ព្រែកជីកហ្វូណនតេជោមិនពឹងផ្អែកលើការវិនិយោគពីចិនទាំងស្រុងឡើយ…
KCSM2024-08-07 01-22pm
(ភ្នំពេញ)យោតាម Channel Telegram ឈ្មោះថា ទស្សនៈសង្គម ដែលត្រូវបានចែករំលែកបន្តដោយ Channel Telegram ផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់សាជាថ្មីថា គម្រោងព្រែកជីកហ្វូណនតេជោពុំផ្អែកលើលុយចិនទាំងស្រុងឡើយ។
ការសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាការវិនិយោគរួមគ្នារវាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃៀវសែ ដោយសារក្នុងនោះកំពង់ផែរបស់កម្ពុជាទាំង២ កាន់កាប់ចំណែកភាគហ៊ុន ៥១ ភាគរយ ចំណែក OCIC កាន់កាប់ចំណែកភាគហ៊ុន ៤៩ ភាគរយ។
ទស្សនៈសង្គម បានបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលនឹងកាន់កាប់ ២៦% នៅក្នុងប្រតិបត្តិការនេះបាននិយាយថា ប្រតិបត្តិការនៃការដ្ឋានព្រែកជីកហ្វូណនតេជោ នឹងជួយពង្រីកសមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹករបស់ប្រទេសកម្ពុជាទៅកាន់ដែនសមុទ្រ។
ដូចគ្នានេះដែរកំពង់ផែស្វយ័តភ្នំពេញ (PPAP) ដែលមានភាគហ៊ុន ២៥% បាននិយាយថាប្រតិបត្តិការរបស់ពួកគេ នឹងពង្រីកផ្លូវដឹកជញ្ជូនពីទីតាំងរបស់ខ្លួនទៅ « កំពង់ផែសមុទ្រក្នុងស្រុក និងគោលដៅអន្តរជាតិ » ។
ការដាក់ទុនចូលគ្នារវាងកំពង់ផែទាំង២ បង្កើតបានជាក្រុមហ៊ុនមួយ គឺ Funan Techo Inland Waterways and Logistics Co.Ltd។
ការរួមភាគហ៊ុននេះ គឺធ្វើឡើងតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យពួកគេក្នុងការវិនិយោគលើគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
Channel Telegram ទស្សនៈសង្គម លើកឡើងបន្តថា ដំបូងឡើយកម្ពុជារំពឹងថា ការវិនិយោគរបស់ចិននឹងជាផ្នែកមួយនៃការអភិវឌ្ឍន៍គម្រោងព្រែកជីកនេះ ដោយផ្អែកលើគំរូសាងសង់-ប្រតិបត្តិការ-ផ្ទេរ។ យ៉ាងណាមិញ អវត្តមាននៃការវិនិយោគពីបរទេសមានន័យថា ការបណ្ដាក់ទុនពីក្នុងស្រុកនឹងកើតមានឡើងតាមរយៈភាពជាដៃគូទាំងសាធារណៈ និងឯកជន។
ការកាន់កាប់ភាគហ៊ុនដោយកំពង់ផែកម្ពុជា និងក្រុមហ៊ុន OCIC នៅក្នុងកិច្ចប្រតិបត្តិការនេះ តំណាងឱ្យការអភិវឌ្ឍពេញលេញរបស់កកម្ពុ
ជា។
អត្ថបទ:សង្គម