Month: July 2023

ប្រជាពលរដ្ឋរងគ្រោះស្នើសុំលោកឯកឧត្តម គួច ចំរើន ជួយដោះស្រាយបញ្ហាបុរី(VIP) ពុំមែនទំនួលខុសត្រូវ នៅស្រុកព្រៃនប់

Kcsm2023-07-04 12-40pm (ខេត្តសីហនុ) កាលពីព្រឹកថ្ងៃច័ន្ទទី ៣ ខែកក្កដា ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីឆ្នាំ២០២៣ ប្រជាពលរដ្ឋរងគ្រោះ ប្រមាណជាង ១៧០០ គ្រួសារ ដែលបានទិញផ្ទះល្វែងរបស់ក្រុមហ៊ុន បុរីវីអាយភី (VIP) ស្ថិតក្នុងភូមិអូរតាសេកហនុ បានផ្ទុះការតវ៉ាជាថ្មីម្តងទៀត ស្នើដល់អាជ្ញាធរខេត្តព្រះសីហនុ ជួយអន្តរាគមន៍ ទាមទារឲ្យឧកញ៉ា ហម រ៉ន និងឧកញ៉ា វន វណ្ណៈ ដែលជាម្ចាស់ក្រុមហ៊ុន ចេញមុខមកដោះស្រាយដោយផ្ទាល់ជាមួយពួកគាត់ ពីព្រោះពួកគាត់បានបង់លុយគ្រប់ចំនួនអស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែក្រុមហ៊ុនមិនព្រមសាងសង់ផ្ទះតាមកិច្ចសន្យានោះទេ…

រថយន្តHummer បើកបរល្បឿនលឿន បុកពីក្រោយអូសជាច្រើនម៉ែត្របណ្តាលអោយនារីម្នាក់ស្លា-ប់ ពេលបញ្ជូនទៅសង្គ្រោះ ក្រោមស្ពានអាកាសក្បាលថ្នល់

kcsm2023-07-04 11-35am ភ្នំពេញ៖ រថយន្ត Hummer បើកទៅបុកនារីម្នាក់កំពុងជិះម៉ូតូអូសជាច្រើនម៉ែត្រ បណ្តាលឲ្យរបួសធ្ងន់រហូតដល់ស្លា-ប់ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ទីតាំងកើតហេតុ ស្ថិតនៅគល់ស្ពានអាកាសក្បាលថ្នល់ ជាប់ច្រកចេញចូល សណ្ឋាគារ ( សាន់ ម៉ូន ) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាធានីភ្នំពេញ។ នារីរងគ្រោះ ជិះម៉ូតូ Scopy ពណ៌ ដែលមានផ្លាកលេខភ្នំពេញ 1CU-8104 ធ្វើដំណើរចុះពីលើស្ពានច្បារអំពៅ គោលបំណងបត់ស្តាំឆ្ពោះទៅកាន់មហាវិថីព្រះនរោត្តម។ ហើយភ្លាមៗនោះរថយន្ត…

រំលែក​ទុក្ខ​!​ វរសិល្ប​:ការិនី​ ម៉ិញ​ កុសនី​ តួ​ឯក​ទី​២​ផ្នែក​នាង​នៃ​របាំ​ព្រះ​រាជទ្រព្យ​ខ្មែរ​ បាន​ទទួល​មរណភាព​ហើយ​

KCSM2023-07-04 10-21pm សិល្បៈជាតិ៖ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាតួឯកទី២ផ្នែកនាងនៃរបាំព្រះរាជទ្រព្យខ្មែរ ក្នុងរជ្ជកាលសម្តេចព្រះមហាក្សត្រិយានី គឺលោកជំទាវ ម៉ិញ កុសនី បានទទួលមរណភាពហើយនៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣នេះ ដោយរោគាពាធ ក្នុងជន្មាយុ៧៧ឆ្នាំ។តាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសដំណឹងនេះថា ៖ «លិខិតរំលែកទុក្ខ ជូនចំពោះឯកឧត្ដម រស់ សម័យ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្ប: ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ៍…

សមត្ថកិច្ចឃាត់ខ្លួនជាងដេគ័រ៤នាក់ ពាក់ព័ន្ធករណីអគ្គិភ័យឆេះខារ៉ាអូខេនិងសណ្ឋាគារ នៅខណ្ឌទួលគោក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់

KCSM2023-07-03 06-40pm ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៤នាក់នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញ ដែលជាជាងដេគ័រជួសជុលទីតាំងខារ៉ាអូខេ និងសណ្ឋាគារ 6969 ឃីសអុិនធើធេនមិន ឯ.ក ស្ថិតនៅតាំងផ្ទះលេខ១៦ (ដំបូលបន្ទប់ជាន់ទី៥) ផ្លូវលេខ២០៦ ក្រុមទី៤៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក និងជាអ្នកបង្កឲ្យមានគ្រោះអគ្គិភ័យកើតឡើង ដែលបានបណ្ដាលឲ្យមនុស្ស៨នាក់ស្លាប់ ក្នុងនោះ មានជនជាតិខ្មែរម្នាក់, វៀតណាមម្នាក់និងជនជាតិចិន៦នាក់។បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ដែលបានឃាត់ខ្លួនរួមមាន៖ ទី១.ឈ្មោះ ខុម សុផល អាយុ៣០ឆ្នាំ មុខរបរជាងដេគ័រ, ទី២.ឈ្មោះ…

