន្តបាត់ខ្លួន។ នាថ្ងៃពុធនេះ…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប គាំទ្រ និងទិញផលិតផលខ្មែរប្រើប្រាស់ ក្នុងស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប គាំទ្រ និងទិញផលិតផលខ្មែរប្រើប្រាស់ ក្នុងស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ» KCSM 2025-04-02 01:33pm (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ» ដើម្បីរួមចំណែកធ្វើឱ្យផលិតកម្មក្នុងស្រុកបន្តអត្ថិភាព…

ប្ដី-ឬ-ស្សា !ដែលវា-យប្រ-ពន្ធកូ-នខ្ចីយ៉នៅខេត្តរតនគិរី ត្រូវកម្លាំងនគរបាលឃា-ត់ខ្លួន

ប្ដី-ឬ-ស្សា !ដែលវា-យប្រ-ពន្ធកូ-នខ្ចីយ៉នៅខេត្តរតនគិរី ត្រូវកម្លាំងនគរបាលឃា-ត់ខ្លួន KCSM 2025-04-01 11:33am (រតនគិរី)៖ ប្ដីដែលវាយទាត់ធាក់យ៉ាងព្រៃផ្សៃ ទៅលើប្រពន្ធមានកូនខ្ចី នៅភូមិប៉ាអរ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ។ ស្នងការនគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននៃអំពើហិង្សានេះ លោក បានដាក់បទបញ្ជាឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកបរកែវ ធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបានជន សង្ស័យឈ្មោះ ទីង ជឿន…

ឯមកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ គឺដើម្បីផ្តល់សុវត្ថិភាព និងសិទ្ធិទទួលបានព័ត៌មានពិតសម្រាប់ប្រជាពលរដ្ឋ។

ឯមកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ គឺដើម្បីផ្តល់សុវត្ថិភាព និងសិទ្ធិទទួលបានព័ត៌មានពិតសម្រាប់ប្រជាពលរដ្ឋ។ KCSM 2025-04-01 10:12am (ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការបង្កើតព័ត៌មានក្លែងក្លាយ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការបំភ្លៃ ការបំភ្លើសខុសពីការពិត គឺមិនមែនជាសេរីភាពសារព័ត៌មាន និងសេរីភាពការបោះពុម្ពផ្សាយនោះទេ នោះគឺជាការរំលោភបំពានលើច្បាប់ ហើយការដាក់ចុះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ មិនមែនជាការគាប់សង្កត់ទៅលើសិទ្ធិសេរីភាពនៃការបោះពុម្ពផ្សាយ និងសេរីភាពនៃការបញ្ចេញមតិ ឬសេរីភាពសារព័ត៌មាននោះទេ ប៉ុន្តែ ជាការផ្តល់នូវសុវត្ថិភាព និងព័ត៌មានពិតជូនប្រជាពលរដ្ឋកម្ពុជារាប់លាននាក់។…

ក្រសួងការងារ ជូនដំណឹងពីការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ នៅតាមច្រកទ្វារព្រំដែន អន្តរជាតិកម្ពុជា-ថៃ សម្រាប់បងប្អូនពលករខ្មែរវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

ក្រសួងការងារ ជូនដំណឹងពីការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ នៅតាមច្រកទ្វារព្រំដែន អន្តរជាតិកម្ពុជា-ថៃ សម្រាប់បងប្អូនពលករខ្មែរវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ KCSM 2025-04-01 08:38am (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពី ការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ នៅតាមច្រកទ្វារព្រំដែន អន្តរជាតិកម្ពុជា-ថៃ សម្រាប់បងប្អូនពលករខ្មែរវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង៖