KCSM 2023-02.02 07-00pm


(ខេត្តព្រះសីហនុ)កាលពីថ្ងៃទី០១.០២.២០២៣ វេលាម៉ោង២.៣០នាទី រដ្ឋបាលខេត្តព្រះសីហនុបានចុះត្រួតពិនិត្យដីទំនាស់១កន្លែងដែលមានទហំ5m20m ស្ថិតនៅភូមិ.២.សង្កាត់.១…ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។យោងតាមពាក្យបន្តឹងរបស់អ្នកស្រី ជា ផល្លី ដែលមានអាស័យដ្ឋានភូមិ១សង្កាត់លេខ៤ក្រុងព្រះសីហនុ ដែលមានឯកសារទទួលស្គាល់ចាប់តាំងពីថ្នាក់ក្រុមភូមិសង្កាត់រហូតថ្នាក់ខេត្ត ដោយទទួលស្គាល់ពីអតីតឯកឧត្តម យន់ មីន មកម្លេះ ហើយដីនេះជារបបគោលនយោបាយរបស់យោធិនដែលសាលាខេត្តព្រះសីហនុបានផ្តល់ជូនជាដីឡូរិ៍(5m20m)ឯកសារនិងចុងសន្លឹកក្បាលដីដោយសាលាខេត្តតែម្ដង៕


យោងតាមពាក្យបន្តឹងចុះថ្ងៃទី27.ខែមិថុនា ឆ្នាំ2022 របស់អ្នកស្រី ជា ផល្លី សំណើរដល់លោកឯកឧត្តម គួច ចំរើន អភិបាលនៃគណះអភិបាលខេត្តព្រះសីហន សូមជួយអន្តរាគមន៍ដោយក្តីអនុគ្រោះដ៏ខ្ងង់ខ្ពស់ ។ទើបថ្ងៃទិ០១.ខែកុម្ភះ ឆ្នាំ2023 វេលាម៉ោង ២រសៀល ទើបមន្រ្តីសាលាខេត្ត ដែលដឹកនាំដោយ
1លោក ស៊ាន ដាលីន នាយរងទីចាត់ការអន្តរវិសយ័
2 អ្នកស្រី វុិច សុខា ក្រុមប្រឹក្សាសង្កាត់
៣ អ្នកស្រី មុំ សូផក មេភូមិ២
4 អ្នកស្រី រិន អាមិនា អនុការិយាលយ័ច្បាប់ អន្តរវិសយ័
5 លោក ឈន សូផាត មន្ទីរអន្តរវិសយ័ ៕
6 អ្នកស្រី ជា ផល្លី ម្ចាស់ដី
នេះបើយោងតាម អ្នកស្រី ជា ផល្លី បានប្រាប់អង្គភាពសារព័ត៌មាន KCSM TV NEWS អោយបានដឹងថា ចុងសន្លឹកក្បាលដីរបស់អ្នកស្រីត្រូវបានមន្រ្តី02 រូបរបស់សាលាខេត្តព្រះសីហនុគឺលោក ទៀត ចំរើន នាយកស្តីទី ទីចាត់ការអន្តរវិសយ័និងលោកស្រី ចិន ខាត់ណាវី មន្រ្តីសាលាខេត្តព្រះសីហនុ យកចុងសន្លឹកក្បាលដីរបស់អ្នកស្រីទៅលក់អោយមន្រ្តីនគរបាលម្នាក់(មិនស្គាល់ឈ្មោះ) ដែលដីនេះសាលាខេត្តបានមកចង្អុលបង្ហាញអោយអ្នកស្រីរួចទៅហើយ ។ហើយអ្នកស្រីក៏បានសាងសង់ធ្វើរោងនិងចាក់ដី 3ទៅ4ឡានផងដែរ ។តែក្រោយមកស្រាប់តែមានមន្រ្តីនគរបាលម្នាក់បានអះអាងមកពទ្ធ័របងថាជាដីរបស់គេទៅវិញ ។ ហើយអ្នកស្រីក៏សួរទៅមន្រ្តីនគរបាលនោះថា លោកមានឯកសាឬទេ? មន្រ្តីនគរបាលនោះបានឆ្លើយថា គាត់ទិញពីលោកស្រី ចិន ខាត់ណាវី មន្រ្តីសាលាខេត្ត។ហើយប្រជាពលរដ្ឋសុំមិនបញ្ជេញឈ្មោះដាក់ចង្ងល់ថា មន្រ្តីសាលាខេត្តមានដីមកពីណាលក់អោយគេ បើដីនេះជារបបយោធិនហ្នឹង? ដោយភាពទន់ខ្សោយជាស្រ្តីមេម៉ាយប្តីជាយោធាបានស្លាប់ទៅហើយនោះនិងមិនសូវចេះអក្សរផងក៏មិនហ៊ានតវ៉ានិងគេដែរ ។គួររំលឹកផងដែរថាអ្នកស្រីបានប្រាប់មកអង្គភាពkcsm tv news ធ្លាប់ទៅយកចុងសន្លឹកក្បាលដីនៅសាលាខេត្តពីលោក ទៀត ចំរើន តែលោកបានប្រាប់ថារក្សាទុកនៅទីនេះហើយមិនបាត់ទៅណាទេ ថែរក្សាតែឯកសារហ្នឹងទុកទៅបានហើយ។ ហើយនៅថ្ងៃដែលលោកស្រីទៅប្តឹងនោះ មន្រ្តីសាលាខេត្ត បានចាត់អោយលោក ស៊ាន ដាលីន ជាអ្នកដោះស្រាយរឿងនេះ ហើយលោក ស៊ាន ដាលីន ក៏បានបញ្ជាក់ប្រាប់អ្នកស្រី ជា ផល្លី វិញថាចាំដោះស្រាយក្រៅប្រពន្ធ័ទៅរឿងហ្នឹង។សូមស្ដាប់ការបកស្រាយរបស់អ្នកស្រី ជា ផល្លី ដូចតទៅ÷
ជាចុងបញ្ចប់អ្នកស្រីសុំំសំណូមពរទៅដល់លោកឯកឧត្តម គួច ចំរើន អភិបាលនៃគណះអភិបាលខេត្តព្រះសីហនុ ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ខមន្រ្តីព្រះរាជាណាកម្ពុជា មេត្តាលោកជួយអន្តរាគមន៏ដោយអនុគ្រោះដល់ស្រ្តីមេម៉ាយទុរគតម្នាក់នេះផង។





