Month: March 2024

ដុតធូបមូសចងព្យួរទុកចោលក្បែរស្បូវ បង្កជាអណ្តាតភ្លើងឆេះដំបូលរោងស្បូវក្នុងហាង ផ្អើលទាំងព្រឹក

KCSM2024-03-04 01-12pm ភ្នំពេញ ៖ ដំបូលរោងស្បូវចំនួន៣ ត្រូវបានអគ្គិភ័យឆាបឆេះអស់ សល់តែគ្រោង ផ្តើមចេញពីដុតធូបមូសចងព្យួរទុកចោលក្បែរស្បូវ ផ្អើលបុគ្គលិកហាង ពលរដ្ឋ សមត្ថកិច្ច រកតែទឹកដងជះ មិនបានផង។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង២៥នាទីព្រឹក ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៤ នៅក្នុងបរិវេណហាង សម្រស់ទួលកី ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។តាមប្រភពពីបុគ្គលិកហាង បានឱ្យដឹងថា មុនកើតហេតុ នៅលើខ្យូសដុតធូបមូស ចងព្យួរ ទុកចោល តាំពីពេលមានភ្ញៀវ…

យុវជន២នាក់តូចចិត្តម្តាយកាត់កាលចោល មកលោតទឹកសម្លា.ប់ខ្លួនពីលើស្ពានជ្រោយចង្វាទាំង២នាក់

Kcsm2024-03-04 12-19pm ភ្នំពេញ៖ យុវជន២នាក់បានសម្រេចបញ្ចប់ជីវិតខ្លួនឯងដោយលោតទឹកពីស្ពានជ្រោយចង្វារសម្លាប់ខ្លួនខណៈពួកគេចេញពីស្រុកមកភ្នំពេញ រកកាងារធ្វើមិនបានហើយណាមួយម្តាយកាត់កាលចោលទៀត។ ករណីខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២:១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៤ខែមិនា ឆ្នាំ២០២៤ ចំណុចលើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ជនរងគ្រោះទី១ មានឈ្មោះ ចិន ចិ ភេទប្រុស អាយុ ១៩ឆ្នាំរស់នៅភូមិស្រែកណ្តាល ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ យុវជនរងគ្រោះទី២ មានឈ្មោះ គឹម សាវ័ន រសនៅភូមិឃុំនិងខេត្តជាមួយគ្នា។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលម្តុំផ្សារទួលសង្កែរក្នុង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។បើតាមការបញ្ជាក់ពីនារីជាសង្សារជនរងគ្រោះ ម្នាក់បានប្រាប់ឱ្យដឹងថា ដោយយុវជនរងគ្រោះទាំងពីនាក់នោះបានចេញមកពីខេត្តឧត្តរមានជ័យ…

ជិះម៉ូតូចេញពីផឹកស៊ីជាមួយគ្នីគ្នា ត្រូវក្រុមក្មេងទំនើងមួយក្រុមទៀតស្ទាក់គ.ប់វាយ របួសធ្ង.ន់ស្រាល២នាក់់

KCSM 2024-03-03 11-38am កណ្តាល៖ កម្លាំងជំនាញនគរបាលយុត្តិធម៌ និងប៉ុស្តិ៍រដ្ឋបាលព្រែកដាច់ ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ និងបក្ខពួក៧នាក់ទៀតកំពុងរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពស្ទាក់វាយទៅលើក្រុមក្មេងទំនើងមួយក្រុមទៀត បណ្តាលឱ្យរបួសធ្ងន់ស្រាល២នាក់ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០១:៤៥ នាទី នៅចំណុច មុខវត្តឥន្ទនិម្មិត ស្ថិតនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។ជនសង្ស័យឃាត់ខ្លួនបានមាន ឈ្មោះ ខេង សុធា ហៅរាជ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ…

ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានប្រារព្ធពិធីសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ2023 លើកគោលដៅ2024

KCSM2024-03-02 03-33pm (ព្រះវិហារ)នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះខេត្តពរះវិហារ÷នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានប្រារព្ធពិធីសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និង ដាក់ចេញទិសដៅការងារបន្តឆ្នាំ២០២៤ របស់កងពលធំអន្តរាគមន៍លេខ៣ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។…

