Month: April 2024

មោទកភាព​ណាស់​!​ ប្រជាជន​កម្ពុជា​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ស្វាគមន៍​វត្ថុបុរាណ​ដ៏​អស្ចារ្យ​ចំនួន​ ២៧​ដុំ​ទៀត​ ពី​រដ្ឋាភិបាល​អាមេរិក​

KCSM 2024-04-25 01-43pm សិល្បៈជាតិ៖ ជា​មោទកភាព​ណាស់​!​ ប្រជាជន​កម្ពុជា​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ស្វាគមន៍​វត្ថុបុរាណ​ដ៏​អស្ចារ្យ​ចំនួន​ ២៧​ដុំ​ទៀត​ដែលមានតម្លៃ ២,៤ លានដុល្លារអាមេរិក ពី​រដ្ឋាភិបាល​អាមេរិក​ប្រគល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដោយក្នុងនោះ ឯកឧត្តម ម៉ៅ ទិត្យារុណ ភារធារីស្តីទីកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងសហការីបានចូលរួមជាមួយ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរ។តាមការបញ្ជាក់ពីស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក Royal Embassy of Cambodia, Washington DC បានឱ្យដឹងថា ៖…

នាយកប្រត្តិបត្តិTikTok នឹងប្រឆាំងតតាំងច្បាប់ហាមរបស់អាមេរិកតាមផ្លូវប្រពន្ធ័តុលាការ….

Kcsm2024-04-25 10-44am សាន់ហ្វ្រាន់ស៊ីស្កូ៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន TikTok បានប្ដេជ្ញាកាលពីថ្ងៃពុធ នេះថា នឹងតស៊ូតតាំងនៅក្នុងតុលាការ ដើម្បីលុបចោលច្បាប់ថ្មីរបស់អាមេរិក ដែលបានចុះហត្ថលេខាថ្មីៗ ដែលអាចឃើញកម្មវិធីពេញនិយមត្រូវបានហាមប្រាម ដោយសារតែការចោទប្រកាន់ថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤។ច្បាប់នេះទុកពេលឱ្យក្រុមហ៊ុន TikTok រយៈពេល ៩ខែ ដើម្បីដកខ្លួនចេញពីក្រុមហ៊ុនមេរបស់ចិន ByteDance បើមិនដកខ្លួនទេនោះ នឹងត្រូវបិទទីផ្សារអាមេរិកតែម្ដង។ មន្ត្រីអាមេរិក និងលោកខាងលិចផ្សេងទៀតបានចោទប្រកាន់ថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ…

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់​ពី​ការ​ដោះដូរ​ផ្ទះ​យក​ដី​ឡូត៍ គឺ​ធ្វើ​ឡើង​ចំពោះ​តែ​អតិថិជន​ស្ម័គ្រចិត្ត​ប៉ុណ្ណោះ

Kcsm2024-04-24 01-20pm អ្នកឧកញ៉ា​ឡេង ណាវ៉ាត្រា បញ្ជាក់​ថា វិធីសាស្ត្រ​ដោះដូរ​ទី​តាំង​ផ្ទះ និង​ផ្ទះ​ទៅ​ជា​ដី​ឡូត៍ នៅ​គម្រោង​បុរី​ឡេង ណាវ៉ាត្រា ផ្លូវ​ជាតិ​លេខ ៦ A ធ្វើ​ឡើង​សម្រាប់​តែ​អតិថិជន​ដែល​ស្ម័គ្រ​ដោះដូរ​ប៉ុណ្ណោះ ហើយ​ក៏​មិន​មាន​ការ​បង្ខិតបង្ខំ​ដាក់​សម្ពាធ​នោះ​ដែរ​។ ចំណែក​ឯ​អ្នក​ដែល​មិន​យល់​ព្រម គឺ​រក្សា​នៅ​ដដែល ប៉ុន្តែ​ត្រូវ​ការ​ពេលវេលា​យូរ ខណៈ​ការ​ចាក់​ដី និង​សំណង់​មាន​ភាព​យឺតយ៉ាវ ដោ​យសារ​ក្រុមហ៊ុន​របស់​លោក​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។ អ្នកឧកញ៉ា ក៏​បាន​ថ្លែង​សូម​អភ័យ​ទោស និង​ការ​យោគយល់​អធ្យាស្រ័យ​ពី​អតិថិជន​ចំពោះ​បញ្ហា​រកាំរកូស យឺតយ៉ាវ ដែល​កើត​មាន​ផង​ដែរ​។បើ​យោង​តាម​សារ​សំឡេង របស់​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា លោក​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ «​កន្លង​ទៅ​បង​ប្អូន​គាត់​ធ្លាប់​ដូរ​មក​ផ្ទះ​នៅ​ទួលពង្រ…

