Month: September 2022

ជនសង្សយ័សម្លាប់ស្រ្តីម្នាក់ដាក់ក្នុងរថយន្តP​RIUS ក្នុងក្រុងបាត់ដំបង​ត្រូវបានសមត្ថកិច្ចនគរ​បា​ល​សហការឃាត់ខ្លួនបានហេីយ​នៅប្រទេសថៃ

KCSM 2022-09-25 09-16pm នៅថ្ងៃទី​២៥​ ខែ​កញ្ញា ​ឆ្នាំ​២០២២​ សម​​ត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ ដែលមានលោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន ស្នងការ​បាត់ដំបងបានជម្រុញនិងដឹកនាំបញ្ជាដល់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែន​ការ​ងារនគរបាល​ព្រ​ហ្មទ័ណ្ឌ​ និងក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាននាយកដ្ឋាននគរបាល​ព្រ​ហ្មទ័ណ្ឌ​ នៃអគ្គស្នងការដ្ឋាននគរបា​ល​ជាតិ​ និងសមត្ថកិច្ចនគរ​បាល​ អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូង​ ស្រុកកំរៀង​ រួមសហការជាមួយសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃ​ និងដោ​យ​មានការសម្របសម្រួលលេីនីតិវិធី​ ពីឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​នៃអយ្យ​ការ​អមសាលាដំបូងខេត្តបា​ត់​ដំបងផងនោះ​ បានធ្វេីការឃាត់​ខ្លួនបុរសម្នាក់ដែលជាជនសង័្សយក្នុងករណី​ សម្លា.ប់​ស្រ្តីម្នាក់ដាក់ក្នុងរថយន្តព្រូសPRIUSមួយគ្រឿងយកមកប្លុងចោលនៅក្រោយផ្សារភូពុយ​ស្ថិតនៅសង្កាត់អូរ​ចារ​ ក្រុង​បាត់ដំបង​ដែលបានប្រទះឃេី​ញ​​កាលពីថ្ងៃទី១៤​ ខែ​ កញ្ញាឆ្នាំ​២០​២២។…

បុរសស្រវឹងស្រា ! ធ្លាក់ពីលេីផ្ទះបោកនឹងជើងសសរស្លាប់

Kcsm2022-09-25 01-23pm ខេត្តសៀមរាប៖បុរសម្នាក់ស្រវឹងស្រាធ្លាក់ពីលេីផ្ទះហើយ បោកត្រូវនឹងជេីងសសរផ្ទះ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅស្រុកស្វាយលើ នាព្រឹកថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២២។សមត្ថកិច្ចបានឲ្យដឹងថា៖មានហេតុការណ៍ភ្ញាក់ផ្អើលមួយ នៅវេលាម៉ោង០៥និង ៣០នាទី មានករណីមនុស្សម្នាក់ធ្លាក់ពីលេីផ្ទះ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅភូមិ អង្កាញ់ (ត្រពាំងអង្រ្គង) ឃុំស្វាយលេី ស្រុកស្វាយលេី ខេត្តសៀមរាប។ក្រោយទទួលបានដំណឹងនេះភ្លាម កំលាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ ក៍បានចុះទៅដល់ទីតាំង។សមត្ថកិច្ចបន្តថា បន្ទាប់ពីចុះទៅដល់កន្លែងកើតហេតុ និងធ្វើការពិនិត្យរួចមកឃើញថា បុរសម្នាក់ដែលមានឈ្មោះ ហួត វីន ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅ…

ជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងនិងធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់

Kcsm2022-09-24 11-01Pam ភ្នំពេញ៖ ជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន។នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧:០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់ នៅចំណុចសណ្ឋាគារហ្វែរីលែន ផ្លូវលេខ១៤១ ភូមិ៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះង្វៀង ដុងហាយ ភេទប្រុស ឆ្នាំកំណើត ១៩៨៤ ជនជាតិ វៀតណាម។ជនសង្ស័យឃាត់ខ្លួនចំនួន៤នាក់៖ ១-ជនសង្ស័យឈ្មោះ…

រថយន្តក្រុង១៧៥គ្រឿង បានបញ្ចេញដឹកជញ្ជូនពលរដ្ឋទៅស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

Kcsm2022-09-23 04-39pm ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ស្វាគមន៏ដោយក្តីញញឹមក្នុងការបំរើបងប្អូន ប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុង ចំនួន១៧៥គ្រឿង សម្រាប់បំរើសេវាដឹកជញ្ជូនបងប្អូនរយះពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២២ដោយមិនបង់ប្រាក់ ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។រថយន្តក្រុងទាំង១៧៥គ្រឿង របស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានបែងចែកសំរាប់ដឹកជញ្ជូន ប្រជាពលរដ្ឋចេញពីរាជធានីភ្នំពេញ តាមច្រកចេញចូលរាជធានីភ្នំពេញគឺតាមបណ្តោយផ្លូវជាតិទាំង៦ ចេញទៅបណ្តាខេត្តក្រុងនានា ចំនួន១២០គ្រឿង ។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តជំនួយ៥៥គ្រឿង។ នេះអនុវត្តន៍តាមអនុសាសន៏របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី។ក្នុងនោះយើងបានឃើញថា តាមរយៈ ឯកឧត្តម ឃួង ស្រេង…

