Month: February 2023

ឃាត់ខ្លួនសិស្សសាលា២នាក់ ពាក់ព័ន្ធករណីលួចដុតរថយន្តគ្រូបង្រៀននៅវិទ្យាល័យស្រុកកំរៀង

KCSM 2023-02-28 03-41PM បាត់ដំបង÷ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនយុវជនសិស្សសាលា ២នាក់បញ្ជូនទៅកាន់តុលាការពាក់ព័ន្ធករណី លួចដុតរថយន្តប្តីប្រពន្ធជាគ្រូបង្រៀនក្នុងវិទ្យាល័យកំរៀង។លោក វរ សេនីយ៍ទោ វេ គឹម ចត់ អធិការនគរបាលស្រុកកំរៀងបានប្រាប់ឲ្យដឹងថា÷ ក្រោយការស្រាវជ្រាវលើសុំរឿងលួចដុតរថយន្តសេរីទំនើបមួយគ្រឿងកាលពីចុងសប្តាហ៍កន្លងមកនេះ កម្លាំងផ្នែកជំនាញបានអនុវត្តវិធានការស៊ើបអង្កេតកំណត់មុខសញ្ញា និងឃាត់ខ្លួនបានអ្នកពាក់ព័ន្ធចំនួន ២នាក់មកសាកសួរ។ មុខសញ្ញាខាងលើបានឆ្លើយសារភាពថាខ្លួនពិតបានលួចដុតរថយន្តរបស់ជនរងគ្រោះពិតប្រាកដមែន ប៉ុន្តែទោះបីជាយ៉ាងណាជនបង្កទាំង ២នាក់នៅតែរឹងរុះមិនព្រមបញ្ជាក់ពីមូលហេតុនៃការដុតបំផ្លាញរថយន្តនេះឡើយ។ជនសង្ស័យមានឈ្មោះពុយ សំភព ភេទប្រុស អាយុ ១៧ឆ្នាំ ជាសិស្ស និងម្នាក់ទៀតឈ្មោះមាន រក្សា ភេទប្រុស អាយុ ១៦ឆ្នាំ…

នាយករដ្ឋមន្ត្រីចេញបទបញ្ជាឲ្យមន្ត្រីដឹកសត្វក្ងោកដែលបានរឹបអូសទៅឲ្យម្ចាស់ដែលបានចិញ្ចឹមវិញបន្ទាន់

KCSM 2023-02-28 01-50pm ករណីមន្ដ្រីរដ្ឋបាលព្រៃឈើ ចុះទៅចាប់សត្វក្ងោករបស់ប្រជាពលរដ្ឋដែលចិញ្ចឹមលក្ខណៈគ្រួសារ នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេនាំឲ្យមានការជជែកវែកញែកនៅតាមបណ្តាសង្គម រហូតដល់សំណូមទៅប្រមុខរាជរដ្ឋាភិបាលជួយអន្តរាគមន៍ចំពោះករណីនេះផងដែរ។ ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាបន្ទាន់ឲ្យមន្ដ្រីដែលទទួលខុសត្រូវ ក្នុងការចាប់ សត្វក្ងោកនៅផ្ទះប្រជាពលរដ្ឋ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង យកទៅប្រគល់ជូនដល់ម្ចាស់វិញដល់ផ្ទះនៅថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៣នេះ។តាមរយៈសារជាសំឡេងដែលត្រូវបានផ្សព្វផ្សាយនៅវេលាថ្ងៃត្រង់ថ្ងៃទី២៨ខែកុម្ភៈ សម្តេចតេជោ បានបញ្ជាយ៉ាដូច្នេះថា« ខ្ញុំមិនយល់ស្របនឹងទង្វើបែបនេះនោះទេ យើងគួរតែលើកទឹកចិត្តឲ្យប្រជាជនចិញ្ចឹមសត្វដែលជិតផុតពូជ ប្រសើរជាងទៅចាប់សត្វដែលប្រជាជនខំចិញ្ចឹមយកមកទុកនៅទីកន្លែងមួយ ដែលមិនយូរប៉ុន្មានសត្វនេះនឹងស្លាប់ ប្រសិនបើខ្វះការថែទាំ ខ្វះការយកចិត្តទុកដាក់»។ សូមរំលឹកថា ថ្មីៗសមត្ថកិច្ចបានចុះទៅរឹបអូសយកសត្វក្ងោកចំនួន២១ក្បាលពីផ្ទះរបស់លោក យឹម សំអឿនបន្ទាប់ពីលោកបានប្រកាសលក់ក្ងោកដោយមានដាក់ទាំងលេខទូរស័ព្ទសម្រាប់ទាក់ទងផងដែរ។…