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

Kcsm2024-04-24 03-08pm (ស្វាយរៀង)ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាករណីអាងទឹកដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ឌិតទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថាកិច្ចការនេះមិនអាចអនុវត្តតែម្នាក់ឯងបានទេគឺត្រូវមានការឯកភាពគ្នាចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទើបការងារដំណើរការដោយរលូននិងមានប្រសិទ្ធភាព។#កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ អត្ថបទ:សង្គម

ដំណឹងបាត់ម៉ូតូ

កាលពីថ្ងៃទិ21-04-2024 វេលាម៉ោង ១០.១០នាទី ករណីបាត់ម៉ូតូ1គ្រឿងម៉ាក Hongda ADV ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1 IM 0230 លេខម៉ាសុីន.7100081.លេខតួ..5100081…នៅម្តុំផ្លូវវេងស្រេង ចំណតរថយន្តក្រុង ស្ថិតនៅភូមិដំណាក់ធំ3 សង្កាត់ស្ទឺងមានជយ័3 ខណ្ឌមានជយ័ រាជធានីភ្នំពេញ ៕ដែលមានម្ចាស់ឈ្មោះ ទេស បញ្ញា ភេប្រុស អាយុ២៧ឆ្នំា ទីលំនៅភូមិ..ក្រាំងស្វាយ….សង្កាត់..ព្រែកកំពឺស….ខណ្ឌ…ដង្កោ រាជធានីភ្នំពេញ។ មុនកើតហេតុ ជនរងគ្រោះបានដេកលក់ ស្រាប់តែលេចមុខជនសង្សយ័០២នាក់មកចាក់ចង្កេះយកកូនសោរ ជិះគេចបាត់ស្រមោល ។ដូច្នេះជនរងគ្រោះក៏បានដាក់ពាក្យបន្តឹងនៅប៉ុស្តិ៍រដ្ឋបាលស្ទឺងមានជយ័3…

យុវជនម្នាក់ភ្លើតភ្លើន !ផឹកសុីស្រវឹង បន្តទៅជក់ថ្នាំ វង្វេងបាត់ស្មារតី មិត្តភក្តិយកម៉ូតូជិះគេចទៅបាត់

KCSM 2024-04-24 08-52am ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានមិត្តភក្តិ២នាក់ទៀត នាំដើរផឹកសុីរហូតដល់ស្រវឹង រួចបន្តទៅជក់ថ្នាំទៀត វង្វេងបាត់ស្មារតី ឆ្លៀតឱកាសមិត្តភក្តិយកម៉ូតូជិះគេចទៅបាត់ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅមុខវិទ្យាល័យជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។យុវជនខាងលើមានឈ្មោះ យន់ សុផេន អាយុ១៩ឆ្នាំ ស្នាក់នៅជាមួយបង ផ្ទះជួលបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតភូមិសាមគ្គី ឃុំបុសខ្នុរ ស្រុកចំការលើ…

កុំចេះតែហ៊ាន.!សមត្ថកិច្ចចាប់ខ្លួនលោក ជួន គន្លា តាមដីកាបង្គាប់តំណាងអាយ្យការខេត្តកំពង់ស្ពឺ

