KCSM2024-05-23 01-24pm

ភ្នំពេញ ៖ ជនសង្ស័យចំនួន១២នាក់ បន្លំក្លែងខ្លួនធ្វើជាព្រះសង្ឃ ដើរបិណ្ឌបាត រ៉ៃអង្គាសបច្ច័យតាមទីសាធារណៈ បែករឿងតាមទាន់នូវទង្វើរ សកម្មភាពឆបោក ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនបាន នាំទៅផ្នែកជំនាញខណ្ឌ សាកសួរចប់ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ ត្រូវបានបញ្ជូនទៅតុលាកាក្រុងភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធី ។
ជនសង្ស័យទាំង១២នាក់ ៖ ទី១ ឈ្មោះ សេង តុលា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចាក់ជ្រុំ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ។ ទី២ ឈ្មោះ អឿន សុភា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិស្រែជាខាងជើង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ។ ទី៣ ឈ្មោះ ជាង ប៊ុនធាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូរ ខេត្តកំពត ។ ទី៤ ឈ្មោះ សាំង សៀងហៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិជ័រដុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ។ ទី៥ ឈ្មោះ ហ៊ុន យ៉ាង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិប្រហាល ឃុំតាលោសែនជ័យ ស្រុកពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ទី៦ ឈ្មោះ ធឿន បូ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិប្រីពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ។ ទី៧ ឈ្មោះ សាំង វិចិត្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិជ័រដុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ។ ទី៨ ឈ្មោះ បាំង នី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអង្គឃ្លៃ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត ។ ទី៩ ឈ្មោះ សៅ ឡា ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ
ភូមិជ័រដុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ។ ទី១០ ឈ្មោះថា លីនណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ។ ទី១១ ឈ្មោះ ណន ចាន់នី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដមានទីលំនៅ ភូមិជ័រជុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ខេត្តកំ ។ ទី១២ ឈ្មោះ ហង្ស វាសនា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ ភូមិជ្រលង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាអ្នកបើករថយន្ត ដឹកក្រុមជនសង្ស័យដើរដាក់តាមគោលដៅ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យក្លែងបន្លំ ធ្វើជាព្រះសង្ឃ ដើររ៉ៃអង្គាសបច្ច័យតាមទីសាធារណៈ ក្នុងរាជធានីភ្នំពេញ បែកធ្លាយរឿង ក្រុមជនសង្ស័យ ណាត់ប្រមូលផ្តុំគ្នា ក្នុងគោលបំណងទៅតាមបណ្តាខេត្តវិញ ព្រោះមានពលរដ្ឋ ដឹង ឃើញ ពីសកម្មភាព ជាសង្ឃក្លែងក្លាយ ហើយត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដកហូតបានសម្ភារៈ ស្បង់ចីវរ បាតលោក ថង់យាម រថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BC-6480 ជាមធ្យោបាយសម្រាប់ជិះដើរធ្វើសកម្មភាព ។
ក្រោយឃាត់ខ្លួនបាន សមត្ថកិច្ចនាំយកទៅផ្នែកជំនាញខណ្ឌ សាកសួរចប់ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ នាំខ្លួនទៅកាន់តុលាកា ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
អត្ថបទ៖ តាតុងសែនជ័យ

