Month: February 2025

ទិវាវប្បធម៌ជាតិ ឆ្នាំនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ភាពច្នៃប្រឌិត និងនវានុវត្តន៍នៅក្នុងវិស័យសិល្បៈវប្បធម៌ ដោយប្រើបច្ចេកវិទ្យាឌីជីថល.

ទិវាវប្បធម៌ជាតិ ឆ្នាំនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ភាពច្នៃប្រឌិត និងនវានុវត្តន៍នៅក្នុងវិស័យសិល្បៈវប្បធម៌ ដោយប្រើបច្ចេកវិទ្យាឌីជីថល. KCSM2025-02-03 03-36pm ភ្នំពេញ}ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈរបស់ បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបន្សល់ទុកមកដល់កូនចៅ ជំនាន់ក្រោយ។ ទន្ទឹមនឹងនេះ ទិវាវប្បធម៌ជាតិ ក៏ជាឱកាសដ៏មានតម្លៃ ដើម្បីចូលរួមបំផុសនូវមនសិការស្រឡាញ់ សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀត ដែលជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។…

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរចំពោះប្រាសាទអង្គរវត្ត ដែលបន្តឈរលើកំពូលតារាងជាគោលដៅទស្សនាដ៏ល្បីបំផុតលើពិភពលោក

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរចំពោះប្រាសាទអង្គរវត្ត ដែលបន្តឈរលើកំពូលតារាងជាគោលដៅទស្សនាដ៏ល្បីបំផុតលើពិភពលោក KCSM 2025-02-02 11:01am (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការអបអរសាទរប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ដែលឈរលើកំពូលតារាងជាគោលដៅទស្សនាដ៏ល្បីបំផុតលើពិភពលោក ក្នុងចំណោមគោលដៅល្បីៗបំផុតទាំង៣២ ដែលត្រូវបានចាត់ថ្នាក់ដោយសារព័ត៌មានអាមេរិក U.S. News & World Report។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី តែងតែអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិសូមអញ្ជើញមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ដែលជារមណីយដ្ឋានទេសចរណ៍វប្បធម៌និងធម្មជាតិដ៏ទាក់ទាញសម្បូរបែប ជាអតីតមជ្ឈមណ្ឌលអរិយធម៌ខ្មែរបុរាណដ៏អស្ចារ្យ។ សូមរំឭកថា ជារឿយៗ ប្រាសាទអង្គរវត្តក៏តែងតែឈរលើកំពូលតារាងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះតាមដានត្រួតពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមាន ទឹក ភ្លើង ផ្លូវ ការបែងចែកដី និងផ្ទះ ជូនដល់បងប្អូនសម្បទានិក។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះតាមដានត្រួតពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមាន ទឹក ភ្លើង ផ្លូវ ការបែងចែកដី និងផ្ទះ ជូនដល់បងប្អូនសម្បទានិក។ KCSM2025-02-01 12-26pm នាថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ​២០២៥ ថ្នាក់​ដឹកនាំ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះតាមដានត្រួតពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមាន ទឹក ភ្លើង ផ្លូវ ការបែងចែកដី និងផ្ទះ ជូនដល់បងប្អូនសម្បទានិក។ ជាងនេះទៅទៀត ក្រសួងក៏បានពិនិត្យមើលលើដំណាំពាណិជ្ជកម្ម ការនាំចេញនៅហ្នឹងកន្លែង(ដំណាំដំណោចជុំវិញផ្ទះ)…

អនិច្ចារកសិករ ខិតខំដាំដុះនៅដំឡូងមី តែលទ្ធផលទទួលបានទូទាត់ទៅ មិនគ្រប់គ្រាន់ក្នុងការចំណាយផង តើរំពឹងអី ?

អនិច្ចារកសិករ ខិតខំដាំដុះនៅដំឡូងមី តែលទ្ធផលទទួលបានទូទាត់ទៅ មិនគ្រប់គ្រាន់ក្នុងការចំណាយផង តើរំពឹងអី ? KCSM2025-02-01 11-11am ប្រជាពលរដ្ឋបានត្អូញត្អែរជាខ្លាំងក្នុងការប្រកបមុខរបរកសិកម្មទំរាំទទួលបានផល ចាប់ពីពេលដែលដាំដុះ រហូតដល់ពេលដក គឺប្រើពេលវេលាអស់ ៧ខែ ដោយចំណាយទាំងកម្លាំងពលកម្មទាំងពេលវេលា តែលទ្ធផលដែលពួកគាត់ទទួលបានគឺទឹកភ្នែក…. ✍️តម្លៃទីផ្សារបច្ចុប្បន្ននៅស្រុកសណ្ដាន់ ខេត្តកំពង់ធំតម្លៃដំឡូងមីសើម ១គីឡូក្រាម =១៨០រៀល / តម្លៃហាលស្ងួត ១គីឡូក្រាម =៥៧០រៀល ពលរដ្ឋស្នើសុំរដ្ឋមន្ត្រីក្រសួងកសិកម្ម ជួយត្រួតពិនិត្យលើទីផ្សារផលដំណាំដែលពួកគាត់ខិតខំដាំដុះបានហើយ តែទីផ្សារបានតម្លៃថោក ។ អត្ថបទ:សង្គម