Month: May 2022

ឃាត់ខ្លួនជនជាតិចិនបានម្នាក់ក្នុងចំណោមបក្ខពួក ៤នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សនិងជំរិតទារប្រាក់

kcsm2022-05-31 06-01pm ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ តុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួន ជនជាតិចិនម្នាក់ជាបណ្តោះអាសន្ន ក្នុងចំណោមបក្ខពួក៤នាក់ ករណីបង្ខាំងមនុស្សនិងជម្រិតទារប្រាក់ជាង៥៦ម៉ឺន៥ពាន់ដុល្លារ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនជាប់ចោទឈ្មោះ WANG ZHANG FU អាយុ ៤១ឆ្នាំជនជាតិចិន ជាពាណិជ្ជករស្នាក់នៅខុនដូ ព្រីនស៍ដាយមិនវ័ន ជាន់ទី១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែមេសាឆ្នាំ២០២២ មានជនជាតិចិន១ក្រុមមានគ្នា៤នាក់ជិះរថយន្តម៉ាកឡិចស៊ីស បានចាប់ជនរងគ្រោះ ដែលជាជនជាតិចិនដូចគ្នា រុញចូលរថយន្តនៅខណ្ឌទួលគោកយកទៅបាត់…

តៃវ៉ាន់សម្រេចផ្អាកការបង្វឹកពីឡុត ក្រោយករណីធ្លាក់យន្តហោះ ដែលផ្តាច់ជីវិតពីឡុតម្នាក់

kcsm2022-05-31 05:51pm (តៃប៉ិ)៖ កងទ័ពអាកាសតៃវ៉ាន់នៅថ្ងៃអង្គារនេះ បានសម្រេចផ្អាកការហាត់រៀនហោះហើរ សម្រាប់ក្រុមអាកាសយានិកថ្មីៗ ក្រោយពីយន្តហោះហ្វឹកហ្វឺនមួយគ្រឿង បានធ្លាក់និងផ្តាច់ជីវិតពីឡុតម្នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២។ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថា យន្ដហោះហ្វឹកហ្វឺនធុន AT-3 បានធ្លាក់កំលុងបេសកកម្មបណ្ដុះបណ្ដាលមួយ ដែលចេញដំណើរមកពី មូលដ្ឋានទ័ពអាកាស កាងសាន់ (Gangshan) ក្នុងទីក្រុងកៅសឹង (Kaohsiung) នៅភាគខាងត្បូងកោះតៃវ៉ាន់។ រីឯសាកសពរបស់ពីឡុត គឺត្រូវបានរកឃើញហើយ។ យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់ពីមូលហេតុធ្លាក់នៅឡើយទេ ខណៈប្រធានាធិបតីតៃវ៉ាន់…

ក្រសួងការបរទេសចិន៖ បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងសុទ្ធសាធរបស់ប្រទេសចិន មិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅប្រទេស ជ្រៀតជ្រែកទេ ហើយការសម្រេចការបង្រួបបង្រួមជាតិ ជាបុព្វហេតុប្រកបដោយសច្ចភាព

Kcsm2022-05-31 05:40pm (ប៉េកាំង)៖ ថ្ងៃទី៣០ ខែឧសភា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតី ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹងបានឱ្យដឹងថា ទាក់ទិននឹងពាក្យសម្តីអវិជ្ជមានពាក់ព័ន្ធនឹងតៃវ៉ាន់របស់អាមេរិក នាពេលថ្មីៗកន្លងទៅនេះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គូសបញ្ជាក់ថា តៃវ៉ាន់ជាខេត្តមួយរបស់ប្រទេសចិន និងជាចំណែកមួយ ដែលមិនអាចបំបែកពីទឹកដីរបស់ប្រទេសចិន វាជាគ្រោះថ្នាក់ខ្លាំងណាស់ ដែលប៉ុនប៉ង់ញុះញង់ឱ្យតៃវ៉ាន់ឯករាជ្យ លោកបានអំពាវនាវដល់ភាគីនានា ឱ្យគោរពប្រជាធិបតេយ្យរបស់ប្រទេសចិន កុំចាក់សាំងលើភ្លើង។ តើប្រទេសចិន មានការវាយតម្លៃយ៉ាងម៉េច ចំពោះរឿងនេះ?…

មន្ត្រីនគរបាលខេត្តតាកែវស័ក្តិ៤ម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍បានធ្លាក់ចូលទឹកប្រឡាយស្លាប់

