បុរសម្នាក់ត្រូវបានពស់ចឹ-ក ! មិនយកទៅពេទ្យ! បែរជាយកទៅផ្ទះគ្រូខ្មែរ ជាអកុសលបានស្លា.ប់…!
KCSM2024-09-20 02-57PM
បន្ទាយមានជ័យ ៖ បុរសម្នាក់បន្ទាប់ពីពស់ស្រកាចាក់ចឹក មិនបានយកទៅពេទ្យបែជា ក្រុមគ្រួសារដឹកបញ្ជូនទៅមើលនៅផ្ទះគ្រូខ្មែរ ជាអកុសលស្លាប់បាត់ជីវិត ក្រុមគ្រួសារដឹកសពវិលទៅផ្ទះ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះ មានឈ្មោះ ម៉ាក់ ដឿម ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំខាងលើ ។
តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះត្រូវបានពស់ស្រកាចាក់ចឹក បណ្តាលឱ្យរងរបួសធ្ងន់ ភ្លាមៗត្រូវបានក្រុមគ្រួសារ មិនបានដឹកនាំយកទៅពេទ្យនោះទេ បែជានាំយកទៅផ្ទះគ្រូខ្មែរ ទៅតាមជំនឿ ជាអកុសលពឹសជ្រាបពេញខ្លួន បណ្តាលឱ្យស្លាប់ ។
ក្រោយពីកើតមានរឿងអកុសលបែបនេះ សមត្ថកិច្ច ចុះទៅធ្វើការពិនិត្យកោសល្យវិច័យ រួចប្រគល់ជូនក្រុមគ្រួសារ ដឹកសពជនរងគ្រោះវិលទៅផ្ទះ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
អត្ថបទ៖តាតុងសែនជ័យ