ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវ ព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប
ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវ ព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប KCSM2025-02-21 01-19pm ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីវិន័យការងាររបស់លោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ ដែលបានប្រព្រឹត្តខុសធ្ងន់ធ្ងរ បន្ទាប់ពីលោកស្រីសម្រេចដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម ដែលត្រូវបានក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប្រកាសថា សកម្មភាពនេះជាការរំលោភបំពានធ្ងន់ធ្ងរនូវ មាត្រា៥១៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ភាពចម្រូងចម្រាសបានចាប់ផ្តើមនៅពេលដែលលោកស្រី ពេជ ម៉ារ៉ែន បានបង្ហោះវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ…