Month: May 2023

រដ្ឋមន្ត្រីបរិស្ថាន៖ គម្រោងប្រព័ន្ធ FMIS គឺធ្វើការកែលម្អនូវការទទួលព័ត៌មានហិរញ្ញវត្ថុ និងការផ្តល់សេវាកម្មលើវិស័យហិរញ្ញវត្ថុសាធារណៈ

Kcsm2023-05-29 07-21pm (ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា គម្រោងប្រព័ន្ធ FMIS គឺធ្វើការកែលម្អនូវការទទួលព័ត៌មានហិរញ្ញវត្ថុ និងការផ្តល់សេវាកម្មលើវិស័យហិរញ្ញវត្ថុសាធារណៈ ដែលនេះជាគម្រោងសំខាន់សម្រាប់ប្រទេសកម្ពុជា ដែលមានទិសដៅផ្លាស់ប្តូរនូវនីតិវិធីអនុវត្តហិរញ្ញវត្ថុពីការប្រើប្រាស់ដោយដៃជាទូទៅឬដោយផ្នែកខ្លះបានដំណើរការជាលក្ខណៈប្រព័ន្ធតូចៗ ឱ្យទៅជាប្រព័ន្ធអេឡិចត្រូនិក (ដំណើរការជាប្រព័ន្ធកុំព្យូទ័រ)។ការថ្លែងបែបនេះ របស់លោករដ្ឋមន្ត្រីបរិស្ថានបានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី «ការផ្សព្វផ្សាយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដល់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ» នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន។លោក ពុទ្ធ សូរិទ្ធី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងបរិស្ថាន បានឱ្យដឹងថា…

ព្រះមហាក្សត្រ បានយាងចាកចេញពីមាតុប្រទេស ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឥណ្ឌា

Kcsm 2023-05-29 03:22pm (ភ្នំពេញ)៖ នៅព្រឹកថ្ងៃ​ទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោ​ត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាង​ចាកចេញពីកម្ពុជាហើយ ដើម្បីបំពេញ​ព្រះរាជ​ទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌា។ ព្រះរាជដំណើរបំពេញព្រះរាជទស្សនកិច្ច របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅប្រទេសឥណ្ឌានាពេលនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៣ តបតាមការយាងរបស់លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា។ ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរ នៅប្រទេសឥណ្ឌានាពេលនេះ ចំពេលដែលប្រទេសទាំងពីរ កំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០…

(ព័ត៌មានបឋម)រថយន្តដឹកសិស្សសាលាអន្តរជាតិប្រាយវ៉េនិងរថយន្ត០១គឿងទៀតព្រលះគ្នាខ្ទេចទាំងសងខាង របួសស្រាលធ្ងន់ជាច្រើន នៅកំពង់ឆ្នាំង

Kcsm2023-05-29 03-07pm (ខេត្តកំពង់ឆ្នាំង) នៅថ្ងៃទី29/05/2023 តាមបណ្តោយផ្លូវជាតិលេខ5ម្តុំព្រៃពិស មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្តដឹកសិស្សសាលាអន្តរជាតិប្រាយវ៉េនឹងរថយន្តមួយគ្រឿងទៀតបណ្តាលខ្ទេចទាំងសងខាងនឹងមានកូនសិស្សរងរបួសធ្ងន់នឹងស្រាលជាច្រើននាក់ សូមតាមដានព័ត៌មានបន្ត។

បើកបរលើសល្បឿន !មមិនប្រុងប្រយត្ន័ម៉ូតូ២គ្រឿងសាកកំលាំងគ្នាពេញទំហឹង បណ្តាលឲ្យស្លា.ប់ទាំងសងខាង​

Kcsm2023-05-29 12-07pm ស្វាយរៀង ៖ បុរស២នាក់បានស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជិះម៉ូតូបុកគ្នា ក្នុងដំណើរច្រាសទិស ម៉ូតូរងខូចខាតបាក់កង់មុខទាំង២គ្រឿង ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវលេខ317B ស្ថិតនៅត្រង់ចំណុចភូមិស្វាយផ្អែម ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ។តាមសមត្ថកិច្ចបានឲ្យដឹងថា ភាគីខាងម៉ូតូ ហុងដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CV-7269 ជិះដោយឈ្មោះ កាយ សុភ័ក្រ្ត ភេទប្រុស អាយុ៣០ឆ្នាំ…

ចោរអស់លក្ខ័លួចកាត់ដំបូលចូលយកគ្រឿងអលង្ការនៅផ្សាររកាកោងត្រូវសមត្ថកិច្ចចាប់ខ្លួន

Kcsm2023-05-29 10-10am (កណ្តាល)កាលពីថ្ងៃទី២៧.០៥.២០២៣ ក្រោយពីកាត់ដំបូលចូលយកគ្រឿងអលង្កា ក្នុងតូប លក់នៅក្នុងផ្សាររកាកោង ភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ន កូឡា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅសព្វថ្ងៃភូមិរកាកោង ឃុំ ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ យូ សុផាន់ណារ៉ា ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខ របរកម្មករសំណង់…

BREAKING: គណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨ សម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោត អាណត្តិទី៧, នេះជាបញ្ជីលំដាប់លេខរៀងនៃគណបក្សខាងក្រោម

Kcsm 2023-05-29 09:53am (ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានទទួលលេខរៀងទី១៨ សម្រាប់ប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ការចាប់ឆ្នោតកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានរៀបចំដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមព្រះវត្តមានសម្តេចសង្ឃរាជទាំងពីរគណៈ ព្រមទាំងមានការចូលរួមពី សំណាក់តំណាងគណបក្សនយោបាយទាំង១៨ ដែលបានចុះបញ្ជីនៅ គ.ជ.ប រួចរាល់។ ខាងក្រោមនេះជាលំដាប់លេខរៀងគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ…