និយ័តករ​ទូរគមនាគមន៍​កម្ពុជា (​ន.ទ.ក​.) បាន​ចេញ​សេចក្តី​ប្រកាសអោយប្រពន្ធ័ទូរសព្ទ័ចលត័បញ្ឈប់ការខ្ចីលុយដល់អតិថិជន

Kcsm2022-09-23 03-31pm (ភ្នំពេញ)និយ័តករ​ទូរគមនាគមន៍​កម្ពុជា (​ន.ទ.ក​.) បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ចុះ​ថ្ងៃទី​ ២២ ខែកញ្ញា ឆ្នាំ​ ២០២២ ដោយ​សម្រេច​ជា​គោលការណ៍​តម្រូវ​ឱ្យ​ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ទាំងអស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បញ្ឈប់​រាល់​ការផ្តល់​សេវាកម្ម​បន្ថែម​ជូន​អ្នកប្រើប្រាស់​ក្នុង​ទម្រង់​ជា «​គម្រោង​ខ្ចីលុយ​»​។ សេចក្តី​ប្រកាស​បាន​បញ្ជាក់​ថា ចំពោះ​គម្រោង​ខ្ចីលុយ​ដែល​អ្នក​ប្រើប្រាស់​បាន​ភ្ជាប់​រួចហើយ ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ទាំងអស់​ត្រូវ​បន្ត​ផ្តល់​សុពលភាព​រហូត​ដល់​អ្នក​ប្រើប្រាស់​អស់​ចំនួន​ទឹក​លុយ​ ដែល​បាន​ខ្ចី ដោយ​កំណត់​យក​ថ្ងៃទី ​១៩ ខែ​តុលា ឆ្នាំ​ ២០២២ ជា​ថ្ងៃ​ចុងក្រោយ​។ ដើម្បី​ប្រសិទ្ធភាព​នៃ​ការងារ​នេះ និយ័តករ​ទូរគមនាគមន៍​កម្ពុជា​ព្រមាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ស្រប​តាម​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិយុត្តិជា​ធរមាន ចំពោះ​ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ណា​ ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ និង​ការសម្រេច​របស់​រាជរដ្ឋាភិបាល​។ និយ័តករ​ទូរគមនាគមន៍​កម្ពុជា​នឹង​បន្ត​សកម្មភាព…

រថយន្តក្រឡុកបេតុងក្រុមហ៊ុនណេសសិនណល់បើកបរចុះពីលើស្ពាន ជាន់ហ្វ្រាំងខ្លាំងក្រឡាប់អូសបុកស្ត្រីម្នាក់អង្គុយលើម៉ូតូស្លាប់ភ្លាមៗ

KCSM2022-09-23 05-47am កណ្តាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ នៅចំណុចផ្លូវជាតិលេខ៨ ភូមិព្រែកតាមាក់ ឃុំព្រែកតាមា៉ក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលរវាងរថយន្តក្រឡុកបេតុងនិងម៉ូតូ។ តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្ដាល ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តក្រឡុកបេតុងមួយគ្រឿងម៉ាកFusoពាក់ស្លាក់លេខ ភ្នំពេញ 5A-0276 បើកបរដោយឈ្មោះ អុីត ថាច ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិសូទៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ…

ជនជាតិចិនជាច្រើននាក់ត្រូវបានសង្គ្រោះនិងខ្លះទៀតបាត់ខ្លួនកំពុងស្វែងរក ក្រោយពេលដែលទូកគេជិះឆ្លងដែនត្រូវបានលិចក្នុងសមុទ្រ

Kcsm2022-09-23 02-56pm ខេត្តព្រះសីហនុ÷ជនជាតិចិន ច្រើននាក់ត្រូវបានសង្គ្រោះនៅក្នុងឧប្បត្តិហេតុលិចទូកលើផ្ទៃសមុទ្រនិង កំពុងបន្តស្វែងរកអ្នកបាត់ខ្លួនដោយសារ តែពួកគេបានលិចទូកនៅក្បែរកោះតាង ក្នុងសមុទ្រខេត្តព្រះសីហនុកាលពី វេលាម៉ោងជិត៤ល្ងាចថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២។ យោងតាមសមត្ថកិច្ចនាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងក្រុមសង្គ្រោះបានឲ្យដឹងថា សមត្ថកិច្ចនិងក្រុមសង្គ្រោះជួយសង្រ្គោះមនុស្សបានចំនួន១៨នាក់ និងបន្តស្វែងស្វែងរកជនរងគ្រោះនៅបាត់ខ្លួន ចំនួន២៣នាក់ផ្សេងទៀត។ តាមការបំភ្លឺពីអ្នករួមដំណើរលើទូកឈ្មោះCHENGUI Sheng ជាជនជាតិចិន ភេទប្រុស ជាតំណាងជនរងគ្រោះដែលបានលិចទូកនោះបានប្រាប់សមត្ថកិច្ចថា ទូកនេះបានធ្វើដំណើរចេញពីប្រទេសចិន(កំពង់ផែក្វាង ចូវ) តាមរយៈកប៉ាលលឿន០១គ្រឿង នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២២ រួចបានសាងមកទូកឈើ០១គ្រឿង នៅអំឡុងថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២២នៅសមុទ្រអន្តរជាតិជាមួយតៃកុងទូកជនជាតិខ្មែរចំនួន០២នាក់និងបានបន្តនៅលើទូកឈើនោះរហូតដល់ថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២ ទូកឈើនោះក៍ខូចចាប់ផ្តើមលិចបន្តិចម្តងៗ ទើបមានទូកនេសាទ១គ្រឿងប្រភេទទូកអូសពណ៌បៃតង មានមនុស្សចំនួន០៦នាក់ បានមកទទួលយកតៃកុងខ្មែរ០២នាក់នោះចេញទៅបាត់ ដោយទុកតែអ្នកធ្វើដំណើរនៅលើទូក…

