KCSM 2023-01-10 06-57pm


(ភ្នំពេញ)នៅរសៀលថ្ងៃទី 7 ខែមករាឆ្នាំ 2023 វេលាម៉ោង 4 រសៀល អង្គភាពសារព័ត៌មានkcsm tv news បានទទួលព័ត៌មានពីប្រភពប្រជាពលរដ្ឋបានអោយដឹងថា÷មានបើកបនល្បែងសុីសងហើយអង្គភាពយើងបានចុះទៅផ្ដិតយករូបភាពកន្លែងល្បែង ស៊ីសងមួយកន្លែង ស្ថិតនៅប្លុកបឹងត្របែក ខាងកើតលូទឹកស្អុយទល់មុខហ្គារាសសាំង PTT ចូលតាមច្រកតូចមួយនៃផ្ទះល្វែងខាងក្រោយ ខាងមុខមានតូបលក់កាហ្វេ ស្ថិតនៅសង្កាត់.បឹងត្របែក…ខណ្ឌចំការមន រាជធានីភ្នំពេញ ទីកន្លែងខាងលើនេះបានបើកលេងល្បែងសុីសងគ្រប់ប្រភេទ មានប្រភេទហ្គេម ចាក់បាល់ មាន់អនឡាញ់ ល្បែងបៀរបាការ៉ាត់ ជាដើម។ល។កន្លែងទីតាំងនេះមានពូកញៀនល្បែងចេញចូលលេងយ៉ាងគគ្រឹកគគ្រេង យ៉ាងអនាធិបតេយ្យគ្មានសមត្ថកុិច្ចមូលដ្ឋានណាហ៊ានបង្ក្រាបឡើយ ប្រហែលម្ចាស់បើកបនល្បែងនេះមានអំណាចធំហើយមើលទៅបានជាសមត្ថកិច្ចគ្មានលទ្ធភាពបង្រ្កាប ឬក៏ជាឆ្នាំងបាយរបស់សមត្ថកិច្ចទេដឹង ? បើយោងតាមអនុសាសន៍របស់សម្ដេចតេជោហ៊ុន សែន ដាក់ប្រកាសយ៉ាងមុឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានរហូតដល់ខណ្ឌខេត្តក្រុងរាជធានីទាំង២៥ត្រូវតែបង្រ្កាបល្បែងសុីសងគ្រប់ប្រភេទអោយទាល់តែបាន បើមានកើតហេតុល្បែងសុីសងនៅតំបន់សមត្ថកិច្ចណាគ្រប់គ្រង សមត្ថកិច្ចទីនោះត្រូវតែទទួលខុសត្រូវជាដាច់ខាតឬក៏ត្រូវដកតំពែងផងដែរ។ ហើយប្រជាពលរដ្ឋតំបន់នោះសូមសំណូមពរដល់លោក យិន សាន ជាអធិការខណ្ឌ័ចំការមន មេត្តាជួយចុះពិនិត្យកន្លែងទីតាំងខាងលើនេះផង ព្រោះវាជាហេតុអោយកើតចោរកម្ម ជួញដូរគ្រឿងញៀន និងអំពើហឹង្សាក្នុងគ្រួសារ ជាដើម។ល។ ហើយប្រជាពលរដ្ឋក៏បន្តសំណូមពរទៅដល់ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញនិងជាអគ្គស្នងការរងនគរបាលជាតិ មេត្តាចាត់កំលាំងស្នងការចុះបង្រ្កាបទីតាំង១កន្លែងនេះផងបាទទាន។



