បណ្ឌិត្យសភានគរបាលកម្ពុជាជ្រើសរើសនិស្សិតអាហារូបករណ៍ ២០០ កន្លែងឱ្យក្លាយជានាយនគរបាលបន្តវេន
KCSM2023-12-09 10-17am ភ្នំពេញ៖ បណ្ឌិត្យសភានគរបាលកម្ពុជានៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ ចំនួន២០០កន្លែងរយៈពេល ៤ ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីក្លាយជានាយនគរបាលបន្តវេន ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។សេចក្តីជូនដំណឹងបោះត្រាតាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣បន្តថា ដោយមានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងគណៈកម្មការប្រឡងប្រជែង ជ្រើសរើសនិស្សិតអាហារូបករណ៏ប្រចាំឆ្នាំ បណ្ឌិត្យ សភានគរបាលកម្ពុជា ដោយជូនដំណឹងដល់បេក្ខជនទាំងពីរភេទ ដែលមានបំណងប្រឡងប្រជែងយកអាហារូប ករណ៍ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល សិក្សារយៈពេល ៤ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា…