(បាត់ដំបង)សមត្ថកិច្ចឃាត់ខ្លួនជនពេលលក់ដូរថ្នាំញៀន កាលពីរសៀលថ្ងៃទី២១ កញ្ញា នៅចំណុចភូមិទូលតាឯក សង្កាត់ទូលតាឯក ក្រុងបាត់ដំបង ហើយថែមទាំងរឹបអូសបានវត្ថុតាងប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការខេត្ត លោក សុខ និមល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សេង សុខឡា អាយុ៣៤ឆ្នាំ
លោកថា ជននេះត្រូវកម្លាំងជំនាញ នៃអធិការក្រុងបាត់ដំបង ឃាត់ខ្លួន ពេលកំពុងប្រព្រឹត្តិបទល្មើសជូញដូរថ្នាំញៀនជាក់ស្ដែង។ ហើយជាមួយនឹងការឃាត់ខ្លួននេះ មន្ត្រីជំនាញដកហូតបានវត្ថុតាងជាច្រើនដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនេះ។ នៅក្នុងរបាយការណ៏ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន វត្ថុតាងដែលរឹបអូសបានពីជនសង្ស័យរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ចំនួន១០ថង់ មានទម្ងន់៣៦,០៩ក្រាម ថ្នាំញៀនប្រភេទកេតាមីន (KETAMIN) ចំនួន០១ថង់ មានទម្ងន់២១,៥៤ក្រាម ថ្នាំញៀនប្រភេទអ៊ិចស្ដាស៊ីល (MDMA) ចំនួន៦២គ្រាប់ មានទម្ងន់២១,៦០ក្រាម ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១ និង សម្ភារៈវិចខ្ចប់ថ្នាំញៀនទៀតផង។