សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សល់ពេលតែ5ថ្ងៃ សំរាប់ការចរចារជាមួយប្រធាធិបតីអាមេរិច ដូណាត្រាំ លើពន្ធ49% សំរាប់កម្ពុជានាំចេញទៅអាមេរិច…!
KCSM2025-04-04 10-27AM
(ភ្នំពេញ)ជិតពីរឆ្នាំនៃការងារជានាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបវិញ្ញាសារលំបាកៗជាច្រើន ហើយបានដោះស្រាយជាបន្តបន្ទាប់។ ការដំឡើងពន្ធរបស់អាមេរិក លើទំនិញកម្ពុជា គឺជាវិញ្ញាសារធំមួយទៀត ដែលចូលមកល្បងសមត្ថភាពដោះស្រាយរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
កម្ពុជា មានពេល៥ថ្ងៃក្នុងការជជែកលើបញ្ហា មុនការសម្រេចរបស់លោក ត្រាំ ត្រូវអនុវត្តន៍។ លោក ត្រាំ និងមេដឹកនាំខ្មែរ ធ្លាប់មានសារឆ្លើយឆ្លងច្រើនដែរ ដែលជាចំណងបេះដូង ដូច្នេះជាលទ្ធភាពនៃការបើកផ្លូវចរចាគ្នាលើបញ្ហាកើតមាននេះ។
សង្ឃឹមថា ពេលវេលា៥ថ្ងៃ កម្ពុជា អាចរកកិច្ចសម្របសម្រួលមួយ ដើម្បីរក្សាការងារ និងការវិនិយោគនៅកម្ពុជា។ ខ្មែរមានពាក្យស្លោកថា «ថោកអីនឹងដៃ ថ្លៃអីនឹងមាត់»! ជជែកចរចាជាមធ្យោបាយល្អ។
ពន្យល់ ហើយផ្តល់រង្វាន់បន្ទាបពន្ធខ្លះជូនអាមេរិកទៅ ប្រហែលពន្ធយើងក៏បានទាបខ្លះ បន្តរកស៊ីជាមួយគ្នាទៀត។
អត្ថបទ:សង្គម