KCSM2024-04-24 08-16am (ភ្នំពេញ)កម្លាំងនគរបាលចាប់ខ្លួនលោក ជួន គន្ធា ដែលប្រកាសចែកដីជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលដីទាំងនេះ ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិរបស់រដ្ឋ និងជាដីសាធារណៈរបស់រដ្ឋ។ ការចាប់ខ្លួនលោក ជួន គន្ធា បានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ នៅភោជនីយដ្ឋានម្លប់ជម្ពូត្រជាក់ចិត្ត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមដីកាបញ្ជារបស់តំណាងអយ្យការខេត្តកំពង់ស្ពឺ ៕ អត្ធបទ:សង្គម

សមត្ថកិច្ចជំនាញ បង្ក្រាបករណីប្រើប្រាស់អាវុធខុសច្បាប់ និងចាប់បានទាំងគ្រឿងញៀនជាង១២០គីឡូក្រាម…..

KCSM 2024-04-23 02-17pm សៀមរាប ៖ កម្លាំងសមត្ថកិច្ចជំនាញស្នងការខេត្តសៀមរាប សហការជាមួយកម្លាំងស្នងការខេត្តស្ទឹងត្រែង ស្រាវជ្រាវរហូតដល់បង្ក្រាបចាប់ខ្លួនជនសង្ស័យបានម្នាក់ ពាក់ព័ន្ធកាន់កាប់ ប្រើប្រាស់អាវុធខុសច្បាប់ ស្រាប់តែបានទាំងគ្រឿងញៀនទម្ងន់១២០,៦៨៥គីឡូក្រាម កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ជនសង្ស័យជាជនជាតិឡាវ ម្នាក់ ត្រូវបានចាប់ខ្លួន ក្នុងចំណោមបក្ខពួក១១នាក់ ជាប់ពាក់ព័ន្ធ ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងបទល្មើសសម្អាតប្រាក់ ត្រូវបានកម្លាំងជំនាញស្នងការខេត្តសៀមរាប សហការជាមួយកម្លាំងស្នងការខេត្តស្ទឹងត្រែង ស្រាវជ្រាវ រហូតចាប់ខ្លួនបានកាលពីថ្ងៃទី១៩…

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតី ពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីទូរស័ព្ទ (APP NO DRUGS ) របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

KCSM2024-04-23 01-55pm (ភ្នំពេញ) ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត នេត្រ សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីទូរស័ព្ទ (APP NO DRUGS ) របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅសាលាអន្តរជាតិប៊ែលធី ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ…

បុរសចិត្តខ្លាំងម្នាក់ ! ខឹងថាគ្មានអ្នកនៅផ្ទះដាំបាយ ដុតផ្ទះនិងម៉ូតូឆេះខ្ទេចគ្មានសល់ ខឹងប្រពន្ធរត់ចោល ព្រោះតែប្តីប្រមឹក…

KCSM 2024-04-23 01-07pm បន្ទាយមានជ័យ៖ ផឹកស្រវឹងរករឿងប្រពន្ធ ពេលប្រពន្ធរត់ចោល ខឹងថាគ្មានអ្នកនៅផ្ទះដាំបាយ ដុតផ្ទះ និងម៉ូតូឆេះខ្ទិចគ្មានសល់ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ស្ថិតភូមិតោជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក។លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានប្រាប់ថា ជនសង្ស័យមានឈ្មោះ សុវណ្ណ សល់ ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅឃុំស្វាយចេក ស្រុកស្វាយចេក បានយកដែកកេសមកដុតម៉ូតូឆេះអស់១គ្រឿង ហើយបន្តដុតផ្ទះឈើប្រក់ស័ង្កសីទំហំ៦ម៉ែត្រ ទទឹង៥ម៉ែត្រ ឆេះអស់១ខ្នង និងឆេះអស់ទ្រព្យសម្បត្តិអស់ទាំងស្រុង សរុបថវិកា៥លានរៀល ហើយត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗ។តាមលោកវរសេនីយ៍ឯក…