លោកឈេង សុវណ្ណដា អភិបាលរងខេត្តបានចុះប្រជំុផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់សំរាប់ធ្វើការវិន្និច្ឆយ័ដែលមានលក្ខណះជាប្រពន្ធ័វាស់វែងក្បាលដីរបស់ប្រជាពលរដ្ឋ នៅស្រុកបូទុមសាគរ ខេត្តកោះកុង

KCSM2025-03-24 06-24pm

ខេត្តកោះកុង! កិច្ចប្រជុំនេះ!បានផ្សព្វផ្សាយសេចក្ដីសម្រេចកំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធចំនួន 5 ភូមិភូមិថ្មស ភូមិស្រែត្រាវ ភូមិស្រែថ្មី ភូមិចំការលើនិងភូមិចម្លងគោ
ស្រុកបូទុមសាគរ ខេត្តកោះកុង
នៅព្រឹកថ្ងៃច័ន្ទ 11 រោចជ៍ខែផល្គុណ ឆ្នាំរោង ឆស័ក ២៥៦៨
ត្រូវនឹងថ្ងៃទី 24 ខែមិនាឆ្នាំ 2025 ក្រោមអធិបតីលោក ឈេង សុវណ្ណដា អភិបាលរងខេត្ត ព្រមទាំងមន្រ្តីជំនាញ។
លោកឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុងទទួលបន្ទប់ដីធ្លីហើយជាអ្នកនាំពាក្យសាលាខេត្តកោះកុងតំណាងឲ្យ លោក ជំទាវ មិថុនាភូថងអភិបាលនៃគណ:អភិបាលខេត្តកោះកុង ។
ក្នុងការចុះមកផ្សព្វផ្សាយជូន ប្រជាពលរដ្ឋក្នុងការវិនិច្ឆ័យក្បាលដីធ្វើការវាស់វែងដីជូនពលរដ្ឋជាប្លង់ប្រព័ន្ធ។
ក្នុងនោះដែរមានប្រជាពលរដ្ឋចំនួន៥ភូមិចូលរួម។
ក្នុងនោះដែរមានការចូលរួមពីមន្ទីរពាក់ព័ន្ធក្នុងខេត្តកោះកុង។
១លោក រស់វីរ៉ាវុធ ប្រធានមន្ទីរសារិយោដីខេត្ត
២លោក ខេងសំខាន់ អភិបាលរងស្រុកបទុមសាគរ។
៣ លោកអិកកួន.មេឃុំថ្មស រួមជាមួយមន្ទីរគ្រប់អង្គភាពក្នុងខេត្តកោះកុង ។ការចូលរួមក្នុងការសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន
លោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង បានបង្ហាញពីពីគោលការវាស់វែងដីធ្លីដល់បងប្អូនប្រជាពលរដ្ឋដែលមកចូលរួមស្វែងយល់អំពីការណែនាំផ្សព្វផ្សាយរបស់លោកអភិបាលរងពីបញ្ហាវាស់វែងក្បាលដីធ្លីជូនពលរដ្ឋ ក្នុងមូលដ្ឋានឃុំនីមួយៗ។
ជាកិច្ចបញ្ចប់ក្នុងពិធីនេះបងប្អូនប្រជាពលរដ្ឋរីករាយស្វាគមន៍យល់ដឹងអំពីថ្នាក់ដឹកនាំទាំងអាជ្ញាធរមូលដ្ឋានរហូតថ្នាក់ខេត្តផងដែរ ។

អត្ថបទ:K027