ភ្ញាក់ផ្អើលយ៉ាងខ្លាំង! ឧកញ្ញា ជិន សំណាង ដាក់គ្រឿងចក្រជាច្រើនគ្រឿងកំពុងធ្វើសកម្មភាពកាយអាចម៍ដីសម្រុករុករករ៉ែត្បូង យ៉ាងគំហុក នៅស្រុកបរកែវ
Kcsm2023-05-20 01-37pm ខេត្តរតនគិរី៖ ក្រុមប្រជាពលរដ្ឋបានឲ្យដឹងថា លោកឧកញ្ញា ជិន សំណាង បាននាំគ្រឿងចក្រជាច្រើនគ្រឿងកំពុងសម្រុកកាយអាចម៍ដីរ៉ុករករ៉ែត្បូង ជាលក្ខណៈទ្រង់ទ្រាយធំ ដោយមានការលួចលាក់ពីមន្ត្រីជំនាញពាក់ព័ន្ធ និងឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណអភិលខេត្តរតនគិរី។ ជាក់ស្តែង នៅរសៀលថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ ពលរដ្ឋនៅតែប្រទះឃើញគ្រឿងចក្រទាំងនោះ នៅតែសម្រុកកាយអាចម៍ដីរាវរករ៉ែត្បូងយ៉ាងគគ្លើន ដោយមិនភ័យព្រួយបារម្មណ៍ មន្ត្រីជំនាញចុះចាប់គ្រឿងចក្រទាំងនេះឡើយ។ ក្រុមអ្នកស្រុកបរកែវបានអោយដឹងថា មូលហេតុដែលម្ចាស់គ្រឿងចក្រទាំងនោះមិនខ្វល់ពីសមត្ថកិច្ចជំនាញចុះចាប់រឹបអូសគ្រឿងចក្រយកជាសម្បត្តិរដ្ឋដូចជា រថយន្តដឹកដី,អេសស្កាវ៉ាទ័រ និងម៉ាស៊ីរ៉ែងមាសនិងរ៉ែងរកត្បូងនោះ ព្រោះមានមន្ត្រីមួយចំនួនតូច បានទទួលលាបសក្ការៈពីលោក ឧកញ្ញា…