Month: March 2024

ផ្ទុះអាវុធជិត១០គ្រាប់ចូលផ្ទះពលរដ្ឋ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ…..

KCSM2024-03-28 03-06PM បាត់ដំបង÷ ខ្មាន់កាំភ្លើងបំផ្ទុះអាវុធជិត ១០គ្រាប់ក្នុងក្រុងបាត់ដំបងនៅយប់មិញសំដៅចូលផ្ទះប្រជាពលរដ្ឋសមត្ថកិច្ចកំពុងពន្លឿនចុះស្រាវជ្រាវ និងអង្កេត។ ប្រភពបឋមពីពលរដ្ឋនៅក្បែរទីតាំងកើតហេតុថា ករណីបាញ់បោះខាងលើបានបង្កការភ្ញាក់ផ្អើលនៅវេលាជិតថ្ងៃត្រង់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ ត្រង់ក្នុងភូមិសុភី១ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះឌាំង ជាជាងជួសជុល លក់ទូរស័ព្ទ និងលក់ដូរគ្រឿងអគ្គិសនី។ ករណីដដែលមិនបង្កឱ្យមានរងរបួសដល់ម្ចាស់ផ្ទះទេក្រោយហេតុការណ៍បានកើតឡើងនៅវេលាម៉ោងជាង ១:០០នាទីរំលងអធ្រាត្រថ្ងៃទី ២៧ ឈានចូលថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ ភ្លាមៗម្ចាស់ផ្ទះ ក៏ដូចជាអ្នកភូមិមិនចាប់អារម្មណ៍ទេដោយស្មានថាគេបាញ់កាំជ្រួច។ប្រភពពីពលរដ្ឋបានអះអាងបន្តថា ការបាញ់រះរហូតដល់ទៅ…

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេស​ឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។

KCSM2024-03-27 06-26pm នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូល​ធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយ​ស្រួលអនុវត្ត ជាពិសេសឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។ច្បាប់ភូមិបាល(ថ្មី) កំណត់អំពីគោលការណ៍ វិធាន និងនីតិវិធីក្នុងការគ្រប់គ្រងដី និងអចលនវត្ថុដទៃទៀត ដែលជា​មូលដ្ឋានគ្រឹះក្នុងការ​រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន។ #កអក#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC អត្ថបទ:សង្គម

សហគ្រាសឧស្សាហកម្មធំៗ១៧ របស់ចិនបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅកម្ពុជា

KCSM2024-03-27 06-01pm នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ស៊ិន មីងរ៉ុង (Shen Mingrong ) ប្រធានក្រុមហ៊ុន Zhenjiang Zhoung Chao New Material Co,Ltd. និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗ ចំនួន១៧ របស់ប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងឱកាសនៃជំនួប លោក ស៊ិន…

នារីម្នាក់ជួលបន្ទប់នៅរួមគ្នា​ បែកគំនិតលួចទូរស័ព្ទដៃមិត្តភក្តិ រួមបន្ទប់ ២គ្រឿងយកទៅលក់បាត់

KCSM 2024-03-27 05-05pm កណ្តាល៖ ជនសង្ស័យម្នាក់ ចូលទៅលួចទូរស័ព្ទដៃមិត្តភក្តិ ស្នាក់នៅបន្ទប់ជាមួយគ្នាចំនួន ២គ្រឿង យកទៅលក់បាត់ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០១:៥០នាទី ចំណុច ភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្កកណ្ដាល។ជនជនសង្ស័យ ០១នាក់ ឈ្មោះ អន់ ស្រីអ៊ី ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងមានជំនួបជាមួយអ្នកសារព័ត៌មានលើកដំបូង ក្នុងតំណែងនាយករដ្ឋមន្ត្រីកម្ពុជា

KCSM2024-03-27 10-50am ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងជួបជាមួយអ្នកសារព័ត៌មានក្នុងស្រុក ជាលើកដំបូងក្នុងនាមជានាយករដ្ឋមន្ត្រីចាប់តាំងពីឡើងកាន់ដំណែងមក នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ខណៈក្រសួងព័ត៌មានអំពាវនាវអ្នកសារព័ត៌មានពាក់ព័ន្ធរៀបចំឯកសារចុះឈ្មោះឱ្យបានមុនថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានបានឱ្យដឹងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។ តាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មានបញ្ជាក់ថា៖ «យោងលិខិតលេខ១០៨៧ សជណ.ពប ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីរាជរដ្ឋាភិបាលឯកភាពឱ្យក្រសួងព័ត៌មានរៀបចំពិធីជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៦…

បងប្អូនមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសំណង់​ ចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសំណង់ លើអគាររោងចក្រក្រុមហ៊ុន SO AH PLUSH TOY(CAMBODIA) Co.,Ltd ស្ថិតនៅភូមិព្រៃកែស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

