ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានស្វាមគន៍យ៉ាងកក់ក្តៅ បេក្ខជន ពេញសិទ្ធិ បេក្ខជន បម្រុង ភ្នាក់ងារ គណបក្ស និងសមាជិកគ្រួសារ នៃគណបក្សភ្លើងទៀន នៅក្រុង ព្រះសីហនុ និងស្រុកព្រៃនប់បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សមាជិកថ្មីរបស់គណ់បក្សប្រជាជនកម្ពុជាចំនួន ២១១នាក់ ក្នុងនោះ៖
-មានបេក្ខជនពេញសិទ្ធិបក្សភ្លើងទៀន ចំនួន២២នាក់ ស្រី៦នាក់
-បេក្ខជនបម្រុង ៤៥នាក់ ស្រី១៣នាក់
-ភ្នាក់ងារ គណបក្ស ៥នាក់ ស្រី២នាក់ និង
-សមាជិកគ្រួសារ ចំនួន ១៣៩នាក់៕