អ្នកកាសែតក្នុងស្រុកនិងបរទេស អាចចុះឈ្មោះយកព័ត៌មានក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជាបានហើយ

KCSM 2023-02-28 11-52am (ភ្នំពេញ)គណៈកម្មាធិការជាតិរៀបចំ កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បាន​ប្រកាស​បើក​ចុះ​ឈ្មោះ​សម្រាប់​​អ្នកសារព័ត៌មានក្នុងស្រុក និងបរទេស និង​ការ​ធ្វើប័ណ្ណសម្រាប់សារព័ត៌មានជាតិ និងអន្តរជាតិ ដែល​មាន​បំណង​ចង់​យក​ព័ត៌មាន​កីឡា​អាស៊ី​អាគ្នេយ៍ លើកទី៣២ និង​អាស៊ាន​ប៉ារ៉ា​ហ្គេម​លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា អាច​ចុះ​ឈ្មោះ​បាន​តាម​រយៈ​គេហទំព័រ https://seagames2023media.inb.gov.kh ចាប់​ពីថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី២០ ខែមីនា ឆ្នាំ២០២៣។អ្នកសារព័ត៌មានដែលចាប់អារម្មណ៍តម្រូវឱ្យភ្ជាប់មក​ជា​មួយ​ដូច​ខាង​ក្រោម៖ រូបថត 4 x 6 ជាទម្រង់ (.jpg) អត្ត​សញ្ញាណ​ប័ណ្ណ ឬលិខិតឆ្លងដែន ប័ណ្ណសារពត៌មានដែលមានសុពលភាព លិខិតប្រគល់ភារកិច្ច…

ទុស្សេខ្សែភ្លើងឆេះលើអគារកាសុីណូ នៅស្រុកកំពង់ត្រាច

KCSM 2023-02-2811-41am កំពត ៖ បន្ទប់ស្នាក់នៅជាន់ទី៤ នៃអគារកាសុីណូ មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ អស់ទ្រព្យសម្បត្តិខាងក្នុង ដោយសារទុស្សេខ្សែភ្លើង បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។ ក្រោយហេតុការណ៍នេះកើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ចេញទៅអន្តរាគមន៍ ពន្លត់ភ្លើង ។ សម្ភារៈខូចខាត ក្នុងបន្ទប់ជាន់ទី៤ ភ្លើងឆេះអស់…

PCXបើកបុកជាមួយម៉ូតូហុងសាឌ្រីមកំពុងឆ្លងផ្លូវ ស្លា.ប់ ២នាក់ របួសធ្ងន់១នាក់

KCSM 2023-02-28 06-35am ភ្នំពេញ ៖ មនុស្ស២នាក់បានស្លាប់ ចំណែកស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ PCXបើកបុកជាមួយម៉ូតូហុងដាឌ្រីម ច្រាសទិស បត់ឆ្លងផ្លូវ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមផ្លូវ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JN-9467 ជិះគ្នា…

ចំណេះដឹងទូទៅ៖ តើគេលាងលុយខ្មៅឬលុយកខ្វក់ដោយរបៀបណា?

KCSM 2023-02-27 10:35pm (ភ្នំពេញ)៖ សំណួរជាច្រើនបានចោទសួរថា តើគេលាងលុយកខ្វក់ (Dirty Money) ដោយរបៀបណា? តាមពិតទៅ គ្មាននរណាម្នាក់អាចឆ្លើយនឹងសំណួរនេះបានឡើយ ទោះបីជាគេបានដឹងអំពីវិធីនៃការលាងលុយកខ្វក់ ក៏គេនៅតែពិបាកក្នុងការចាប់កំហុសកម្មភាពនេះខ្លាំងណាស់ ព្រោះវាមានលក្ខណៈស្មុគស្មាញជាពន់ពេក។ជាបឋម គេគួរឈ្វេងយល់ពីអត្ថន័យនៃពាក្យ «ការលាងលុយកខ្វក់» ជាមុនសិន។ ការលាងលុយកខ្វក់ មានន័យថា គឺជាអំពើអនីត្យានុកូល (ខុសច្បាប់) នៃការធ្វើឲ្យចំនួនលុយខុសច្បាប់ជាច្រើនដែលបានមកពីឧក្រិដ្ឋកម្ម ដូចជា ការជួញដូរគ្រឿងញៀន ការរត់ពន្ធទំនិញ និងការធ្វើភេរវកម្ម ឲ្យមើលទៅក្លាយទៅលុយនីត្យានុកូល (ឬស្របច្បាប់) វិញ។ ពួកឧក្រិដ្ឋជនបានប្រើវិធីសាស្ត្រជាច្រើន…

