kCSM2024-05-15 04-32pm

(កំពង់ធំ)នាថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៤
មន្ទីររៀចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់បងប្អូនប្រជាពលរដ្ឋ​ សរុបចំនួន ២,៧០៣​ បណ្ណ​ ដែលស្មើនឹង​ ១,៤០០​ គ្រួសារ​ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានការអញ្ជេីញជាធិបតីពីលោក ទូច សុខា អភិបាលរងខេត្តតកំពង់ធំ និងមានការចូលរួមពីលោកអភិបាលស្រុកស្ទោង ប្រធានការិយាល័យ អាជ្ញាធរ កងកំលាំងទាំងបី មន្រ្តីជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋ​៕

កំពង់ធំ​ #ចុះបញ្ជីដីធ្លីបញ្ចប់#សេវាគាប់ចិត្ត#បរិយាកាសគ្មានវិវាទ#កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

MLMUPC

អត្ថបទ:សង្គម