KCSM2024-03-26 10-27pm នាថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០២៤បងប្អូនមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសំណង់​ ចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសំណង់ លើអគាររោងចក្រក្រុមហ៊ុន SO AH PLUSH TOY(CAMBODIA) Co.,Ltd ស្ថិតនៅភូមិព្រៃកែស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ កអក​ #វិស័យសំណង់ #សំណង់ #សំណង់អគារ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ MLMUPC អ់ត្ថបទ:សង្គម

ក្រុមហ៊ុនឱសថជប៉ុនកំពុងស៊ើបអង្កេត ករណី​មានអ្នកស្លា.ប់ដោយសារក្រលៀនធ្វើការខុសប្រក្រតី ពាក់ព័ន្ធនឹងអាហារបំប៉នសុខភាព…

KCSM2024-03-26 07-28pm តូក្យូ៖ ក្រុមហ៊ុនផលិតឱសថជប៉ុនដ៏ធំមួយបាននិយាយនាថ្ងៃអង្គារ នេះថា ខ្លួនកំពុងស៊ើបអង្កេត ករណីមានអ្នកស្លាប់ដោយសារតែបញ្ហាក្រលៀន ទាក់ទងនឹងអាហារបំប៉នសុខភាព ដែលក្រុមហ៊ុនបានប្រមូលយកវិញកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤។ការប្រមូលចូលក្រុមហ៊ុនវិញខាងលើនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុនផលិតឱសថ Kobayashi Pharmaceutical បានរាយការណ៍ថា ខ្លួនទទួលបានដំណឹងថា មានករណីមនុស្សសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទាក់ទងនឹងថ្នាំគ្រាប់ដែលគ្មានវេជ្ជបញ្ជា ចំនួន ២៦ករណី។ ផលិតផលដែលត្រូវប្រមូលមកវិញទាំង ៣ប្រភេទ មានដូចជា៖ អាហារបំប៉នឈ្មោះ beni koji…

ឃា-ត់ខ្លួនជនដៃដល់ ដែលសម្លា-ប់ញាត់ស-ពក្នុងវ៉ាលីសយកទៅបោះចោលនៅជម្រាលភ្នំនៅខេត្តកោះកុង…

KCSM2024-03-26 12-29pm កោះកុង៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានបំបែកសំណុំរឿងឃាត កម្មសម្លាប់ញាត់សពក្នុងវ៉ាលីនៅភ្នំពេញ ហើយបន្តយកទៅបោះចោលនៅតាមជម្រាលភ្នំខេត្តកោះកុង កាលពីនៅវេលាម៉ោង ៤៖៣០នាទី រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៤ ដែលប្រជាពលរដ្ឋនៅទីនោះ បានប្រទះឃើញវ៉ាលីដាក់សាកសពនេះ នៅចំណុចក្បែរផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង (មិនស្គាល់អត្តញ្ញាណ)។ រហូតមកដល់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង ៥៖០០នាទី កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ…

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ០១០ ក្បាលដី ត្រូវបានប្រគលជូនប្រជាពលរដ្ឋចំនួន ៣ភូមិស្ថិតនៅភូមិត្រគួន ភូមិនរាយណ៍ និងភូមិព្រៃតាភេម ក្នុងឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

KCSM2024-03-26 11-08am នាថ្ងៃ​ទី២៥ ខែមីនា ឆ្នាំ​២០២៤ក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៣ភូមិស្មើនឹង ៣ ០១០ ក្បាលដី ស្ថិតនៅភូមិត្រគួន ភូមិនរាយណ៍ និងភូមិព្រៃតាភេម ក្នុងឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់. #MLMUPC អត្ថបទ:សង្គម

រថភ្លើងបើកបុករថយន្តឡិចសុីសប៉ើង បណ្តាលអោយស្រ្តី2នាក់សន្ល-ប់ …

KCSM 2024-03-26 09-42am បន្ទាយមានជ័យ ៖ រថយន្តឡិចសុីសGS300មួយគ្រឿង បើកបរដោយស្ត្រីម្នាក់ រួមដំណើរជាមួយស្ត្រីម្នាក់ទៀត ដោយសារការបើកបរមិនប្រុងប្រយ័ត្នពេលដែលឆ្លងកាត់ផ្លូវដែក ត្រូវបានរថភ្លើងខ្សែដឹកអ្នកដំណើរបើកបុកប៉ើងខ្ទាតច្រើនម៉ែត្រ កាលពីរសៀលថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តឡិចសុីសGS300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2O-9738 បើកបរដោយស្ត្រីឈ្មោះ ព្រំ ចន្តា អាយុ៥៨ឆ្នាំ រួមដំណើរជាមួយ…