រថយន្តFordសេរីទំនើប បើកបុ.កជាមួយម៉ូតូហុងដាឌ្រីម បណ្ដាលឱ្យស្ត្រីម្នាក់របួ-សធ្ង.ន់
KCSM2024-06-27 04-08pm
ភ្នំពេញ: រថយន្ត ford បើកបុកជាមួយម៉ូតូឌ្រីមសង់បណ្ដាលឲ្យស្ត្រីម្នាក់អ្នកជិះម៉ូតូរបួសធ្ងន់ ត្រូវបានរថយន្តសាម៊ុយដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យរ៉ុស្សី កាលវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ៣១០កែងនឹងផ្លូវ១០៥សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក់ FORD EVEREST ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2L-0661 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣១០ ក្នុងទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខព្រះសីហនុ 1G-0931 ជិះដោយស្ត្រីម្នាក់ បណ្ដាលឱ្យរបួសធ្ងន់ត្រូវបានបញ្ជូនទៅជួយសង្រ្គោះនៅមន្ទីរពេទ្យរ៉ុស្សី ចំណែកអ្នកបើកបររថយន្តត្រូវបានឃាត់យកទៅប៉ុស្ដិ៍នគរបាលបឹងកេងកង២ដើម្បីសួរនាំ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុធ្វើការបាញ់ថ្នាំយករថយន្តនិងម៉ូតូដាក់អែបខាងរង់ចាំតំណាងភាគីទាំងសងខាងធ្វើការសម្រករបស់គ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
អត្ថបទ៖ សេង សាវី