បងប្អូនមន្ត្រីជំនាញចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសំណង់សម្រាប់ការដ្ឋានសំណង់អគារស្នាក់នៅរួមរបស់ក្រុមហ៊ុន រៀលលីដា ឌីវេឡុបម៉ិន (ខេមបូឌា) ឯ.ក មានទីតាំងស្ថិតនៅភូមិទី១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

KCSM2024-03-02 09-07amនាថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ បងប្អូនមន្ត្រីជំនាញចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសំណង់សម្រាប់ការដ្ឋានសំណង់អគារស្នាក់នៅរួមរបស់ក្រុមហ៊ុន រៀលលីដា ឌីវេឡុបម៉ិន (ខេមបូឌា) ឯ.ក មានទីតាំងស្ថិតនៅភូមិទី១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វិស័យសំណង់ #កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ MLMUPC អត្ថបទ:សង្គម

WHO រកឃើញថា មនុស្សជាង១ពាន់លាននាក់នៅទូទាំងពិភពលោក គឺ ធាត់លើសទម្ងន់!

KCSM 2024-03-01 01-16pm ទីក្រុងឡុងដ៍៖ យោងតាមការប៉ាន់ស្មានថ្មីៗ ពីអង្គការសុខភាពពិភពលោក និងក្រុមអ្នកស្រាវជ្រាវអន្តរជាតិ បានបង្ហាញថា មនុស្សជាង១ពាន់លាននាក់ នៅទូទាំងពិភពលោក ឥឡូវនេះត្រូវបានចាត់ទុកថា ជាមនុស្សធាត់ ដែលជាលក្ខខណ្ឌមួយត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤។ភាពធាត់ គឺកើតមានច្រើនណាស់ វាបានក្លាយជារឿងធម្មតានៅក្នុងប្រទេសភាគច្រើន រួមទាំងប្រទេសដែលមានចំណូលទាប និងមធ្យមជាច្រើនដែលធ្លាប់ជួបបញ្ហាកង្វះអាហារូបត្ថម្ភពីមុនមក ហើយពេលនេះបានកើនឡើងនៅក្នុងប្រទេសអ្នកមានជាច្រើន។ លោក​ Majid Ezzati អ្នកនិពន្ធជាន់ខ្ពស់ដែលបានបោះពុម្ពផ្សាយនៅក្នុងកាសែត The Lancet…

ទុស្សេចរន្តអគ្គិសនីឆេះផ្ទះអស់មួយខ្នង នៅស្រុកបាទី

KCSM2024-03-01 12-05pm តាកែវ ៖ ផ្ទះឈើមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចគ្មានសល់ ដោយសារទុស្សេចរន្តភ្លើង ខណៈដែលម្ចាស់មិននៅផ្ទះ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិជើងកូត ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ។ ម្ចាស់ផ្ទះឈ្មោះ នី ជីវ័ន្ត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ ប្រពន្ធឈ្មោះ ជាតិ មិនា អាយុ២៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុ…

ប្អូនប្រុសតិ-រច្ឆា-ន !យកពូ-ថៅកា-ប់បងថ្លៃនិងបងបង្កើតស្លា-ប់ក្នុងថ្លុ-កឈា-ម ខេត្តរតនះគិរី

Kcsm2024-03-01 10-18am រតនគីរី ប្អូនប្រុសបង្កើត យកពូថៅកាប់បងស្រី នឹងបងថ្លៃទាំងពីនាក់ប្ដីប្រពន្ធបណ្ដាលអោយស្លាប់នៅក្នុងថ្លុកឈាម បើយោងតាមរបាយការណ៍របស់ សមត្តកិច្ចបានអោយដឹងថានៅថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ ព ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២១ ៣០ នាទីកើតមានករណី ឃាតកម្ម (កាប់នឹងពូថៅ) បណ្តាលឱ្យពីរនាក់ប្តី ប្រពន្ធ ស្លាប់នៅនឹងកន្លែងកើតហេតុ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិតឺន ឃុំតឺន ស្រុកកូនមុំ…