ឯឧត្តម ខៀវ កាញ្ញារិទ្ធបញ្ជាក់ថា អង្គភាពសារព័ត៍មានឯកជនគឺ គ្មានសិទ្ធិយកLogo ក្រសួងព័ត៍មានទៅប្រើប្រាស់លើលិខិតរដ្ឋបាលជាដាច់ខាត

KCSM 2023-02-27 09-27pm ភ្នំពេញ៖ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ ចំណុះក្រសួងព័ត៌មាន ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក និងពិភាក្សាការងារដែលត្រូវអនុវត្តបន្ត នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា អង្គភាពសារព័ត៌មានឯកជនទាំងអស់ គឺគ្មានសិទ្ធិយកlogoរបស់ក្រសួងព័ត៌មាន ទៅប្រើប្រាស់នៅក្នុងលិខិតរដ្ឋបាល ឬក៏នៅតាមទីស្នាក់ការរបស់ខ្លួនជាដាច់ខាត។ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំឱ្យអគ្គនាយកដ្ឋានរដ្ឋបាល ក៏ដូចជាអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ត្រូវចេញ សេចក្ដីណែនាំជាថ្មីម្ដងទៀតដល់បណ្ដាលអង្គភាពសារព័ត៌មានឯកជនទាំងអស់ដើម្បីឱ្យពួកគាត់ជៀសវាងឱ្យបាន៕

ក្រសួង​បរិស្ថានៈ សម្រេច​ដក​លោក ហាន សា​ខន ពី​ប្រធាន​ដែន​ជម្រក សត្វព្រៃ​ស្រុកកែវ​សីមា​

KCSM2023-02-27 05-14pm មណ្ឌលគិរី​)៖ ក្រោយ​ផ្ទុះ​រឿងអាស្រូវ​ជា​បន្តបន្ទាប់​លោក ហាន សា​ខន ប្រធានការិយាល័យ​ដែន​ជម្រក សត្វព្រៃ​កែវ​សីមា ត្រូវបាន​ក្រសួង​បរិស្ថាន ស្នើ​ផ្លាស់ប្ដូរ​តួនាទី និង​ផ្ទេរ​ភារកិច្ច​។​​នេះ​បើ​យោងតាម លិខិត​របស់​ក្រសួង​បរិស្ថាន ចុះ​ថ្ងៃ​ទី​០២.០២.២០២៣ ដែល​ជម្រាប មក​លោក​អភិបាលខេត្ត​មណ្ឌលគិរី​។​ ​ក្នុង​លិខិត​នោះ​ក្រសួង បាន​ស្នើ​ឱ្យ​អភិបាលខេត្ត​មណ្ឌលគិរី បញ្ចប់​មុខតំណែង​លោក ហាន សា​ខន ពី​ប្រធាន​ការិយាល័យ ដែន​ជម្រក សត្វព្រៃ​កែវ​សីមា នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី មក​ជា​មន្ត្រី និង​តម្រូវ​ឱ្យ​លោក ហាន សា​ខន បង្ហាញខ្លួន​រៀងរាល់ថ្ងៃ​ធ្វើការ ។…

សង្សារមួយគូរចាក់សាំងដុតសម្លាប់ខ្លួនទាំង០២នាក់ក្នុងផ្ទះសំណាក់៧៧៧៧ នៅខេត្តស្វាយរៀង

KCSM 2023-02-27 04-15pm ស្វាយរៀង៖ គូរស្នេហ៍១គូរ បានសម្រេចចិត្តធ្វើអត្តឃាតយកសាំងចាក់ដុតសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់ទាំង២នាក់យ៉ាងអានោចអាធ័ម ក្នុងផ្ទះសំណាក់ ៧៧៧៧ ស្ថិតក្នុងភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ដែលនាំឲ្យមានការភ្ញាក់ផ្អើលនៅ ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៣។ ប្រភពពីសមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៍មានពីប្រជាពលរដ្ឋថា នៅត្រង់ចំណុចផ្ទះសំណាក់៧៧៧៧ ស្ថិតនៅភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង មានករណីមួយកើតឡើង និងមានមនុស្សស្លាប់ ភ្លាមៗកម្លាំងជំនាញបច្ចេកទេសស្រុក បានសហការជាមួយជំនាញខេត្ត និងលោក វេជ្ជបណ្ឌិត…

Breaking News÷សម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ចប់មុខតំណែងឧត្ដមសេនីយ៍ ឈឿន ប៊ុនឆន អត្តលេខ ៥៤៤៣៣ ចេញពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង  និងសម្រេចផ្ទេរ ឧត្តមសេនីយ៍ ព្រុំ សន្ធរ ចេញពីស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៕