តើលោកស្រី ស្រេង សោភ័ណ្ឌ ជានរណា ?បានជាហ៊ានយកគ្រឿងចក្រទៅឈូសឆាយនឹងបោះរបងថ្មហ៊ុំព័ទ រំលោភយកដីរាប់រយហិកតានៅចំណុចស្ទឹងឆាយរមាសដែលស្ថិតនៅក្នុងភូមិឈូកឃុំជីខលើ។

KCSM2024-12-04 07-15PM

ខេត្តកោះកុង÷ការរំលោភកាន់កាប់ទន្ទ្រានដីព្រៃដែលជាដីសាធារណះរបស់រដ្ឋនៅតែមានបន្តយ៉ាងក្តៅគគុក ក្នុងភូមិសាស្រ្តខេត្តកោះកុង អាជ្ញាធរគ្រប់ជាន់ថ្នាក់ ហាក់ព្រងើយកន្តើយមិនបង្រ្កាបនៅឡើយទេ។

យ៉ាងណាមុិញមហាជនបានខ្សឹបប្រាប់អង្គភាពសារព័ត៌មាន KCSM TV NEWS អោយបានដឹងថា លោកស្រី ស្រេង សោភ័ណ្ឌ មិនដឹងឋាន:អ្វីទេ បានយកគ្រឿងចក្រទៅឈូសឆាយទន្ទ្រានដីព្រៃនីងបោះរបងថ្មហ៊ុំព័ទដីរាប់រយហិកតានៅចំណុចស្ទឹងឆាយរមាសដែលស្ថិតនៅក្នុងភូមិឈូកឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ។

កាលពីពេលថ្មីៗនេះក្រសួងបរិស្ថានបានបង្ហាញ ទិន្នន័យថតចេញពីផ្កាយរណប យ៉ាងច្បាស់ថា ដីរដ្ឋក្នុងតំបន់ការពារធម្មជាតិជាង ១០០ចំណុចនៅក្នុងភូមិសាស្ត្រខេត្តកោះកុង កំពុងត្រូវបានកាប់ទន្រ្ទាននិងឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ឋិ ។

ប្រភពជាផ្លូវការបានអះអាងថា លោកស្រី ស្រេងសោភ័ណ្ឌ បានជួលគ្រឿងចក្រមកឈូសឆាយ និងសង់របងថ្មហ៊ុំព័ទ្ធយកដីព្រៃតំបន់ហាមឃាត់ ត្រង់ចំណុចស្ទឹងឆាយរមាសអស់រាប់សិបហិកតា និងបានរំលោភចូលទៅលើដីតំបន់ការពារ និង ដីដែលប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលទៀតផង ។

អ្នកភូមិឈូកឃុំជីខលើ ជាច្រើនគ្រួសារបានបញ្ជាក់ថា សកម្មភាពកាប់រុករានដីព្រៃកន្លងទៅនៅតំបន់ស្ទឹងឆាយរមាសនោះដោយសាតែមានការឯកភាពបើកដៃពីលោក ម៉ឹង សុភា ដែលជាមេឃុំជីផាតទើបអាចធ្វើទៅបានកន្លងមកលោក ម៉ឹង សុភាមេឃុំជីផាតក៍ធ្លាប់យកគ្រឿងចក្រទៅឈូសឆាយនៅតំបន់នយ៉ាងកក្រើក អង្គភាពយើងបានផ្សាយជាជាច្រើនលេខបន្តបន្ទាប់អំពិលោកមេឃុំ ជីផាត គឺលោក មុឹង សុភានេះឯងដ ។

ចំណែកលោកស្រី ស្រេង សោភ័ណ្ឌ អ្នកសារពត៍មានយើងមិនអាចទាក់ទងសុំការបភ្លឺបានទេ ព្រោះគ្មានលេខទូរសព្ទ័ទំនាក់ទំនង ។

បន្ទាប់អង្គភាពយើងបានទំនាក់ទំនងទៅ លោក ជា ច័ន្ទកញ្ញា អភិបាលនៃគណ:អភិបាលស្រុកស្រែអំបិល លោកបានឆ្លើយតបឱ្យដឹងថា កន្លងទៅខាងរដ្ឋបាលស្រុកធ្លាប់បានចុះទៅធ្វើការហាមឃាត់គ្រឿងចក្រនោះម្ដងហើយ តែពេលដែលអាជ្ញាធរមិនបានចុះទៅឃ្លាំមើលក្រុមទាំងនោះក៏ធ្វើសកម្មភាពដដែល ដោយគេដាក់កម្លាំងកាប់ឆ្ការព្រៃប្រើកាំបិត និងពូថៅវិញម្តង ប្រសិនលោកអភិបាលឆ្លើយដូច្នេះដឹងហើយថាបទល្មើសកើតឡើង តើត្រូវទុបស្កាត់យ៉ាណា? នេះមតិមហាជន ។

ពលរដ្ឋរស់នៅឃុំជីខលើ បានលើកឡើងថាទាំងអស់នេះសុទ្ធតែជាការឃុបឃិតរវាងអាជ្ញាធរមូលដ្ឋាននិងឈ្មួញ ធ្វើបទល្មើស។
អាជ្ញាធរគ្រប់ជាន់ថ្នាក់ រួមទាំងសមត្ថកិច្ចជំនាញផង ធ្វើឬកកន្ទេលធំបន្លំដេក ត្រីងៀតឆ្លៀតពង ព្រោះតែស្គាល់មុខចោរហើយមិនព្រមចាប់ចោរទៀត តើមតិមហាជនសមហេតុផលឬយ៉ាងណា ?

បើយោងតាមការបញ្ជាក់ពីក្រសួងបរិស្ថានបានប្រើផ្កាយរណបថត រកឃើញទីតាំងកាប់ទន្ទ្រានដីរដ្ឋក្នុងតំបន់ការពារធម្មជាតិចំនួន ១០៦ ចំណុច ស្ថិតនៅខេត្តកោះកុង និងបានស្នើដល់រដ្ឋបាលខេត្ត អោយចុះទប់ស្កាត់និងបង្ក្រាបឱ្យបានទាន់ពេលវេលា និងតាមរបៀបភ្លៀរលឹម៕
ពលរដ្ឋមួយចំនួនធំនៅក្នុងមូលដ្ឋានបានលើកឡើងមកនិយាយចំៗថាតើអាជ្ញាធរថ្នាក់លើមានសមត្ថភាពនៅក្នុងការបង្ក្រាបបទល្មើសប្រភេទនេះដែរឬទេ?
មហាជនបានសំណូមពរដល់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណ:អភិបាលខេត្តកោះកុង មេត្តាជួយចាត់អោយមន្រ្តីជំនាញ ចុះត្រួតពិនិត្យទីតាំងខាងលើនេះផងបាទទាន ។

ហើយអង្គភាពយើងរង់ចាំការបកស្រាយវំភ្លឺពីលោកស្រី ស្រេង សោភណ្ឌ័ រាល់ម៉ោងធ្វើការ
Tel 011 757875 ;010 880196 .097:6822675

អត្ថបទដោយ លោក ហ៊ន ប៊ុនធឿន