KCSM2024-05-24 03-49pm

ភ្នំពេញ ៖ កម្លាំងនគរបាលស្នងការរាជធានីភ្នំពេញ សហការជាមួយកម្លាំងបណ្តាខណ្ឌ ទូទាំងរាជធានី បង្ក្រាបក្រុមក្មេងទំនើង ដែលមានប្រើប្រាស់ដាវ កាំបិត បាន៨នាក់ នៅតាមផ្លូវរថភ្លើង ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទទួលគោក កាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ និងធ្វើការឃាត់ខ្លួន ក្រុមយុវជន យុវនារីដើរលេងយប់ ធ្វើការអប់រំ នៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ,ខណ្ឌសែន សុខ ,ខណ្ឌមានជ័យ, ខណ្ឌ៧មករា ,ខណ្ឌជ្រោយចង្វារ , ខណ្ឌចំការមន , ខណ្ឌដូនពេញ និងបឹងកេងកង ។

ដោយអនុវត្តតាមបទបញ្ជា របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការចូលរួមសហការពីកម្លាំងនាយកដ្ឋាននគរបាលព្រហ្មនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចេញល្បាត ត្រួតពិនិត្យគោលដៅនានា ដើម្បីឆែករកអាវុធ ជាដា.វ កាំបិ. តបើសិនឃើញមានលាក់ទុកដាវ-កាំបិ.ត និងឃាត់ខ្លួនយកមកសួរនាំ ចំពោះក្រុមក្មេងដែលដើរលេងពេលយប់ មានដាវ កាំបិតដើម្បីទប់ស្កាត់ និងបង្រ្កាបក្មេងទំនើងដែលតែងបង្កហិង្សាដាក់គ្នានៅពេលយប់អធ្រាត្រ ។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងនគរបាលធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៨នាក់ ដែលមានលាក់ដាវ កាំបិត នៅខណ្ឌទួលគោក រួចនាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌអនុវត្តបន្តតាមនីវិធី រីឯខណ្ឌផ្សេងទៀត កម្លាំងនគរបាល ធ្វើការឃាត់ខ្លួនក្រុមយុវជន យុវនារី ដើរលេងយប់ អធ្រាត្រ ធ្វើការអប់រំ ជៀសវាង ដើរភ្លើតភ្លើន ប្រព្រឹត្តនូវអ្វីដែលល្មើសនឹងច្បាប់ រួចអនុញ្ញាតិឱ្យវិលត្រឡប់ទៅវិញ ៕
អត្ថបទ÷សង្គម
