សមត្ថកិច្ចបង្ហាញឈ្មួញគ្រឿងញៀន២នាក់ និងគ្រឿងញឿន ជាង២០០ គីឡូក្រាម…
KCSM2024-07-24 03-34pm
ភ្នំពេញ ៖ នារៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើពិធីបង្ហាញមុខឈ្មួញគ្រឿង ញៀនជនជាតិចិន២ នាក់ និងថ្នាំញៀនប្រភេទ”កេតតាមីន”ជាង២០០គីឡូក្រាម ដែលក្រុមឧក្រិដ្ឋជនបម្រុងលោតឆ័ត្រ ចេញពីកម្ពុជាទៅក្រៅប្រទេស ។ ពិធីនេះធ្វើឡើងដោយលោកឧត្តមសេនីយ៍ឯក ឃឹង សាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង និងនាយករងដឹកនាំបង្ក្រាបផ្ទាល់ ។
លោកឧត្តមសេនីយ៍ឯក ជឹង សារ៉ាត់ បានថ្លែងឲ្យដឹងថា អនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការដឹកនាំដោយរូបលោកផ្ទាល់ និងលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា នាយករងមន្ទីរ លោកឧត្តមសេនីយ៍ត្រី ជាវ តុលា នាយករងមន្ទីរ លោកវរៈសេនីយ៍ទោ ម៉ក់ រដ្ឋា នាយករងមន្ទីរ និងលោកវរៈសេនីយ៍ឯក សុង ឃុនណាង នាយការិល័យទី១១ ហៅថា (ក១១) បានចុះបង្ក្រាបករណី រក្សាទុក នឹងដឹកជញ្ជូន គ្រឿងញៀនដោយខុសច្បាប់មួយករណី រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២ នាក់ និងចាប់យកថ្នាំញៀនជាង២០០ គីឡូ ដែលក្រុមឧក្រិដ្ឋជនដឹកចូលមកពីប្រទសជិតខាងចូលមកកម្ពុជា និងបម្រុងនាំចេញទៅក្រៅប្រទេស ។
លោកឧត្តមសេនីយ៍ ឃឹង សារ៉ាត់ បន្តថា កម្លាំងសមត្តកិច្ចនគរបាលជំនាញ ក១១ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដោយប្រើពេលវាលាជាច្រើនខែទម្រាំបង្ក្រាបបានមួយករណីនេះ និងដោយមានការចូលសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត កណ្តាល ។ លោកនាយកមន្ទីរ បន្តទៀតថា ដំបូងកម្លាំងក១១ បានជួបមុខសញ្ញាជួញដូរគ្រឿងញៀន នៅក្បែរស្ពានព្រែកសំរោង ក្រុងតាខ្មៅ ក្នុងទឹកដីខេត្តកណ្តាល ពេលនោះកម្លាំងជំនាញយើងបម្រុងក្រសោបនៅទីនោះហើយ ប៉ុន្តែដោយសារស្ថានការមិនអំណោយផល មានមនុស្សកុះករ និងខ្លាចមានការប៉ះទង្គិចគ្នាដោយអាវុធ ទើបកម្លាំងជំនាញតាមប្រមាញ់មកចាប់ខ្លួនឧក្រិដ្ឋជនបានម្នាក់ នៅក្បែរស្ពានកោះនរា និងតាមចាប់ខ្លួនម្នាក់ទៀតនៅជិតស្តុបចំការមន សង្កត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយមានការសហការជាមួយនគរបាលរាជធានីភ្នំពេញផងដែរ ។
ជនសង្ស័យទាំង២ នាក់ ម្នាក់ឈ្មោះ ថាវ វួយ (TAO WEI) ភេទប្រុស អាយុ៤១ ឆ្នាំ ជនជាតិចិន និងម្នាក់ឈ្មោះ ហ៊ើ សុងហ៊ឹង ភេទប្រុស អាយុ៤២ ឆ្នាំ ជាជនជាតិចិន ដូចគ្នា ។ ក្រោយបង្ហាញមុខជនសង្ស័យទាំង២នាក់ និងវត្ថុតាង ថ្នាំញៀនជាង២០០គីឡូក្រាម រថយន្ត២គ្រឿង ត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី ៕
អត្ថបទ៖ចតុម្មុខ