សារសម្ដេចហ៊ុន សែន វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ នឹងមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១
ភ្នំពេញៈ ក្នុងសារសំឡេងនាព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថាក្នុងពេលខាងមុខនេះ បើគ្មានការផ្លាស់ប្ដូរទេវ៉ាក់សាំងស៊ីណូវ៉ាក់ដែលប្រភេទវ៉ាក់សាំងមិនកំណត់អាយុមនុស្សសម្រាប់ការចាក់នេះនឹងមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ។ តាមការជូនដំណឹងពីភាគីមិត្តចិនដែលកម្ពុជាបានទិញ វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន១លាន៥សែនដូស ហើយក្រៅពីនោះក៏យើងនៅសល់ជំនួយរបស់មិត្តចិនសម្រាប់វ៉ាក់សាំង ស៊ីណូហ្វាម ចំនួន៤០ម៉ឺនដូសទៀត ដែលសង្ឃឹមថានឹងបានទទួលនៅមុនបុណ្យចូលឆ្នាំខ្មែរផងដែរ។ សម្ដេចតេជោមានប្រសាសន៍ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតមកដល់ពេលនេះមានរយៈពេលមួយខែហើយគឺមិនទាន់បានស្រាកស្រាន្តនៅឡើយទេ។ពិតមែនតែយើងបានគ្រប់គ្រងសភាពការណ៍នៅខេត្តព្រះសីហនុបានល្អប្រសើរ។ប៉ុន្តែសម្រាប់រាជធានីភ្នំពេញនិងមួយផ្នែករបស់ខេត្តកណ្ដាល ក៏កំពុងនៅញាំញីនូវឡើយក្នុងពេលដែលខេត្តព្រៃវែង និងខេត្តកោះកុង ក៏មានស្ថានភាពកំពុងតែស្ថិតនៅក្នុងស្ថានការណ៍នៃការទប់ទល់។ សម្ដេចបន្តថា រយៈពេលមួយខែកន្លងទៅនេះគឺចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មានរហូតទៅដល់ជាង១០០០នាក់ ដែលវាច្រើនជាងពីរដងនៃចំនួនអ្នកឆ្លងក្នុងឆ្នាំ២០២០និងដើមឆ្នាំ២០២១។ សម្តេចថ្លែងថាជំងឺរាតត្បាតនេះ កំពុងបន្តគំរាមកំហែងនៅទីក្រុងភ្នំពេញនិងផ្នែកខ្លះ របស់ខេត្តកណ្ដាលដែលទាមទារឱ្យយើង មានការយកចិត្តទុកដាក់…