ក្រោយភ្លៀងមួយមេធំ ធ្វើឲ្យ
បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បី១គ្រឿង
តែសំណាងល្អប្រជាពលរដ្ឋក្បែរនោះជួយស្រោចស្រង់ កង់បីឡើងមកវិញបាន ។
KCSM2025-04-26 08-54pm
(ភ្នំពេញ)ករណីបាក់ស្រុតនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៦៖៣០ នាទីរសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្លូវអមមាត់ប្រឡាយស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី០២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ពាក់ព័ន្ធករណីខាងលើនេះ ភ្លាមៗ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី០២ បានចុះមកដល់ទីតាំងខាងលើ និងបានហ៊ុមព័ទ្ធខ្សែជាបណ្ដោះអាសន្ន ព្រមទាំងបន្តរាយការណ៍ជូនថ្នាក់លើ ដើម្បីរង់ចាំចំណាត់ការផងដែរ ៕
ប្រភព:សង្គម