Month: April 2024

ជនជាតិចិនបើកបរមិនប្រយត្ន័ ! រេចង្កូតបុ.កបង្គោលភ្លើងបា.ក់មួយដើម ខ្ទេចទ្វារផ្ទះ….

KCSM 2024-04-16 11-43am ភ្នំពេញ ៖ រថយន្តALPHARDមួយគ្រឿងបើកបរដោយបុរសជនជាតិចិន ងោកមួយភាំងរេចង្កូតឡើងចិញ្ចើម បុកផ្ទប់បង្គោលភ្លើងបាក់ដាច់មួយដើម ខ្ទេចទ្វារផ្ទះប្រជាពលរដ្ឋ តែមិនបង្កឱ្យអ្នកណារងរបួសឡើយ កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវ២០០៤ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BB-8381 បើកបរដោយបុរសជនជាតិចិន ពីលិចទៅកើត ដល់ចំណុចកើតហេតុ ងោកមួយភាំងរេទាញចង្កូតឡើងចិញ្ចើម…

ស្រ្តីមា្នក់កំពុងដើររកជីកទំពាំង ស្រាប់តែសត្វដំរីព្រៃដេ-ញចា-ប់បោ-កស្លា.ប់ក្នុងព្រៃឫស្សី….

Kcsm2024-04-14 10-05pm មណ្ឌលគិរី ៖ ស្ត្រីម្នាក់ខណៈដែលកំពុងដើររកជីកទំពាំង ត្រូវបានសត្វដំរីព្រៃមួយក្បាលដេញចាប់បោកបណ្តាលឱ្យស្លាប់ ក្នុងព្រៃឫស្សី កាលពីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចអូរដំរីផុង ក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ សពស្រ្តីរងគ្រោះមានឈ្មោះ សែម ស៊ីណាត អាយុ៣៨ឆ្នាំ រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានស្រុកកំណើតនៅ ភូមិមេមង ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ…

⏩សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រិត្យ ដកដំណែងមេប៉េអឹមចំនួន៤ខេត្ត ហើយដាក់ជំនួសដោយអ្នកថ្មី…។

នេះបើយោងតាមអនុក្រិត្យខាងក្រោម÷

គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍរមណីយដ្ឋានខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ស្ថិតនៅក្រុងកែប និងជំរុញការសិក្សាលើទស្សនទាននៃការរៀបចំផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជាប្រវែងសរុបប្រមាណ ៤៦០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង

KCSM2024-04-14 07-42am នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤​គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍរមណីយដ្ឋានខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ស្ថិតនៅក្រុងកែប និងជំរុញការសិក្សាលើទស្សនទាននៃការរៀបចំផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជាប្រវែងសរុបប្រមាណ ៤៦០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង ដើម្បីទាក់ទាញការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍ សំដៅប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជា ជាប៉ូលអភិវឌ្ឍជាតិទំនើបប្រកបដោយចីរភាព សុខភាព និងសុខភមង្គល។ កអក​ #តំបន់​ឆ្នេរ​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ អត្ថបទ:សង្គម

សាលាក្រុង​កែប​អញ្ជើញ​អាជីវករ​២​នាក់​ ទៅ​អប់រំ និង​ធ្វើ​កិច្ចសន្យា….!

KCSM 2024-04-13 10-52am (ខេត្តកែប)មុន​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ អាជ្ញាធរ​ក្រុង​កែប​បាន​ហៅ​អាជីវករ​លក់​ដូរ​នៅ​ម្ដុំ​ឆ្នេរ​កែប​២​នាក់​ទៅ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ព្រមាន​មិន​ឲ្យ​ប្រព្រឹត្ត​កំហុស​ឆ្គង​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ និង​សណ្ដាប់ធ្នាប់​សាធារណៈ​។ សូម​បញ្ជាក់​ថា លើក​នេះ មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​អាជ្ញាធរ​ក្រុងកែប ក៏​ដូច​ជា​ខេត្ត​កែប បាន​ហៅ​អ្នក​ដែល​ប្រព្រឹត្ត​កំហុស​ឆ្គង​បែប​នេះ​មក​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ជា​មួយ​អាជ្ញាធរ​ដើម្បី​ធានា​ថា មិន​ឲ្យ​មាន​កំហុស​ឆ្គង​ត​ទៅ​ទៀត ខណៈ​អាជ្ញាធរ​តែង​ចុះ​ទៅ​ណែនាំ​ប្រាមប្រាប់​ជា​រឿយៗ​។តំបន់​ទេសចរណ៍​តាម​បណ្ដោយ​ឆ្នេរ​កែប កន្លង​មក​តែង​លេច​ឮ​នូវ​រឿង​អាស្រូវ​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ឈរ​បក់​ដៃ​ហៅ និង​ចាប់​ភ្ញៀវ​ឲ្យ​ចូល​កន្លែង​របស់​ខ្លួន ចាប់​ទី​តាំង​សាធារណៈ​តាម​បណ្ដោយ​ឆ្នេរ ដើម្បី​ក្រាល​កន្ទេល​ជួល​ឲ្យ​ភ្ញៀវ ឈ្លោះ​ប្រកែក​ឡូឡា កាប់​កោ​ភ្ញៀវ​ និង​កេង​បន្លំ​ភ្នែក​ជញ្ជីង​ជា​ដើម​។ បញ្ហា​នេះ​បង្ក​ជា​ការ​រំខាន​ដល់​ភ្ញៀវ​ទេសចរ​ខ្លះ​ដែរ ហើយ​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​លែង​ចង់​ទៅ​លេង​ខេត្ត​កែប ឬ​ទៅ​លេង​ដែរ​តែ​មិន​ទិញ​របស់​របរ និង​ម្ហូបអាហារ​នៅ​ទី​នោះ​។ វា​ក៏​ជា​បញ្ហា​ធ្វើ​ឲ្យ​អាជ្ញាធរ​ឈឺ​ក្បាល​ផង​ដែរ​ បើ​ទោះ​បី​ពួក​គាត់​បាន​ចេញ​សេចក្ដីណែនាំ​ផង ចុះ​ទៅ​ណែ​នាំ​ផ្ទាល់​ផង…

ឯកឧត្តម ផែន សុផល ទីប្រឹក្សាក្រសួងមហាផ្ទៃ គោរពជូនពរឯកឧត្តម ឧត្តមសេនីយ៍ឯក ខេង សៅវិបុត្ត ប្រធានលេខាធិកាដ្ឋាន កិច្ចការទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤🙏

Kcsmtvnews

ឯកឧត្តម ផែន សុផល ទីប្រឹក្សាក្រសួងមហាផ្ទៃ គោរពជូនពរឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិកាក្រសួងអបរំនិងកីឡា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤🙏

Kcsmtvnews

ឯកឧត្តម ផែន សុផល ទីប្រឹក្សាក្រសួងមហាផ្ទៃ គោរពជូនពរឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភក័ នាយកខុទ្ធកាលយ័និងជារដ្ឋលេខាធិកាក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤🙏

Kcsmtvnews

ឯកឧត្តម ផែន សុផល ទីប្រឹក្សាក្រសួងមហាផ្ទៃ គោរពជូនពរឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤🙏

Kcsmtvnews

ឯកឧត្តម ផែន សុផល ទីប្រឹក្សាក្រសួងមហាផ្ទៃ គោរពជូនពរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ព្រមទាំងបុត្រាបុត្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤🙏

Kcsmtvnews