Month: May 2024

ឈើឈ្លីកជាច្រើនកំណត់ ដែលក្រុមឈ្មួញ ដឹកយកមកលាក់ទុកក្នុងព្រៃ បម្រុងនឹងឆ្លងដែនទៅប្រទេសវៀតណាម កម្លាំងអាវុធហត្ថ ខេត្តរតនគិរីធ្វើការបង្ក្រាប។

KCSM2024-05-06 09-56pm ខេត្តរតនគីរី÷ដោយមានការទទួលបទបញ្ជាពី ឯកឧត្ថម សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ថរតនគីរី នៅថ្ងៃទី ០៦ខែឧសភាឆ្នាំ២០២៤ នៅវេលាម៉ោង ៩ ៣០នាទីនាទី​ ក្រោមការសម្របសម្រួលនិតិវិធីលោក កែវ ភក្តីព្រះរាជអាជ្ញា រងនែអយ្យការអមសាលាដំបូងតុការខេត្តរតនគីរី កម្លាំមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូអូរយ៉ាដាវ ចំនួន០៤នាក់ដឹកនាំដោយលោកវិរសេនិយ៏ទោសុខ មីនមេបញ្ជាការ បានសហការជាមួយកម្លាំងជំនាញបរិស្ថានចំនួន០៤នាក់ដឺកនាំដោយលោក ហ្លីនត្វាន អភិបាល រងស្រុកអូរយ៉ាដាវ បានចុះស្រាវជ្រាវត្រួតពិនិត្យរុករកបទល្មើសព្រែឈើឃើញឈើជ្រុងផែរួចចំនួន៤៦ដុំដែលមានប្រវែងពី៣ម៉ែត្រទៅ៥ម៉ែត្រមិនទាន់វាស់វែងដែលជនមិនស្គាល់មុខ បានដឹកមកទម្លាក់ចោលក្នុងព្រៃក្បែរចំការស្ឋិតនៅ ភូមិតាកុកភ្នង ឃុំបរខាំស្រុកអូរយ៉ាដាវ ដែលជាប្រភេទឈើ ឈ្លីកនិងឈើផ្ចឹកមានមុខកាត់ពី៣០ទៅ៤០cmបច្ចុប្បន្ន ជំនាញបរិស្ថានកំពុងដឹកជញ្ជូនវត្ថុតាងទៅរក្សាទុកនៅទីស្នាក់ការឧទ្យានជាតិអូរយ៉ដាវ…

បច្ច័យចំនួន(៤,២១៥,០០០)រៀល និងអង្គរ១៥បាវជូនក្រុមគ្រួសារសពយោធិនទាំង២០រូប ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ

KCSM2024-05-05 02-18pm ខេត្តកោះកុង÷លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខេត្តកោះកុង តំណាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ប្រធានសមាគម អ.ម.ត បាននាំយកបច្ច័យចំនួន ៤,២១៥,០០០រៀល និងអង្គរ ១៥បាវ ទៅប្រគល់ ជូនលោកមេបញ្ជាការតំបន់ប្រតិបត្តសឹកកោះកុង ដើម្បីបន្តប្រគល់ជូនក្រុមគ្រួសារសព ដែលបានពលីជីវិត ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀល ថ្ងៃសៅរ៍ ទី២៧…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សារព័ត៌មាន គឺជា​អំណាច​ទី​៤ ដែល​អំណាច​នេះ ប្រសិនបើ​ប្រើប្រាស់​ត្រូវ​ គឺមានសារៈសំខាន់​​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ ថែរក្សា​សន្តិភាព ស្ថិរភាព និង​​ផ្តល់​ថាមពល​ឱ្យ​ប្រជាជន​ក្នុងការ​សម្រេចចិត្ត ក៏ដូចជា ​រាជរដ្ឋាភិបាល​ក្នុងការ​ដាក់ចេញនូវ​វិធានការ​ចាំបាច់កាន់តែមាន​ប្រសិទ្ធភាព។

KCSM2024-05-05 12-11pm ភ្នំពេញ÷សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៦ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៍កោះពេជ្រ នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។ នៅក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានទាំងអស់ នៅលើពិភពលោក ក្នុងឱកាសនៃការប្រារព្ធ «ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា» ដែលនេះជាឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោកប្រចាំឆ្នាំលើកទី ៣១…

ក្រុមការងារបច្ចេកទេសនៃអគ្គនាយក​ដ្ឋានសំណង់​ ចុះលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានបច្ចេកទេសសំណង់ របស់គម្រោងកែលំអសោភ័ណ្ឌភាពអគារធនាគារវីង ស្ថិតនៅក្បាលដីលេខ ០០៥១ ភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធនាថ្ងៃ​ទី​២​ ខែឧសភា ឆ្នាំ​២០២៤ក្រុមការងារបច្ចេកទេសនៃអគ្គនាយក​ដ្ឋានសំណង់​ ចុះលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានបច្ចេកទេសសំណង់ របស់គម្រោងកែលំអសោភ័ណ្ឌភាពអគារធនាគារវីង ស្ថិតនៅក្បាលដីលេខ ០០៥១ ភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

