KCSM2022-10-14 06-31pm

កណ្ដាល)នៅថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចាត់​រដ្ឋបាលខេត្តកណ្តាល តំណាងចុះជួយគ្រួសារសពទាំង១១នាក់ដែលបានលិចទូក។
ដែលដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចុះទៅតាមខ្នងផ្ទះរបស់គ្រួសារជនរងគ្រោះ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុ (លិចទូកដរទទឹង) ស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ចំនួន១១ខ្នងផ្ទះ ដើម្បីចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារសពទាំង១១នាក់ និងនាំយកថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារសពក្នុង០១គ្រួសារ២០,០០០,០០០រៀល (ម្ភៃលានរៀល)។

ទន្ទឹមនោះ​ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកលើកដែក ឧបត្ថម្ភថវិកា៤,០០០,០០០រៀល ក្នុងសព ម្នាក់និង ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាឧបត្ថម្ភថវិកា៤,០០០,០០០រៀល ក្នុងសពម្នាក់ផងដែរ៕