Month: September 2022

ភ្នំឱរ៉ាល់ ឧទ្យានជាតិជួរភ្នំក្រវាញ

KCSM2022-09-02 08-25PM ភ្នំឱរ៉ាល់ មានកម្ពស់ ១៨១៣ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់​ ស្រុកឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ។ ​ភ្នំឱរ៉ាល់​ស្ថិតនៅផ្នែកខាងកើតនៃជួរភ្នំក្រវាញ មានផ្ទៃដីជិត១លានហិតា សម្បូរទៅដោយតំបន់ទេសភាពធម្មជាតិស្អាតៗ​ ដែលជាទីចាប់អារម្មណ៍សម្រាប់អ្នកកំសាន្តបែបការឡើងភ្នំខ្ពស់ និងទទួលបានបទពិសោធន៍ថ្មីហ្វឹកហាត់ខ្លួនឯងជាមួយការតាំងចិត្ត ការស្រលាញ់ ការជួយគ្នា ការផ្ដល់កំលាំងចិត្ត និង ការលះបង់​ ចុងក្រោយ អ្នកនឹងរីករាយ និងមោទភាព ជាមួយនិងការចងចាំ ការស្គាល់ខ្លួនឯង អ្នកដទៃ​ និងការបង្កើតទំព័រថ្មីជាមួយធម្មជាតិ នៃសៀវភៅជីវិតរបស់អ្នក។

បង្រ្កាបជនសង្ស័យ​ជនជាតិ​ចិន​ម្នាក់ និង​គ្រឿងញៀ.ន​ជាង​១០០kg នៅ​ក្រុងព្រះសីហនុ

Kcsm2022-09-02 01-46pm ​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (ក៩) បាន​បង្ក្រាប​ករណីដឹក​ជញ្ជូន​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែនខុសច្បាប់ និង ឃាត់ខ្លួនជនសង្ស័យជនជាតិ​ចិន​០១​នាក់ ហើយបានរឹបអូស​គ្រឿងញៀន​ជាង ១០០​គីឡូក្រាម ។ ប្រតិបត្តិការនេះធ្វើឡើង កាលពី​វេលា​ម៉ោង​១២​និង​៣២​នាទី​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្លូវ​ដើមឈើ​ចាំ​ស្នេហ៍ ស្ថិត​ក្នុងភូមិ​គគីរ ឃុំ​បិត​ត្រាង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ កម្លាំង​ជំនាញ​(​ក​៩) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ យិ​ន បញ្ញា​រិ​ទ្ធ លោក ឧត្តមសេនីយ៍ទោ…

រួម​គ្នា​ដេីម្បីកម្ពុជាស្អាត

ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ស្រុកចុងកាល ខេត្តឧត្តរមានជ័យរួមគ្នាអនុវត្ត លក្ខណៈសម្បត្តិទី៦ នៃ“ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ” មានអនាម័យ សោភ័ណភាព បរិស្ថានល្អ គ្រប់ទីប្រជុំជន ក្នុងព្រះរាជាណាចក្រកម្ពុជា។សកម្មភាពការប្រមូលសំរាមតាមផ្ទះ នៃផ្លូវក្នុងភូមិ មួយចំនួនក្នុង ស្រុកចុងកាល ខេត្តឧត្តរមានជ័យថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២រស់នៅស្អាត បរិស្ថានស្អាត សុខភាពល្អ ។

គណៈបញ្ជាការឯកភាពខ័ណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាលខ័ណ្ឌ បានចុះឆ្មក់បង្រ្កាបទីតាំងល្បែងសុីសងខុសច្បាប់និងវត្ថុតាង

kcsm2022.09.01 03.46pm (ភ្នំពេញ៊)កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានចុះឆ្មក់បង្រ្កាបទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ជ្រកក្រោមស្លាកអុីនធើណេត២៤ម៉ោង ដោយឃាត់ខ្លួនមនុស្សប្រុស-ស្រី ៥នាក់ និងវត្ថុតាកងមួយចំនួន។ប្រតិបត្តិការនេះធ្វើឡើងនៅ វេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៣៦AB ផ្លូវ៤៦៦ សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ការបង្រ្កាបនេះជាតួនាទីរបស់សមត្ថកិច្ចនិងអាជ្ញាធរភូមិឃំុមានសុវត្តិភាព បំបាត់នៅចោរកម្ម អំពើហឹង្សា ជាដើម។ ហើយជាឆន្ទះឈរលើភាពជាអ្នកដឹកនាំ ដែលប្រជាពលរដ្ឋចង់បាន។

ជនល្មោភកាមល្បួងរំលោភក្មេងស្រីអាយុ១២ឆ្នាំបានសម្រេច៩ដង នៅស្រុកជ័យសែន ខេត្តព្រះវិហារ

kcsm2022-09-01 01-43pm ព្រៈវិហារ ជនល្មោភកាមរំលោភក្មេងស្រីអាយុ១២ឆ្នាំបានចំនួន៩ដង ត្រូវបានសមត្ថកិច្ចនគរបាលស្រុកជយ័សែន ខេត្តព្រៈវិហារ ចាប់វ៉ៃខ្នោះបញ្ជូនទៅការិយាលយ័ប្រឆាំងការជួញដូរមនុស្សនឹងអនិតិជននៃស្នងការនគរបាលខេត្តព្រៈវិហារ ។ កាលពីថ្ងៃទី៣០ ខែសីហារ ឆ្នាំ២០២២ នៅចំនុចភូមិវាលបរ ឃុំពុទ្រា ស្រុកជយ័សែន ជនសង្សយ័មានឈ្មោះ ហង្ស ផល្លា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិវាលបរ ឃុំពុទ្រា ស្រុកជយ័សែន ខេត្តព្រៈវិហារ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ឡ• ស•ខ អាយុ១២ ឆ្នាំ មានទីលំនៅភូមិវាលបរឃុំពុទ្រាស្រុកជយ័សែន…

រថយន្តទំនេីបបើកបុកម៉ូតូអូសកៀបជាប់ពីក្រោមរថយន្តជាច្រើនម៉ែត្រ

KCSM2022-09-01 10-23PM ភ្នំពេញ៖រថយន្តសេរីទំនេីបបើកដោយបុរសម្នាក់ បានបុកពីក្រោយម៉ូតូ រួចអូសកៀបម៉ូតូ បណ្តាលអោយបុរសម្នាក់ដែលជិះម៉ូតូ រងរបួស ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ០៨:៣០នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ កែង ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានអោយដឹងថា មុនពេលកេីតហេតុ គេបានឃេីញ រថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាក PABISADE ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BN-6288 ធ្វេីដំណេីរពីទិសដៅខាងលិចទៅទិសខាងកេីត គោលបំណងបត់មកផ្លូវជាតិលេខ២។ ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុក៏បានបុកម៉ូតូ…