ដំណឹងល្អ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៤ មេសា ឆ្នាំ២០២៥ បានផ្ញេីលិខិតជូនលោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ស្តីអំពីការស្នេីចរចារលេីការអនុវត្តពន្ធនាំចូលរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក។
KCSM2025-04-05 10-32am
(ភ្នំពេញ)ក្នុងលិខិតនោះ បានបញ្ជាក់ក្នុងលិខិតច្បាស់ថា កន្លងទៅកម្ពុជាយកពន្ធនាំចូលលេីផលិតផលពីអាម៉េរិកមិនលេីសពី ៣៥%។ ករណីនេះកម្ពុជា ស្នើសុំឱ្យមានការចរចាជាមួយរដ្ឋបាលរបស់អាម៉េរិក និងស្នើសុំឱ្យ ពិចារណាពន្យារពេលការអនុវត្តពន្ធដូចបានរៀបរាប់នេះ។
ព្រមជាមួយគ្នានេះ ដេីម្បីចូលរួមក្នុងការបង្ហាញពីទឹកចិត្ត និង ស្មារតីនៃការពង្រឹងកិច្ចសហការពាណិជ្ជប្រទេសទាំងពីរ កម្ពុជាប្តេជ្ញាចិត្ត ក្នុងការចូលរួមលេីកកម្ពស់ផលិតផលអាម៉េរិក ដោយនឹងទម្លាក់តម្លៃពន្ធលេី ១៩ប្រភេទផលិតផលពី ៣៥% មកត្រឹម ៥%។