ឯកឧត្តមបណ្ឌិត ផែន សុផល និង លោកជំទាវ ទឹម ចិន្តាព្រមទាំង លោកជំទាវបណ្ឌិត សុីន សុផលដានីតា អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បើកការសាងសង់ខ្លោងទ្វារសាលាអនុវិទ្យាល័យអង្គភ្នំតូច នៅស្រុកអង្គរជយ័ ខេត្តកំពត ។
KCSM2025-04-06 01-45pm
(កំពត) នៅព្រឹកថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ផែន សុផល និង លោកជំទាវ ទឹម ចិន្តា ព្រមទាំងលោកជំទាវបណ្ឌិត សុីន សុផលដានីតា បានអញ្ជើញបើកការសាងសង់ខ្លោងទ្វារសាលាអនុវិទ្យាល័យអង្គភ្នំតូច ស្ថិតនៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។
ក្នុងពិធីនេះក៏បានរៀបជាវិរ: កម្មវិធីឆ្លងភ្នំខ្សាច់ ប្រគេនចង្ហាន់ដល់ព្រសង្ឃ និងធ្វើពិធីក្រុងពាលីបើកការសាងសង់ខ្លោងទ្វារអនុវិទ្យាលយ័អង្គភ្នំតូចផងដែរ ។
ក្នងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោកប្រធានការិយាល័យអប់រំស្រុកអង្គរជ័យ លោកមេឃុំ មេភូមិ ទាំង៥ លោកនាយបុស្តិ៍អង្គភ្នំតូចនិងប្រជាការពារភូមិ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ នាយកសារព័ត៌មានKCSM TV NEWS ។
ដោយយោងតបតាមសំណើរស្នើរសុំរបស់លោកគ្រូ គឹម សុភាព នាយករងនៃអនុវិទ្យាល័យអង្គភ្នំតូច ឯកឧត្តម បណ្ឌិត ផែន សុផលនិងលោកជំទាវ ទឹម ចិន្តា ព្រមទាំងលោកជំទាវបណ្ឌិត សុីន សុផលដានីតា បានចំនាយថវិកាផ្ទាល់ខ្លួនរបស់លោកប្រមាណ 3000$ ដើម្បីសាងសង់ខ្លោងទ្វារ អនុវិទ្យាល័យអង្គភ្នំតូច ដើម្បីងាយស្រួលដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ងាយស្រួលក្នុងការចេញចូល បន្ទាប់លោកជំទាវបណ្ឌិតធ្វើការសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាននិងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អោយខិតខំរៀនសូត្រអោយក្លាយទៅជាទំពាំងស្នងឬស្សីសំរាប់សង្គមជាតិរបស់យើងពិសេសត្រូវជៀសឆ្ងាយអំពីគ្រឿងញៀន ថាទេគ្រៀងញៀន បន្ថែមលើនោះទៀតអរគុណដល់លោកគ្រូអ្នកគ្រូខិតខំបង្ហាត់បង្រៀនសិស្សានុសិស្សអស់ពីសមត្ថភាពហើយបណ្តុះនៅធនធានមនុស្សសំរាប់សង្គមជាតិផងដែរ ។
បន្ថែមពីនោះដែរ ឯកឧត្តម ផែន សុផល និងលោកជំទាវ ទឹម ចិន្តា ព្រមទាំងលោកជំទាវបណ្ឌិត សុីន សុផលដានីតា បានចំនាយថវិកាផ្ទាល់ខ្លួនរបស់លោកជំទាវ ជូនថវិកាបន្ថែមលើការចំណាយជាការលើកទឹកចិត្តដល់
1 លោកប្រធានការិយាល័យអប់រំស្រុក ៤០០០០រៀល
2 លោកមេឃុំ ៤០០០០រៀល
3 លោកមេភូមិ ២០០០០រៀ4
4 ជំទប់ឃុំ៤០០០០ រៀល 5លោកនាយក ២០០០០រៀល 6នាយករង ២០០០០រៀល 7លោកគ្រូ អ្នកគ្រូចំនួន៣១ នាក់ ក្នុងម្នាក់ៗ២០០០០រៀល 8សិស្សានុសិស្សចំនួន២១៧ នាក់ក្នុងម្នាក់ៗ ៥០០០ រៀល
9លោកមេបុស្តិ៍ឃុំអង្គភ្នំតូចមន្ត្រីនគរបាលចំនួន១០នាក់ ក្នុងម្នាក់ៗ ចំនួន ២០០០០រៀល 10លោកគ្រូពេទ្យចំនួន២នាក់ក្នុងម្នាក់ៗទទួលបាន ២០០០០រៀល
11 ប្រជាការពារចំនួន៦នាក់ ក្នុងម្នាក់ៗទទទួលបាន២០០០០ រៀល
12 ផ្នែកចុងភៅចំនួន ១៥នាក់ ក្នុងម្នាក់ៗទទួលបាន ២០០០០រៀល
13 អ្នកសារព័ត៌មាន100$
14 ក្រុមតន្ត្រីចំនួន120$
15 ស្រាបៀរដល់លោកគ្រូអ្នកគ្រូក្នុងកម្មវិធី15កេស ទឹកសុទ្ធ ទឹកក្រូច បន្ថែមលើកម្មវិធីនោះផងដែរ ។
សរុបទឹកប្រាក់ទាំងអស់ប្រហែលជាង៤០០០ដុល្លា ។
ក្នុងឪកាសនោះលោកនាយក នាយករង និងសិស្សានុសិស្សនៃអនុវិទ្យាល័យអង្គភ្នំតូចបានថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត ផែន សុផល និងលោកជំទាវទឹម ចិន្តា ព្រមទាំងលោកជំទាវបណ្ឌិតសុីន សុផលដានីតា ដែលមានសណ្ដានចិត្ត សទ្ធាជ្រះថ្លានិងយកចិត្តទុកដាក់ក្នុងវិស័យអប់រំជាពិសេស ការសាងសង់ខ្លោងទ្វារសាលាអនុវិទ្យាល័យអង្គភ្នំតូចនេះ ដោយថវិកាផ្ទាល់ខ្លួន និងសូមឲ្យឯកឧត្តមបណ្ឌិត ផែន សុផល និងលោកជំទាវទឹម ចិន្តា ព្រមទាំង លោកជំទាវ សុីន សុផលដានីតា ជួបពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ។
ជាចុងបញ្ជប់ ឯកឧត្តម និងលោកជំទាវក៏បានចូលរួមពិសារអាហារសាមគ្គីលោកប្រធានការិយាល័យអប់រំស្រុកអង្គរជ័យ លោកមេឃុំ មេភូមិ ទាំង៥ លោកនាយបុស្តិ៍អង្គភ្នំតូច លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សប្បាយៗ សាទរមុនពេលជួបគ្នាចូលឆ្នាំខ្មែរឆ្នាំថ្មីផងដែរ ៕
អត្ថបទ:ដោយK007