(ព័ត៌មានបឋម) បើកបរមិនប្រយត្ន័ ! ករណីគ្រោះថ្នាក់ចរាចរណ៍រមួយវាងរថយន្តទំនើបនិងរថយន្តកែច្នៃដឹកទឹកសុទ្ធ០១គ្រឿង រងរបួសបាក់ជើងម្នាក់
Kcsm2023-07-25 18-34pm (បាត់ដំបង)នៅរសៀលថ្ងៃទី ២៥/៧ឆ្នាំ២០២៣ វេលាម៉ោង៥.៣០នាទី ស្ថិតនៅភូមិកូនភ្នំខាងជើង ឃុំសាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ បើតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា អ្នកបើកបរដោយជនជាតិចិនមានគ្នាចំនួន៤ នាក់ ក្នុងទិសដៅពីជើងមកត្បូង ពួកកឺកឺបើកបរក្នុងល្បឿនលឿនមកដល់ចំណុចកែង៣២ ក៏បានជ្រុលចង្កូតទៅបុករថយន្តកាមរីហើមកាត់គូទ គោលដៅពីត្បូងទៅជើង បញ្ច្រាសទិសគ្នា (ដឹកទឹកសុទ្ធ) ពេញទំហឹង បណ្ដាលឲ្យដៃកុងរថយន្តច្នៃដឹកទឹកសុទ្ធបាក់ជើងហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យបង្អែកសំពៅលូនភ្លាមៗផងដែរ។ចំណែកជនជាតិចិនទាំង ៤ នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលបញ្ជូនមកកាន់អធិការដើម្បីធ្វើការសាកសួរ ។ចំនែករថយន្តទាំង២គ្រឿងសមត្ថកិច្ចយកទៅរក្សាទុកអធិការដ្ឋានសាស្តា។នេះមិនបណ្ដាលឲ្យមាននរណាម្នាក់បាត់បង់ជីវិតឡើយ។ ប្រភព k32