KCSM2024-05-04 12-28am វិស័យសំណង់​ #កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

KCSM2024-05-02 11-40am (ភ្នំពេញ)នាថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២៤បងប្អូនក្រុមវាលទី១៤ (ភូមិបាលខណ្ឌសែនសុខ) ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបចំនួន ៤ ៨៤០បណ្ណ នៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ MLMUPC អត្ថបទ:សង្គម

បុរសម្នាក់បេីករថយន្ត Jeep បេីកបុករះ រថយន្តកំពុងចតចោល និង កង់បីឥណ្ឌា

KCSM2024-05-01 03-37pm ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តសេរីទំនេីប Jeep ពាក់ស្លាកលេខ នគរបាល បេីកក្នុងស្ថានភាពស្រវឹង បានបេីករេចង្កូត បុកជាមួយកង់បីឥណ្ឌា រួចទៅបុកនិងរថយន្តដែរគេកំពុងចតចោល បណ្តាលឪ្យរងការខូចខាត។ហេតុការណ៏នេះដែរកេីតឡេីងនៅវេលាម៉ោង ០១:២០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅបណ្តោយផ្លូវ ៥៧ កែង ៣០៦ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។យោងទៅតាមប្រភពព័ត៍មានពីទីតាំងកន្លែងកេីតហេតុ បានឪ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់ បេីករថយន្តម៉ាក Jeep Rubicon ពណ៏ខ្មៅ…

ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ប្រកាសលុបបំបាត់ «អំពើជិះជាន់គាបសង្កត់ បក្សពួកនិយម និងអំពើពុករលួយ»ព័ត៌មានកីឡា

KCSM 2024-05-01 03-25pm (ភ្នំពេញ)កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសរសេរសារលើគណនី Facebook Page ផ្លូវការថា «ក្នុងអាណត្តិនៃការដឹកនាំរបស់ខ្ញុំក្នុងនាមជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ខ្ញុំប្រឆាំងដាច់ខាតរាល់អំពើជិះជាន់គាបសង្កត់ បក្សពួកនិយម និងអំពើពុករលួយនៅក្នុងសហព័ន្ធប្រដាល់គុនខ្មែរ»។ឯកឧត្តម ខូវ ឆាយ បានបន្តទៀតថា បើមានមន្ត្រីសហព័ន្ធគុនខ្មែរ ណាម្នាក់ទទួលរងនូវអំពើគាបសង្កប់ក្នុងការបំពេញការងារ រឺក៏ដឹងឮអំពីករណីអំពើពុករលួយណាមួយកើតមានក្នុងសហព័ន្ធ សូមជួយឆាតចូលមកផេកផ្លូវការរបស់ខ្ញុំ ដើម្បីខ្ញុំអាចដោះស្រាយជូនទាន់ពេលវេលា។ ការផ្តល់ពត៌មានរបស់បងប្អូនជាការចូលរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាគុនខ្មែរ យើងអោយរីកចំរើន។ សូមអរគុណ៕…

ផ្ទុះភ្នំភ្លើ.ង មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញ ដោយសារការគំរា.មកំហែ.ងពីរលកយក្សស៊ូណាមិ នៅឥណ្ឌូនេសុី……

KCSM 2024-05-01 10-23an ម៉ាណាដូ៖ អាជ្ញាធរឥណ្ឌូណេស៊ីបាននិយាយថា ភ្នំភ្លើង Mount Ruang របស់ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះជាច្រើនដងកាលពីថ្ងៃអង្គារ ទី៣០ ខែមេសា ដោយបានចេញការប្រកាសអាសន្នកម្រិតខ្ពស់បំផុត និងបានបញ្ជាឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួន ដោយសារតែការគំរាមកំហែងនៃរលកយក្សស៊ូណាមិ បន្ទាប់ពីកំទេចកំទីខ្ទាតចេញពីភ្នំនោះបានរអិលបាក់ធ្លាក់ចូលទៅក្នុងសមុទ្រ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤។មជម្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្ដរាយភ្នំភ្លើង និងភូគព្ភសាស្រ្ត របស់ប្រទេសបានព្រមានថា ការគំរាមកំហែងពីការផ្ទុះភ្នំភ្លើងនៅមិនទាន់ចប់ទេ បន្ទាប់ពីវាបានផ្ទុះជាច្រើនដងក្នុងខែនេះ ដែលបង្កឱ្យមានការជម្លៀសមនុស្សជាង ៦,០០០នាក់។ មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្ដរាយភ្នំភ្លើង និងភូគព្ភសាស្រ្ត…