អគ្គិភ័យឆាបឆេះផ្ទះលក់ទូរសព្ទដៃ ក្បែរផ្សារបឹងទំពុន ផ្អើលពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យ
អគ្គិភ័យឆាបឆេះផ្ទះលក់ទូរសព្ទដៃ ក្បែរផ្សារបឹងទំពុន ផ្អើលពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យ KCSM2024-12-27 10-01am ភ្នំពេញ៖ សង្ស័យឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះលក់ទូរស័ព្ទពីរកន្លែងជាប់គ្នា ផ្អើលពលរដ្ឋ និងកម្លាំងជំនាញចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ច្រកចូលវត្តសន្សំកុសល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងកើតហេតុបានដឹងថា ពីមុនពេលកើតហេតុគេបានឃើញផ្ទះកើតហេតុដែលនៅជាប់គ្នានេះ ក៏បានបិទទ្វារចាក់សោ ហើយផ្ទះនោះបេីករកស៊ី លក់ទូរស័ព្ទដៃ ។ លុះមកដល់ម៉ោងកេីតហេតុ មិនដឹងថាមានបញ្ហាអ្វីនោះទេ ក៍ស្រាប់លតែឃើញមានអណ្ដាតភ្លើងឆេះសន្ធោសន្ធៅតែម្ដងចេញពីផ្ទះខាងលើ ភ្លាមៗបងប្អូនប្រជាពលរដ្ឋ រស់នៅក្បែរនោះក៏បានឆោឡោនិងបានយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់…