Kcsm2023-01-03 08-31pm

(ភ្នំពេញ)នៅព្រឹកថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០២៤ ទីស្តីការក្រសួងមហាផ្ទៃ មានរៀបចំពិធីសំណេះសំណាលជាមួយទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ នាយកខុទ្ទកាល័យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងអគ្គនាយកដ្ឋានធនធានមនុស្ស និងឯកឧត្តម ឧត្តមសេនីយ៍ឯក ខេង សៅវិបុត្ត ប្រធានលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីប្រឹក្សា និងជំនួយការ ដែលរស់នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ប្រមាណជាង ៨០០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន បានឡើងអានរបាយការណ៍សង្ខេប ស្តីពីស្ថានភាពទូទៅ និងសមិទ្ធផលសម្រេចបានរបស់ទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃ ក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៦ និងដើមនីតិកាលទី៧នេះ។

ក្នុងពិធីដ៏មានអត្ថន័យនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានមកជួបសំណេះសំណាលជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃ សម្រាប់អាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចក្រឡាហោម ស ខេង ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលត្រូវបានតែងតាំងបន្ត ពីអាណត្តី៦ រហូតដល់អាណត្តិទី៧នេះ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងក្នុងនាមឯកឧត្តមអភិសន្តិសណ្ឌិតផ្ទាល់ សូមថ្លែងអំណរគុណ ជាមួយការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃ ដែលបានខិតខំបំពេញការងារតាមតួនាទីភារកិច្ចរៀងខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានសមិទ្ធផលនានាជាច្រើន។

នៅក្នុងឱកាសដ៏នក្ខត្តឬក្សនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ផងដែរថា សម្រាប់ឯកឧត្តម លោកជំទាវ ទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃ ក្នុងអាណត្តិទី៧នេះ នឹងត្រូវបានបែងចែកតួនាទីភារកិច្ចទទួលជួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តាមបណ្តាអគ្គ-អគ្គនាយកដ្ឋាន និងតាមបណ្តារដ្ឋបាលខេត្តផងដែរ។

ព័ត៌មាន:សង្គម