វីវរហើយ ! ក្រុមហ៊ុនដីមាស ពលរដ្ឋជាង៤០០គ្រួសារមិនទាន់ដោះស្រាយផង នៅកំពត ឥឡូវពេលនេះពលរដ្ឋជាង២០០គ្រួសារទៀតបានដាក់ពាក្យប្ដឹងមកស្នងការរាជធានីភ្នំពេញថែមទៀត

KCSM2023-07-03 05-24pm ភ្នំពេញ៖ បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋជាង៤០០គ្រួសារបានដាក់ពាក្យបណ្ដឹង«ក្រុមហ៊ុនពិភពដីមាស» ទៅស្នងការខេត្តកំពតដែលដោះស្រាយមិនទាន់ចេញផង។ ស្រាប់តែមានបងប្អូនប្រជាពលរដ្ឋជាង២០០គ្រួសារបានដាក់ពាក្យប្ដឹង «ក្រុមហ៊ុនពិភពដីមាស» ទៅស្នងការរាជធានីភ្នំពេញពាក់ព័ន្ធរឿងសន្យាខ្យល់ លក់ដីឡូត៍ឱ្យប្រាក់ចំណេញខ្ពស់ តែចុងក្រោយធ្វើមិនបានតាមសន្យា។ បើយោងតាមការលើកឡើងរបស់ពលរដ្ឋ ដែលបានលើកគ្នាមកដាក់ពាក្យបណ្ដឹង នៅស្នងការរាជធានីភ្នំពេញនៅព្រឹកទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះថា ពួកគាត់អស់ប្រាក់ ចាប់ពី១០.០០០ដុល្លារទៅ២០.០០០ដុល្លារក្នុង១គ្រួសារ។ពលរដ្ឋបន្តថា ពួកខ្លួនសុទ្ធតែចងការប្រាក់ពីធនាគារទាំងអស់ដើម្បីយកលុយមកប្រគល់ឱ្យ«ក្រុមហ៊ុនពិភពដីមាស» តាមការលួងលោមអូសទាញ ពីសំណាក់អ្នកលក់ដីឡូត៍របស់«ក្រុមហ៊ុនពិភពដីមាស»។ពលរដ្ឋបញ្ជាក់ទៀតថាៈ«ក្រុមហ៊ុនពិភពដីមាស» មកឆបោកប្រាក់ពីពួកខ្លួនដោយប្រើហេតុផលទិញដីឡូត៍បានប្រាក់ចំណេញខ្ពស់ បានការប្រាក់ច្រើនចុងក្រោយ ប្រាក់ក៏បង់ថង់ក៏ដាច់ ព្រោះលុយដើមក៏អស់ ការប្រាក់ក៏អត់បាន។ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋជាដើមបណ្ដឹង ប្ដឹងទាមទារយកប្រាក់ដើមវិញ។ ជាមួយគ្នានោះ ស្ដ្រីជាដើមបណ្ដឹងម្នាក់បានអះអាងថា ខ្លួននិងគ្រួសារបានចេញពីផ្ទះហើយ…

មន្រ្តីនគរបាលដែលកាងឥវ៉ាន់រត់ពន្ធខុសច្បាបើពីវៀតណាម ដែលបានបាញ់៥គ្រាប់ គំរាមសមត្ថកិច្ចត្រូវបានចាប់ខ្លួនហើយ !

Kcsm2023-07-03 04-26pm ខេត្តតាកែវ : មន្ត្រីនគរបាលមួយរូបដែលជាអ្នកកាងទំនិញដ៏សកម្មពីប្រទេសវៀតណាមចូលកម្ពុជាក្នុងភូមិ សាស្ត្រខេត្តតាកែវត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្មីៗនេះហើយកំពុងបន្តនីតិវិធីកសាងសំណុំរឿងគ្រោងនឹងបញ្ជូនទៅសាលាដំបូងខេត្ត តាកែវ នៅថ្ងៃទី៣ ខែ កក្កដា២០២៣នេះ។មន្ត្រីនគរបាលរូបនេះត្រូវគេនិយាយថាបានផ្ទុះ អាវុធក្នុងបុព្វហេតុកាងទំនិញបង្កឱ្យភ្ញាក់ផ្អើលនិងប៉ះ ពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ។ នៅថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ ២០២៣ នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ២​ ស្ថិតក្នុងភូមិបន្ទាយ​ ឃុំជីខ្មារ​ ស្រុកទ្រាំង​មានករណីរារាំងការអនុវត្តច្បាប់របស់មន្ត្រីសាធារណ:​ និងប្រេីប្រាស់អាវុធដោយខុស ច្បាប់​ បានកេីតឡេីង​ បង្កដោយឈ្មោះ​ ណុប​ សំបូរ​ ភេទ ប្រុសអាយុ៣១ឆ្នាំនាយរងការិយាល័យនគរបាលប្រឆាំង បទល្មេីសសេដ្ឋកិច្ច​ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ​…

