KCSM 2023-12-01 10-30am

បន្ទាយមានជ័យ៖ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្ត២គ្រឿងបុកគ្នា ចំពេលរថយន្តក្រុងបើកតាមក្រោយ ព្យាយាមបើកគេច ជ្រុលធ្លាក់ចូលប្រឡាយទឹក បណ្តាលរបួសធ្ងន់ស្រាល៦នាក់ នៅវេលាទាបភ្លឺចូលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
តាមអ្នកឃើញហេតុការណ៍បានប្រាប់ឱ្យថា នៅពេលកើតហេតុ មានរថយន្តដឹកទំនិញប្រភេទ៣.៥តោន បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីកើតទៅលិច បានរ៉េចង្កូតទៅបុកជាមួយរថយន្តសាំយ៉ុងដឹកសំបកកង់ឡានបើកបញ្ច្រាស់ទិសគ្នាពីកើតទៅលិច ជាមួយគ្នារថយន្តក្រុងដែលបើកមកពីក្រោយរថយន្តដឹកទំនិញ បានជាន់ហ្វ្រាំងបណ្តាលឱ្យក្រឡាប់ធ្លាក់ចូលទឹកប្រឡាយទឹកជម្រៅជិត១ម៉ែត្រ របួសអ្នកបើកបរសាំយ៉ុងម្នាក់ និងអ្នកដំណើរក្នុងរថយន្តក្រុងបានវ៉ៃកញ្ចក់យកចេញរបួសស្រាល៥នាក់ ភ្ញៀវបរទេស៣នាក់ ។
តាមមន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងបណ្តាលឱ្យរបួសធ្ងន់ស្រាលចំនួន៦នាក់ ធ្ងន់ម្នាក់ និងជនបរទេស៣នាក់ សើមប៉ាស្ព័រ និងខូចខាតរថយន្ត៣គ្រឿង មានរថយន្តដឹកទំនិញ១គ្រឿង និងរថយន្តសាំងយ៉ុង១គ្រឿង រថយន្តក្រុង១គ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍៕
អត្ថបទ៖ ប៉ោយប៉ែត