បុរសម្នាក់ដែលស្រវឹងស្រាមិនបានប្រយ័ត្នធ្លាក់ពីលើទូកលង់ទឹកស្លាប់

Kcsm2022-09-22 03-54pm បន្ទាយមានជ័យ÷បុរសម្នាក់ដែលបានស្រវឹងស្រាមិនបានប្រយ័ត្នធ្លាក់ពីលើទូកចូលទឹកបណ្តាលអោយលង់ស្លាប់ ត្រូវបានសមត្ថកិច្ចចម្រុះក្រុងសិរីសោភ័ណរាវរកឃើញហើយ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ។សពជនរងគ្រោះមានឈ្មោះ ប្រុញ ភក្តី ភេទប្រុស អាយុ ៣៦ ឆ្នាំ មូលហេតុនៃការលង់ទឹកនេះត្រូវបានឲ្យដឹងថា គឺដោយសារបុរសរងគ្រោះពិសារស្រាស្រវឹង ហើយចុះទូកលើកមងយកត្រី មិនប្រយ័ត្នក៏ធ្លាក់ពីលើទូកស្លាប់បាត់បង់ជីវិតតែម្តង។ប្រតិបត្តិចុះរាវរកនេះ ដឹកនាំដោយលោក វរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរង នាយសេនាធិការ ដឹកនាំ កម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះក្រុងសិរីសោភ័ណ តាមការចង្អុលបង្ហាញរបស់លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន…

សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនមុខសញ្ញាឆក់ទូរស័ព្ទម្នាក់ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

Kcsm2022-09-22 01-41pm ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន បានបញ្ជាឲ្យលោកវរសេនីយ៍ឯក ប៊ុត វណ្ណរដ្ឋ ដឹកនាំកម្លាំងជំនាញការិយាល័យ ស្រាវជ្រាវ និងយោង​តាមកាមេរ៉ា​សុវត្ថិភាព​ និង​បេីកការសេុីបសង្កេតបឋមរហូត​ឈានដល់ការកំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​ កែវ​ ដួងពេជ្រ​​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ ជនជាតិខ្មែរ​ នៅត្រង់ចំណុចផ្លូវព្រះសុរ៉ាម្រឹត សង្កាត់ចតុមុខ ខណ្ឌដូនពេញ​​​ រាជធានីភ្នំពេញ​ ដេីម្បីយក​មកធ្វេី​ការសាកសួរ​ នៅថ្ងៃទី១៩ ខែកញ្ញា​ ឆ្នាំ២០២២​ វេលាម៉ោង​២២:១៥នាទី​។ តាមប្រភពព័ត៌មានបានឲ្យដឹងថា…

សម្ដេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិក

kcsm2022-09-22 01-29pm (ញ៉ូយ៉ក)នេះបើតាមផេកផ្លូវការរបស់សម្តេចបានបង្ហោះសារនៅពេលអញ្ជើញធ្វើដំណើរទៅដល់សណ្ឋាគារស្នាក់នៅ នាទឹកដីសហរដ្ឋអាមេរិក នាល្ងាចថ្ងៃដដែលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅទឹកដី សហរដ្ឋអាមេរិក។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអរគុណចំពោះវត្តមានប្រជាពលរដ្ឋដែលជាជនរួមជាតិខ្មែរទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកជួបសម្តេចដោយផ្ទាល់នៅពេលនេះ។ នៅចំពោះមុខប្រជាពលរដ្ឋទាំងអស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ‘’ តើនេះគឺជារូបសម្តេចផ្ទាល់រឺយ៉ាងណា? ‘’ ។ ព្រោះ មុនពេលមកដល់ទីក្រុងញូយ៉ក មានជនអគតិមួយចំនួនបាននិយាយថា សម្តេចឈឺដាច់សរសៃឈាម មិនបានទៅទីក្រុងញូយ៉ក…