ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាពិនិត្យទ្បើងវិញនូវវឌ្ឍនភាពកាងារកំណែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន
KCSM2025-05-21 01-19pm
(ភ្នំពេញ) នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ សិក្ខាសាលាធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ និង២២ ខែឧសភា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួង។
សម្រាប់កំណែទម្រង់ទាំង៣ រួមមាន៖ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រងហិរញ្ញវត្ថុសាធារណៈ។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងជំរុញការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ របស់ក្រសួងព័ត៌មាន ជាពិសេស គឺការដាក់ឱ្យអនុវត្តថវិកាកម្មវិធី និងថវិកា សមិទ្ធកម្ម ក្នុងស្មារតីពង្រឹងការប្រើប្រាស់ហិរញ្ញវត្ថុសាធារណៈឱ្យបានត្រឹមត្រូវ៕