🔊នាទីវប្បធម៌និងចំនេះដឹង .!
យើងជាខ្មែរត្រូវតែដឹង!

KCSM2025-03-30 07-28am

⏩សត្វ និងរុក្ខជាតិដែលតំណាងឱ្យប្រទេសកម្ពុជា ក្នុងនាមជាកូនខ្មែរ យើងគួរយល់ដឹង និងសិក្សាស្វែងយល់ អំពីប្រទេសកម្ពុជារបស់យើងឱ្យបានច្រើន ជាពិសេសព័ត៌មានសង្គម និងចំណេះដឹងទូទៅអំពីប្រទេសកម្ពុជា។
សត្វ និងរុក្ខជាតិដែលតំណាងឱ្យប្រទេសកម្ពុជាមាន៧ ÷

១. ប្រភេទសត្វចតុប្បាទ៖ ប្រភេទសត្វចតុប្បាទ ដែលតំណាងឱ្យប្រទេសកម្ពុជាគឺ «គោព្រៃ» (Bos Sauveli)។

២. ប្រភេទសត្វបក្សី៖ ប្រភេទសត្វបក្សី ដែលតំណាងឱ្យប្រទេសកម្ពុជាគឺ «សត្វត្រយ៉ង» (Giant Ibis)។

៣. ប្រភេទសត្វអណ្តើក៖ ប្រភេទសត្វអណ្តើក ដែលតំណាងឱ្យកម្ពុជារបស់យើងគឺ «អណ្តើកហ្លួង» (Royal Turtle)។

៤. ប្រភេទមច្ឆា៖ ប្រភេទសត្វត្រី ដែលតំណាងឱ្យកម្ពុជាយើងគឺ «ត្រីគល់រាំង» (Giant Mekong Barb)។

៥. ដើមឈើ៖ ដើមឈើដែលតំណាងឱ្យកម្ពុជារបស់យើង គឺ «ដើមត្នោត» (Sugar Palm tree)។ ដើមត្នោតមានសឹងតែគ្រប់ខេត្តក្នុងប្រទេសកម្ពុជា។

៦. ផ្កា៖ ប្រភេទផ្កាដែលតំណាងឱ្យប្រទេសកម្ពុជា គឺ«ផ្ការំដួល» (Rumdul flower)។ ផ្ការំដួលជាផ្កាមានក្លិនពិដោរឈ្ងុយឈ្ងប់ និងទាក់ទាញអារម្មណ៍របស់ប្រជាជនទូទៅ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គមខ្មែរ។

៧. ផ្លែឈើ៖ ប្រភេទផ្លែឈើដែលតំណាងឱ្យប្រទេសកម្ពុជាគឺ «ចេកពងមាន់»(Chicken Egg Banana)