Month: April 2022

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសអញ្ជើញអភិសេករូបសំណាក ព្រះថោង-នាងនាគ

kCSM 2022-04-16 09:16am (ព្រះសីហនុ)៖ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបសំណាកព្រះថោង-នាងនាគ។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាប្រមាណ៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖ សម្តេចតេជោ…

អាជីវកម្មទឹកស្អាត របស់លោកស្រី ហុង មុំ ធ្វើអោយមានការក្តៅក្រហាយដល់ប្រពលរដ្ឋដែលកំពុងប្រើប្រាស់ទឹកក្នុងឃុំ ថ្មស(Inside Video)

KCSM 2022.04.14 05 03pm កោះកុង: កាលពីវេលាថ្ងៃទី១១ខែមេសាឆ្នាំ២០២២កន្លងទៅថ្មីៗនេះ មានប្រជាពលរដ្ធជាច្រើនគ្រួសារនៅចំណុចអ៊ូទូក ដែលស្ថិតក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង បានប្រាប់អ្នកសាព័ត៌មាន KCSM tv news យើងអោយដឹងថា ពួកគាត់ត្អូញត្អែ និងរអ៊ូរទាំជាខ្លាំង ពីរឿងកង្វះខាតទឹកស្អាតប្រើប្រាស់ ៤-៥ថ្ងៃទៅហើយ ពួកគាត់បើកទឹកមិនចេញសោះ មិនមានទឹកដាំស្ល មិនមានទឹកសំរាប់ងូតប្រចាំថ្ងៃជាដើម។ ប្រភពពីប្រជាពលរដ្ឋដដែបានបន្ថែមទៀតថា ពួកគាត់ពុំដែលបង់លុយទឹកខ្វះរឺជំពាក់លុយថ្លៃការប្រើប្រាស់ទឹកស្អាត១ខែណាឡើយ មានតែបង់លើស១ខែ១០០០៛ ថែមទៀតផង។ លោកស្រី ហុង មុំ…

ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១៥នាក់, ជាសះស្បើយ២០នាក់ និងគ្មានអ្នកស្លាប់ទេ

2022-04-14 11:39am (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន១៥នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន២០នាក់ និងគ្មានអ្នកស្លាប់ទេ។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៦,០១៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣២,៧០៩នាក់, ស្លាប់សរុបចំនួន ៣,០៥៥នាក់៕

ពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យ នៅខណ្ឌទួលគោក ទទួលបានអំណោយសង្គ្រោះបន្ទាន់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈអភិបាលខណ្ឌ

2022-04-14 10:15am (ភ្នំពេញ)៖ លោក ជា ពិសី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក និងជាអភិបាលខណ្ឌ បានចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារអគ្គីភ័យ ស្ថិតនៅក្នុងភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២។ លោក ជា ពិសី បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងគិតគូរពីសុខទុក្ខរបស់បង-ប្អូនប្រជាពលរដ្ឋ…

ទូតរុស្ស៉ីបកស្រាយពីដើមចមដែលនាំឱ្យមានសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ដើម្បីយល់ពីសង្គ្រាមនេះឱ្យបានច្បាស់ ជៀសវាងយល់ខុស តាមការផ្សាយបំពុលរបស់លោកខាងលិច

KCSM 2022-04-13 08.07 pm (ភ្នំពេញ)៖ នៅចំពោះមុខស្ថានការណ៍សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន លោក អាណាតូលី បូរ៉ាវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានចូលខ្លួនបកស្រាយអំពីដើមចមដែលនាំឱ្យផ្ទុះសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ពិសេសគឺមកពីអង្គការអូតង់ ឬណាតូ (NATO/OTAN) និងមកពីប្រទេសអ៊ុយក្រែនខ្លួនឯង។ លោកឯកអគ្គរដ្ឋទូត អាណាតូលី បូរ៉ាវីក ក្នុងជំនួបជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ ក៏ថែមទាំងបានស្នើយ៉ាងទទួចឱ្យប្រជាជន…

