លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានជួយឧបត្ថម្ថនូវថវិការ ចំនួន ៣១,៨០០ ដុល្លារអាមេរិក ជូនដល់ក្រុមគ្រួសារ កញ្ញា ព្រិន្ទបាលឯក សាត រក្សា
KCSM2025-05-03 05-30PM
(ភ្នំពេញ)លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានជួយឧបត្ថម្ថនូវថវិការ ចំនួន ៣១,៨០០ ដុល្លារអាមេរិក ជូនដល់ក្រុមគ្រួសារ កញ្ញា ព្រិន្ទបាលឯក សាត រក្សា ជាមន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ក្នុងពេលទៅបំពេញការងារ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ បច្ចុប្បន្នកញ្ញា សាត រក្សា កំពុងស្ថិតក្នុងដំណាក់កាលតាមដាន ពិនិត្យព្យាបាល យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។
នេះគឺជាការសបញ្ជាក់នូវទឹកចិត្តប្រកបថោយមនុស្សធម៌ដ៏ថ្លៃថ្លា និងល្អប្រពៃ របស់លោកជំទាវ កែ សួនសុភី ស សុខា ក្នុងនាមជាឧត្តមភរិយាថ្នាក់ដឹកនាំមួយរូប ដែលជានិច្ចជាកាល លោកជំទាវ តែងបានយកចិត្តទុកដាក់ ផ្ដល់ភាពកក់ក្ដៅ និងបានគិតគូរពីសុខទុក្ខរបស់មន្រ្តីថ្នាក់ក្រោម ព្រមទាំងបានផ្ដល់នូវការលើកទឹកចិត្ត និងលះបង់នូវធនធានផ្ទាល់ខ្លូន ក្នុងការរួមចំណែកជួយសម្រួលការលំបាករបស់មន្ត្រីគ្រប់រូប ក៍ដូចជាគ្រួសាររបស់ កញ្ញា សាត រក្សា ក្នុងគ្រាអាសន្នដែលត្រូវការជំនួយបន្ទាន់នាពេលនេះ។
យើងខ្ញុំទាំងអស់គ្នា សូមគោរពដឹងគុណ និងថ្លែងអំណរគុណ ចំពោះលោកជំទាវ និងសូមបួងសួងដល់វត្ថុសក្តិសិទ្ធ ទេវតាគ្រប់ទិសទី សូមតាមថែរក្សា ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងក្រុមគ្រួសារជាទីស្រលាញ់ សូមបានសមប្រកបតែនឹង ពុទ្ធពរ ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។