Kcsm2022-05-31 03:00pm (តាកែវ)៖ មន្រ្តីនគរបាលនៅការរិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវម្នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍បើកបរម៉ូតូ ជ្រុលចង្កូតទៅបុកនឹងដើមប្រេងខ្យល់ធ្លាក់ចូលប្រឡាយទឹក កើតឡើងនៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១២យប់ ត្រង់ចំណុចផ្លូវខេត្តលេខ១២៩ ភូមិស្វាយអំពារ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ បើយោងតាមមន្រ្តីនគបាលស្រុកទ្រាំង បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទី រតនា អាយុ៣៨ឆ្នាំ ជាមន្រ្តីនគរបាល នៃស្នងការខេត្តតាកែវ មានតួនាទីជាប្រធានផ្នែកការិយាល័យសេដ្ឋកិច្ច មានទីលំនៅនៅភូមិឃុំ ខាងលើ ត្រូវបានប្រទះឃើញស្លាប់ក្នុងប្រឡាយទឹក មានចម្ងាយប្រមាណ១០០ម៉ែត្រ ពីផ្ទះនៅព្រឹកថ្ងៃទី៣១…

ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់វាយទ្រោមខ្លួនប្រគល់ឲ្យសមត្ថកិច្ចក្រោយពេលធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងមិនបានសម្រេច

kcsm2022-05-31 12-48pm ភ្នំពេញ-ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ផ្សេងទៀតត្រូវបានម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋដេញស្ទាក់ចាប់បានភ្លាមៗនិងស្វាគមន៍ម្នាក់មួយដៃមួយជើងយ៉ាងចាស់ដៃបណ្តាលឲ្យបែកកញ្ចប់មាត់ បន្ទាប់ពីបាននាំគ្នាធ្វើសកម្មភាពលួចយកម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ពណ៍ខ្មៅពាក់ផ្លាកលេខភ្នំពេញ1DH-4276មួយគ្រឿងមិនបានសម្រេច កាលពីវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំនុចផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ជនសង្ស័យខាងលើមានឈ្មោះ ម៉ៅ បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលនៅម្តុំភូមិឬស្សីសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូចតទុកមុខផ្ទះនៅចំនុចកើហេតុខាងលើ ស្រាប់ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងឌុបគ្នាមកធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះសំណាងល្អជនរងគ្រោះឃើញទាន់ក៏បានស្រែកឆោឡោផ្អើលដល់អ្នកជិតខាងនាំគ្នាដេញជួយស្ទាក់ចាប់បានជនសង្ស័យម្នាក់ខាងលើចំណែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួនបាត់។ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិនគរបាលសង្កាត់ជើងឯកសហការណ៍ជាមួយនិងកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌដង្កោចុះទៅឃាត់ជនសង្ស័យដឹកយកមកធ្វើការសាកសួរបន្ត។តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានឆ្លើយប្រាប់សមត្ថកិច្ចថារូបគេនិងបក្ខពួកផ្សេងទៀតពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងខាងលើពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោចាត់ការបន្តតាមនិតិវិធី។ចំណែកបក្ខពួកជនសង្ស័យដែលនៅសេសសល់សមត្ថកិច្ចជំនាញនៃអធិការដ្ឋានខណ្ឌដង្កោកំពុងស្រាវជ្រាវចាត់ការបន្តនៅពេលក្រោយ៕

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស២៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី៣០ ខែឧសភា ម្សិលមិញ

kcsm2022-05-31 09:29am (ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ២៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានអោយដឹងថា÷នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង២៣នាក់នោះ មាន ១២នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ០៩ករណី និងជនសង្ស័យ ១១នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន០៦ករណី។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក…

ខឹងនិងម្តាយជនរងគ្រោះប្រមាថថាជាពូជរំលោភគេ លួងលោមកូនស្រីគេឲ្យជិ:ម៉ូតូ យកមករឹត.ក.សម្លាប់ រួចបោះចូលក្នុងទឹកស្ទឹង

