KCSM2023-02-03 01-29pm


កណ្តាល ៖ បុរសម្នាក់ជិះម៉ូតូវិលទៅផ្ទះ ត្រូវបានជនសង្ស័យមួយក្រុមគ្នា៤នាក់ ប្រដាប់ដោយកាំបិតបុ័ងតោ ស្ទាប់កាប់ វាយប្លន់យកម៉ូតូទៅបាត់ ដោយសុវត្តិភាព រងរបួសលើផ្ទៃមុខ កាលពីវេលាម៉ោង១រំលងអធ្រាត្រចូលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមុខផ្សារបឹងខ្យាង ភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ជនរងគ្រោះ ឈ្មោះ គង់ សុផល ភេទប្រុស អាយុ៥៨ឆ្នាំ ស្នាក់នៅភូមិកណ្តាល ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទីលំនៅឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។ ម៉ូតូដែលក្រុមជនសង្ស័យប្លន់យកទៅបាត់ ម៉ាកហុងដាឌ្រីម ពណ៌ក្រហម សេរី២០២២ ពាក់ស្លាកលេខ តាកែវ 1AA-9365 ។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ តាមផ្លូវជាតិលេខ២ ពីជើងទៅត្បូង ដល់ចំណុខមុខផ្សារបឹងខ្យាង ស្រាប់តែលេចមុខជនសង្ស័យ៤នាក់ ប្រដាប់ដោយកាំបិតបុ័ងតោ ស្ទាក់ ហើយធ្វើសកម្មភាពកាប់ វាយ ជនរងគ្រោះ ប្លន់យកម៉ូតូ ជិះគេចខ្លួនទៅបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ក្នុងស្ថានភាពរបួស បានហៅសាច់ញាតិ ដឹកតាមម៉ូតូកង់បីវិលទៅផ្ទះ ព្យាបាលរបួសសិន រហូតដល់ព្រឹកឡើង ទើបទៅដាក់ពាក្យបណ្តឹងបូប៉ុស្តិ៍នគរបាល ៕