ទាហានអ៊ុយក្រែន ចេញទៅទទួលការហ្វឹកហាត់ប្រើប្រាស់រថពាសដែក នៅអង់គ្លេស

KCSM 2022-04-13 04 13pm (ឡុងដ៍)៖ អនុរដ្ឋមន្រ្តីការពារជាតិអង់គ្លេស ទទួលបន្ទុកកងកម្លាំងប្រដាប់អាវុធ លោក ជេមស៍ ហៀបភី (James Heappey) បានបញ្ជាក់នៅថ្ងៃអង្គារសប្តាហ៍នេះថា យោធាអង់គ្លេសនឹងធ្វើការបណ្តុះបណ្តាល ដល់ទាហានអ៊ុយក្រែន នៅលើទឹកដីអង់គ្លេស ចំពោះមុខជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។ នេះបើយោងតាមការដកផ្សាយពី សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។ លោក Heappey បានប្រាប់វិទ្យុ LBC ថា «ទាហានអ៊ុយក្រែននឹងមកដល់អង់គ្លេស…

អគ្គិភ័យឆាបឆេះផ្ទះ ៦ខ្នង នៅខណ្ឌទួលគោក បំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន,

KCSM 2022-04-13 02 22pm (ភ្នំពេញ)៖ យ៉ាងហោចណាស់មានផ្ទះចំនួន ៦ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន ប៉ុន្តែ មិនបង្កឱ្យមនុស្សស្លាប់ ឬរងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩៖៣០នាទី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ ស្ថិតនៅចំណុចផ្លូវ២៤៧ ផ្ទះលេខ៥៤ ភូមិ១០ ក្រុម២៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន KCSM TV newsទទួលបាន។…

សម្តេចតេជោ ហ៊ុន សែន៖ «ពេលខ្ញុំរៀបការ មិនបានតោងស្បៃទេ តែថ្ងៃនេះថតជាមួយរូបសំណាកព្រះថោងតោងស្បៃ ទុកឱ្យកូនចៅមើល»

KCSM 2022-04-13 01:48pm (ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញទស្សនាសមិទ្ធផលនានា នៅក្រុងព្រះសីហនុ និងថតរូបអនុស្សាវរីយ៍នៅទីតាំងរូបសំណាក «ព្រះថោង នាងនាគ» ដែលដំឡើងរួចរាល់ជាស្ថាពរ។ បង្ហោះរូបភាពជាច្រើនសន្លឹកជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចតេជោបានលើកឡើងថា កាលសម័យសម្តេចរៀបការ មិនបានតោងស្បៃនោះទេ តែថ្ងៃនេះ សម្តេចបានថតជាមួយរូបសំណាក ព្រះថោងតោងស្បៃទុកឱ្យកូនចៅមើល។ សម្តេចតេជោ ហ៊ុន…

សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យមានការជំរុញ និងពន្លឿនការចាក់វ៉ាក់សាំងនៅតាមបណ្ដាប្រទេសជុំវិញពិភពលោក ដើម្បីបង្កើតភាពស៉ាំសហគមន៍

2022-04-12 10:54 am (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែេមសា ឆ្នាំ២០២២នេះ បានថ្លែងលើកទឹកចិត្តឲ្យការជំរុញ និងពនឿនការចាក់វ៉ាក់សាំងនៅតាមបណ្ដាប្រទេសនានាជុំវិញពិភពលោក ដើម្បីបង្កើតភាពស៉ាំសហគមន៍ ដែលជាវិធានការឆ្លើយតបដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុត ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩ ដែលបានរីករាលដាល។ ការមានប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើងនាឱកាសអញ្ជើញក្នុងពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវីដ១៩ ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌា ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។ ពិធីនេះត្រូវបានធ្វើឡើងនៅវិមានសន្ដិភាព ដោយមានការអញ្ជើញចូលរួមពី លោកស្រី…

យោធាមីយ៉ាន់ម៉ាបើកការវាយប្រហារតាមផ្លូវអាកាសលើក្រុមឧទ្ទាម នៅតំបន់ក្បែរព្រំប្រទល់ថៃ

KCSM 2022-04-11 06.05pm (ណៃពិដោ)៖ យោធាមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ បានបើកការវាយប្រហារតាមផ្លូវអាកាសលើ ក្រុមឧទ្ទាមជនជាតិភាគតិចក្នុងរដ្ឋការ៉ែន (Karen) ខណៈដែលការប្រយុទ្ធថ្មីៗបាននឹងកំពុងផ្ទុះឡើង ដើម្បីគ្រប់គ្រងទីក្រុងឡាយ កាយ ករ (Lay Kay Kaw) ដែលស្ថិតនៅក្បែរព្រំដែនប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។ ប្រជាពលរដ្ឋរាប់ពាន់នាក់នៅក្នុងទីក្រុង Lay Kay Kaw ដែលស្ថិតនៅចម្ងាយប្រហែល ២០គីឡូម៉ែត្រពីព្រំដែនប្រទេសថៃ…