សម្តេចបវរធិបតីស្នើរអោយអ្នកឧកញ៉ាម៉ុង ឫទ្ធីផលិត​ជី​សរីរាង្គ​(ជីធម្មជាតិ)​ ​លក់ចែកជូន​ប្រជាកសិក​រក្នុង​តម្លៃ​ទាបជាង​ជីនាំចូល​មកពីក្រៅ..

KCSM2024-11-01 01-59pm

(ភ្នំពេញ)នេយោងតាមសម្តេចមហាបវរធិបតីហ៊ុន​ ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជំរុញឲ្យ អ្នកឧកញ៉ាម៉ុង ឫទ្ធីដែលគេស្គាល់ថាជាសេដ្ឋីវិស័យកសិឧស្សាហកម្មនៅកម្ពុជា​ផលិត​ជី​សរីរាង្គ​(ជីធម្មជាតិ)​ ដើម្បី​លក់ចែកជូន​ប្រជាកសិករ​ក្នុង​តម្លៃ​ទាបជាង​ជីនាំចូល​មកពី​បរទេស​ និង​ជួយ​ជំរុញពង្រីក​វិស័យ​ទេសចរណ៍​ធម្មជាតិ​អោយ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ ។

ការជំរុញរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលនេះ ធ្វើឡើងក្នុងជំនួបពិសារអាហារ​ពេលព្រឹក មួយរវាងសម្តេចនិងឯកឧត្តមឧកញ៉ាបណ្ឌិតម៉ុង ឫទ្ធីនៅព្រឹកថ្ងៃទី១ខែវិច្ឆិកាឆ្នាំ ២០២៤នេះ។

​តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ឯកឧត្តមម៉ុង ឫទ្ធីបានបញ្ជាក់យ៉ាងដូច្នេះថា ក្រោយ​ពីបានជួប​ពិភាក្សា​រយៈពេល​មួយ​ម៉ោង​ដប់ប្រាំនាទី​រួច​មក​ ខ្ញុំ​សូម​កោត​សរសើរ​និង​វាយតម្លៃ​ខ្ពស់​បំផុត​ ចំពោះ​សម្តេច​ធិបតី​ឈ្លាសវៃដ៏​ខ្ពង់ខ្ពស់​បំផុត​ ស្ទើរតែ​គ្រប់ពាក្យទាំងអស់​សម្តេច​គិតគូរ​តែពី​ផលប្រយោជន៍​ជាតិ​ និង​ប្រជាជន​ ។

ឯកឧត្តមបណ្ឌិតប្តេជ្ញាថា ​នឹងខិតខំ​ប្រឹងប្រែង​រកគ្រប់​មធ្យោបាយ​ ដេីម្បី​អនុវត្តឲ្យបានតាម​អនុសាសន៍​របស់​សម្តេច​ ដេីម្បី​បាន​ចូលរួម​ចំណែក​បម្រេីជាតិ​ប្រជាជន​ លេីវិស័យ​កសិកម្ម​ កសិ-ឧស្សាហកម្ម​ និង​ទេសចរណ៍​ធម្មជាតិ​នេះ​៕

អត្ថបទ:សង្គម