kcsm2022-05-30 06-49pm ​កំពង់ធំ៖​ បុរសម្នាក់ទើបចេញពីគុករយ:ពេល៣ថ្ងៃប៉ុណ្ណោះ ពីបទរំលោភសេពសន្ទវ: ឥឡូវចូលគុកវិញពីបទឃាតកម្មគិតទុកជាមុន ដោយខឹងនិងម្តាយក្មេងស្រីគ្រោះដើរនិយាយដើមខ្លួនថាជាពូជចាប់រំលោភគេ ក៏លួងលោមក្មេងស្រីរងគ្រោះឲ្យឡើងជិ:ម៉ូតូលុះដល់ចំណុចកើតហេតុក៏ធ្វើសកម្មភាពរឹត.ក.ហើយច្រកនិងការ៉ុង បោះចូលក្នុងទឹកស្ទឹងដើម្បីបំបាត់ភស្ថតាង តែឈាមស្រែកស្បែកហៅ ជនដ៏ឃោឃៅនៅតែជាប់អន្ទាក់សម្ថកិច្ចដដែល អំពើឃាតកម្មដ៏សាហាវឃង់ឃ្នងនេះបានកើតឡើង កាលពីថ្ងៃទី២៧,ខែឧសភា. ឆ្នាំ២០២២ វេលាម៉ោង ប្រហែល១៣ ជាង. នៅចំណុច ស្ពានផ្លុង ស្ថិតក្នុងភូមិចំបក់ជ្រុំ. ឃុំប្រាសាទ ស្រុកសន្ន្ទុក. ខេត្តកំពង់ធំ ។ប្រព្រឹត្តដោយជនសង្ស័យ ឈ្មោះ. បួន យ៉ិក. ភេទប្រុស. អាយុ២៦ឆ្នាំ. នៅភូមិផ្លុង…

គេហទំព័រសហភាពពិភពលោក នៃសហគ្រាសធុនតូចនិងមធ្យម នៅអឺរ៉ុប (WUSME NEWS) ដ៏ល្បីចុះផ្សាយអំពីសកម្មភាពសម្ដេចតេជោ ហ៊ុន សែន ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស

Kcsm2022-05-30 06:10pm (ស្វីស)៖ គេហទំព័ររបស់សហភាពពិភពលោក នៃសហគ្រាសធុនតូច និងមធ្យមនៅអឺរ៉ុប WUSME (The World Union of Small and Medium Enterprises) ដ៏ល្បីដែលមានទីស្នាក់ការកណ្ដាលនៅរដ្ឋសាន់ម៉ារីណូ Repubblica di San Marino សហគមអឺរ៉ុប បានចុះផ្សាយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា ក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវូសDavos ប្រទេសស្វីស។ គេហទំព័របានផ្សាយថា៖ DAVOS –…

នេប៉ាល់ រកឃើញបំណែកយន្តហោះដែលធ្លាក់ជាមួយមនុស្ស ២២នាក់ នៅឯតំបន់ភ្នំ

Kcsm2022-05-30 05:49pm (កដ្ឋមណ្ឌូ)៖ កងទ័ពនៃប្រទេសនេប៉ាល់ បាននិយាយនៅថ្ងៃចន្ទនេះថា ពួកគេបានរកឃើញទីតាំងនៃយន្តហោះដឹកអ្នកដំណើរចំនួន ២២នាក់ ដែលបានធ្លាក់ កំលុងពេលមានអាកាធាតុមិនល្អដោយមានពពកច្រើន កាលថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនោះហើយ។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២។ អ្នកនាំពាក្យនៃកងទ័ពនេប៉ាល់ លោក ណារ៉ាយ៉ាន ស៊ីវ៉ាល់ (Narayan Silwal) បានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា «ក្រុមស្វែងរក និងជួយសង្រ្គោះកំណត់បានទីតាំងធ្លាក់យន្តហោះនោះហើយ»។ ជាមួយគ្នានោះ លោកក៏បានបង្ហាញរូបភាពនៃបំណែកយន្តហោះដោយផ្នែកខ្លះ…

បណ្ឌិត ហ៊ុន ម៉ាណែត៖ មន្ត្រីគណបក្សប្រជាជនកម្ពុជា បានខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតឱ្យស័ក្តិសមទៅនឹងទំនុកទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ

kcsm2022-05-30 03-20pm ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានថ្លែងថាមន្ត្រីគណបក្សប្រជាជនកម្ពុជា បានខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋតាមមូលដ្ឋានជាប់ប្រចាំដូចជាភ្លៀងរលឹម ហើយក៏នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតឱ្យស័ក្តិសមទៅនឹងទំនុកទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ យុវជនត្រូវចងចាំថា មូលដ្ឋានគឺជាកម្លាំងពិត ដែលតែងបានគាំទ្រគណបក្សយើងនៅគ្រប់ការបោះឆ្នោត ព្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ជាអ្នកដែលរស់នៅ និងបានឃើញជាក់ស្តែងនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, បរិយាកាសភូមិ-ឃុំមានសុវត្ថីភាព និងសណ្តាប់ធ្នាប់របៀបរៀបរយ ព្រមទាំងការយកចិត្តផ្តល់សេវាសាធារណៈកាន់តែកៀកជិតនឹងប្រជាពលរដ្ឋ។ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមជំនួយការលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅរាជធានីភ្នំពេញ,…