🔊នាទីវប្បធម៌និងប្រវត្តិសាស្រ្ត..!
ប្រាសាទទេវាវិនិច្ឆ័យជាប្រាសាទសំខាន់ជាងគេមួយក្នុងចំណោមប្រាសាទសំខាន់ៗដទៃទៀត ក្នុងព្រះបរមរាជវាំងចតុមុខមង្គល ក្រុងកម្ពុជា ដែលត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ១៩១៣ដល់ឆ្នាំ ១៩១៧ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ

KCSM2025-03-24 02-56pm

ប្រាសាទទេវាវិនិច្ឆ័យ គឺជាប្រាសាទដ៏សំខាន់ជាងគេមួយក្នុងចំណោមប្រាសាទដ៏សំខាន់ៗដទៃទៀត ក្នុងព្រះបរមរាជវាំងចតុមុខមង្គល ក្រុងកម្ពុជា ដែលត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ១៩១៣ដល់ឆ្នាំ ១៩១៧ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ ដែលមានបណ្ដោយ៦០ម៉ែត្រ និងទទឹង៣០ម៉ែត្រ និងមានកំពូលស្រួចកណ្ដាលកម្ពស់៥៩ម៉ែត្រហើយត្រូវបានប្រារព្ធពិធីសម្ពោធនៅថ្ងៃទី១៦ខែមិថុនា ឆ្នាំ១៩១៩។ប្រាសាទទេវាវិនិច្ឆ័យជាព្រះទីនាំងសម្រាប់ធ្វើ៖
*ពិធីរាជាភិសេកព្រះមហាក្សត្រឡើងសោយរាជ្យ
*ព្រះរាជពិធីបុណ្យទ្វាទសមាស
*ព្រះរាជសាវនាការថ្វាយសារតាំង
*ពិធីសច្ចាប្រណិធាន
*ព្រះរាជបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាន់ខ្ពស់ជាតិនិងអន្តរជាតិ
ក្នុងប្រាសាទទេវាវិនិច្ឆ័យចែកចេញជា៖
*ព្រះទីនាំងស្វេតឆ័ត្រ
*ហោរាជបណ្ឌិត
*ហោព្រះអដ្ឋិ
*ព្រះទីនាំងក្សិណ
*ព្រះទីនាំងបុស្បុក
*ព្រះទីនាំងមហាមន្ទីរ
*ព្រះទីនាំងនារីរតន៍សោភា
*ព្រះទីនាំងចក្រពត្តិនិង
*ព្រះទីនាំងព្រះស្ងោយ
នៅលើកំពូលស្រួចមានរូបព្រះភ័ក្រ្តព្រះព្រហ្មមុខបួនដែលព្រះភ័ក្រ្តទៅរកទិសទាំង៤។ បញ្ជាក់:ប្រាសាទទេវាវិនិច្ឆ័យចាស់សាងឡើងក្នុងរាជ្យហ្លួងនរោត្ដមតែមិនមានរូបរាងដូចប្រាសាទទេវាវិនិច្ឆ័យថ្មីនៅសាងឡើងក្នុងរាជជាការហ្លួងស៊ីសុវត្ថិទេ។