រុស្សី ខ្លួនបានបាញ់កម្ទេចប្រព័ន្ធមីសុីល S-300 ដែលអឺរ៉ុបផ្តល់ឱ្យអ៊ុយក្រែនដើម្បីការពារ
KCSM 2022-04-11 05:54pm (មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីនៅថ្ងៃចន្ទនេះ បានអះអាងថា យោធារុស្ស៉ីបានកម្ទេច ប្រព័ន្ធមីស៉ីលការពារដែនអាកាស S-300 មួយចំនួន ដែលអឺរ៉ុបដែលបានផ្តល់ឱ្យអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។ បើតាមក្រសួងការពារជាតិរុស្ស៉ី គឺមីស៉ីលរុស្ស៉ី កាលីបឺ (Kalibr) ដែលជាប្រភេទបាញ់ចេញពីនាវាចម្បាំង ត្រូវបានប្រើប្រាស់កាលពីថ្ងៃអាទិត្យកន្លងទៅ ដើម្បីកម្ទេចប្រព័ន្ធ S-300 ចំនួន៤គ្រឿង ដែលត្រូវបានលាក់ទុកនៅជាយទីក្រុងឌីនីប្រូ (Dnipro) របស់អ៊ុយក្រែន…