រថយន្ត ford និងម៉ូតូឌ្រីមសង់ 018 បុកគ្នាពេញទំហឹងបណ្ដាលឱ្យយុវជនម្នាក់ស្លា-ប់ភ្លាមៗនៅកន្លែងកើតហេតុ…

Kcsm2023-05-28 06-13pm (ភ្នំពេញ) នៅវេលាម៉ោង 4 រសៀល ថ្ងៃទី 28 ខែ ឧសភាឆ្នាំ 2023 មានករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្ដោយផ្លូវវិថីស្វាយជួរ ស្ថិតនៅខាងក្រោយសាលាសង្កាត់ព្រែកលាប ភូមិស្វាយជួរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ តាមការឲ្យដឹងពីប្រភពប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា ដំបូងគេបានឃើញយុវជនចំនួន៥នាក់ ជិះម៉ូតូបីគ្រឿងពីទិសខាងត្បូងទៅទិសខាងជើង រីឯជនរងគ្រោះជិះម៉ូតូមួយម្នាក់ឯង ស្រាប់តែមកដល់ចំណុចកើតហេតុត្រង់ផ្លូវកោងខ្លាំង ស្រាប់តែមានភ្លៀងខ្លាំងផងដែរនោះ ស្រាប់តែឃើញម៉ូតូជនរងគ្រោះបានទៅបុកជាមួយនឹងរថយន្ត Fordជិះបញ្ច្រាសទិសគ្នាពេញទំហឹង បណ្ដាលអាយយុវជនម្នាក់ស្លា-ប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ចុំនែកជនរងគ្រោះ មានឈ្មោះ ផល…

អង្គការសង្គមស៊ីវិល បានជួបជុំគ្នារៀបចំវេទិកាសាធារណៈនៅខេត្តតាកែវ ស្តីពីការលុបបំបាត់មនោគមន៍វិជ្ជានយោបាយខ្មៅកខ្វក់

Kcsm2023-05-28 05:35pm (តាកែវ)៖ ក្រុមអង្គការសង្គមស៊ីវិល ដែលធ្លាប់ធ្វើសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ បានរៀបចំវេទិកាសាធារណៈនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ក្រោមប្រធានបទ «យេីងរួមគ្នាលុបបំបាត់មនោគមន៍វិជ្ជានយោបាយខ្មៅកខ្វក់ ដេីម្បីសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា»។ ក្នុងវេទិកានោះ មានការចូលរួមពី លោក ឌឹម គឹមសាន អភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ជាន់ថ្នាក់ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង ៣០០នាក់ផងដែរ។ក្រុមយុវជនអង្គការសង្គមស៊ីវិល ដែលធ្លាប់ចូលរួមគាំទ្រសកម្មភាពនយោបាយដឹកនាំដោយ លោក សម រង្ស៉ី…

អាជ្ញាធរខណ្ឌមានជ័យចាប់ឃាត់រថយន្តគ្លីនិកឯកជនល្មើសបម្រាមក្រសួងសុខាភិបាល ចំនួន៣គ្រឿង

Kcsm 2023-05-26 06-35pm ភ្នំពេញ ៖ រថយន្តគ្លីនិកឯកជនចំនួន៣គ្រឿង ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌមានជ័យ ក្រោមបញ្ជាពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ ចាប់ឃាត់នាំយកទៅរក្សាទុកនៅសាលាខណ្ឌ នៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមរថយន្តទាំងនោះ បន្តធ្វើសកម្មភាពល្មើស ដោយចេញលួចដឹកសព ជនរងគ្រោះ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ផ្សេងៗ ផ្ទុយពីវិធានការណ៍ បម្រាមរបស់ក្រសួងសុខាភិបាល ។តាមការលើកឡើងរបស់ប្រជាពលរដ្ឋ រថយន្តគ្លីនិកឯកជនមួយចំនួននៅតែផ្គើន ទៅនឹងបម្រាមរបស់ក្រសួងសុខាភិបាល ដែលបានហាមឃាត់ ដោយលួចធ្វើសកម្មភាពចេញទៅដឹកសព ជនរងគ្រោះគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ផ្សេងៗ…

គណបក្សសាមគ្គីជាតិ​ និងគណបក្សភ្លើងទៀនអស់«ឱកាលចូលរួមប្រកួត»បោះឆ្នោតជាតិ ក្រោយក្រុមប្រឹក្សាធម្មនុញ្ញបដិសេធបណ្ដឹងតវ៉ា

Kcsm2023 -05-26 02-54pm ភ្នំពេញ: ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចបដិសេធលើបណ្តឹងតវ៉ារបស់របស់គណបក្សភ្លើងទាន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលប្ដឹងជំទាស់តវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានប់កកិច្ចប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី២៥ ខែឧសភា​ ឆ្នាំ២០២៣។ក្រុមប្រឹក្សាធម្មនុញ្ញយល់ឃេីញថា៖ គ.ជ.ប មានសមត្ថកិច្ចពេញលេញក្នុងការបដិសេធគណបក្សមហាសាមគ្គីជាតិ ខ្មែរមិនទទួលចុះបញ្ជីបេក្ខ ជនឈរ ឈ្មោះបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧។ ពោលគឺតម្កល់សេចក្តីសំរេចបដិសេធរបស់គជប ទុកជាបានការតាមផ្លូវច្បាប់ បិទផ្លូវតវ៉ាទាំង២គណបក្ស