KCSM 2023-02-20 11-49am

សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធី ប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស
ថ្លែងក្នុងពិធី ប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្រោយឆ្នាំ១៩៧៩ កម្ពុជាបានខិតខំធ្វើយ៉ាងណាឱ្យតែប្រជាជនបានរស់ ដោយមិនគិតពីការទទួលទានអាហារប៉ះពាល់សុខភាពនោះទេ ពោលគឺសម្បីតែរឿងឆ្ងាញ់ក៏មិននឹកដល់ដែរ ឱ្យតែបានឆ្អែត និងរស់។ សម្ដេចបន្តថា«ក្រោយមក យើងបានឈានដល់ដំណាក់កាលបានឆ្អែតហើយឱ្យឆ្ងាញ់ ឥលូវយើងដល់ដំណាក់កាលបានទទួលទានឱ្យឆ្អែត ឱ្យឆ្ងាញ់ ហើយធានាសុខភាព»។ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា ក៏បានបន្តឆ្លៀតនិយាយពីបញ្ហាសុខភាពផ្ទាល់ខ្លួន ក្នុងនោះសម្ដេចបានសង្កត់ធ្ងន់អំពីបញ្ហាប្រឈមនឹងការលើសជាតិស្ករ ដោយសារតែការទទួលអាហារដ៏សម្បូរបែប ខុសពីស្ថានភាពកាលពីប្រទេសក្រីក្រក្រោយការរំដោះឆ្នាំ១៩៧៩។ សម្ដេចក៏បានរម្លឹកដោយអស់សំណើចថា«ចឹងបានមានអ្នកខ្លះគេថាកាលសម័យអាពត អាពតវាឱ្យស៊ី ដល់ឥលូវមានស៊ី អាពេទ្យវាមិនឱ្យស៊ីម្ដង»។សម្ដេចបន្តថា«សូម្បីតែសារជាតិគីមី ស្អីៗក៏យើងត្រូវតែប្រយ័ត្នប្រយែងសម្រាប់ប្រជាពលរដ្ឋរបស់យើងដែលវាអាចមានឥទ្ធិពលយូរអង្វែងនៅក្នុងការថែទាំខ្លួនប្រាណ ថែទាំងជំងឺ ព្រោះចំណីអាហារខ្លះវាអាចផ្ដល់នូវផលអាក្រក់សម្រាប់មនុស្ស ឆ្ងាញ់!ក៏ប៉ុន្តែវាមានឥទ្ធិពល ដូចខ្ញុំអ៊ីចឹង ពេទ្យហាមសឹងតែគ្រប់ ប៉ុន្តែអាហ្នឹងគឺថាជាភារកិច្ចរបស់ពេទ្យ។ គេថាវាមិនទាន់ឈានទៅដំណាក់កាលទឹកនោមផ្អែមទេ តែវាគ្រាន់តែទៅកៀក គួរតែត្រូវប្រកាសអាសន្ន បន្ថយរឿងស្ករ ស្អីក៏ដោយឱ្យតែមានជាតិស្ករ»៕