សមត្ថកិច្ចចុះបង្ក្រាបល្បែងសុីសងជល់មាន់អ្នកលេងរត់គេចអស់ចាប់បានតែម៉ូតូ៦គ្រឿងនិងស្បែកជើងជាច្រើនគូ…

Kcsm2023-07-03 12-48pm កំពត:យោងតាមផេកអធិការដ្ឋាននគរបាល ស្រុកបន្ទាយមាសបានឲ្យដឹងថា នៅថ្ងៃទី អាទិត្យ១៥កើត ខែប.សាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែ កក្កដាឆ្នាំ ២០២៣ វេលាម៉ោង ១២នឹង៥៣ នាទី តាមបទបញ្ជារបស់លោកវរសេនីយ៍ឯក នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស បានចាត់កម្លាំងអន្តរាគមន៍ នៃអធិដ្ឋាននគរបាលស្រុកបន្ទាយមាស ចុះទៅបង្ក្រាបល្បែងស៊ីសងខុសច្បាប់(ជល់មាន់ដី)១កន្លែង នៅចំនុចជើងភ្នំកន្លង់ស្ថិតនៅភូមិកន្លង់ ឃុំស្ដេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។ពេលកម្លាំងទៅដល់ អ្នកញៀនល្បែងទាំងអស់នោះបានរត់គេចខ្លួនអស់…

រថយន្តកាមរីបាឡែន បន្តទៅបុកម៉ូតូហុងដាឌ្រីម ស្លា.ប់ម្នាក់ របួសស្រាល៩នាក់

Kcsm 2023-07-03 09-59am សៀមរាប ៖ បុរសម្នាក់បានស្លា-ប់បាត់ជីវិតភ្លាមៗ ចំណែកមនុស្ស៩នាក់ទៀត មានស្រី៤នាក់ រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តRIVOបើកលឿនមិនប្រកាន់ស្តាំ ជ្រុលទៅបុករថយន្តកាមរីបាឡែន ច្រាសទិស ហើយបន្តទៅបុកម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀត ជិះច្រាសទិសគ្នាដែរនោះ ។ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង២៥នាទីរសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៦ គីឡូម៉ែត្រលេខ៣៦៥-៣៦៦ ភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកRIVO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ…

អាវុធហត្ថខេត្តស្ទឹងត្រែង ចាប់ខ្លួនបុរសម្នាក់ក្រោយធ្វើសកម្មភាព លួចថតរូបនារីជាប់បន្ទប់ជួលពេលកំពុងងូតទឹក

Kcsm2023-07-02 07-11pm (ស្ទឹងត្រែង)៖ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចថតរូបនារីម្នាក់ដែលស្នាក់នៅបន្ទប់ជួលជាប់គ្នា ពេលកំពុងងូតទឹក។បានឲ្យដឹងនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣នេះថា ការចាប់ខ្លួនជនសង្ស័យនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ តាមពាក្យបណ្ដឹងរបស់ស្ដ្រីម្នាក់។ ក្រោយទទួលបានពាក្យបណ្ដឹងភ្លាមកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង ដឹកនាំដោយលោកវរសេនីយ៍ទោ សៅ វុត្ថា មេបញ្ជាការក្រុង បានចុះដល់កន្លែងកើតស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង និងចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សូ វីឡា (ហៅប្រុស) អាយុ៣៩ឆ្នាំ…

ភ្លើងឆាបឆេះបណ្ដាលឱ្យស្លា..ប់ស្រ្តីម្នាក់៦២ឆ្នាំ ក្នុងផ្ទះខ្លួនឯងយ៉ាងអណោ.ចអធ័ម.នៅស្រុកគីរីវង់

kcsm2023-07-02 01-06pm (តាកែវ ) នៅថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២៣ វេលាម៉ោង ០២នឹង៣០នាទី រំលងអាធ្រាត មានករណីអគ្គីភ័យឆាបឆេះមួយករណី បណ្តាលអោយស្លា..ប់ជ.នរ.ងគ្រោះ ឈ្មោះ ស៊ាង ស៊ាម ភេទស្រី អាយុ ៦២ឆ្នាំ ជាស្រ្តីមេម៉ាយ (មានជម្ងឺប្រចាំកាយ) ដែលរស់នៅភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ជនរងគ្រោះរស់នៅម្នាក់ឯង ក្នុងផ្ទះឈើប្រកស័ង្កសី ដែលមានទំហំ ៤×៥ ម៉ែត្រស្ថានភាពផ្ទះជនរងគ្រោះមានផ្ទុកអុស និងសម្ភារៈ ងាយឆាប់ឆេះជាច្រើននៅក្នុងផ្ទះ។ករណីនេះមិនបណ្តាលអោយមានការប៉ះពាល់ដល់ផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋជិតខាងនោះទេ។ប្រភពfacebook